Paris Peace Accords 23 Oct. 1991

Friday, November 7, 2014

Moral Benefits of Wisdom - សុភាសិត ២ | Proverbs 2: 12-22

Moral Benefits of Wisdom
ដូច្នេះ កូន​ នឹង​ទៅ​ ជា​មនុស្ស​ មាន​ប្រាជ្ញា,
ហើយ ​កូន​ នឹង​មាន ​ចិត្ត​ត្រេកអរ​ ដោយ​ចេះ​ដឹង។
ការ​ចេះ​គិត​ ពិចារណា​ នឹង​ការពារ​កូន,
ហើយ​ ការ​ដឹង​ខុស​ត្រូវ ​នឹង​ថែរក្សា​កូន
មិន​ឲ្យ​ធ្លាក់ ​ទៅ​ក្នុង ​មាគ៌ា​អាក្រក់,
ឬ​ធ្លាក់ ​ទៅ​ក្នុង ​កណ្ដាប់​ដៃ ​របស់​ មនុស្ស
ដែល​ពោល​ពាក្យ​ ខិលខូច,
ឬ​មនុស្ស​ ដែល​បោះបង់​ផ្លូវ​ ទៀង​ត្រង់,
ហើយ​ បែរ​ ទៅ​រក​ផ្លូវ ​ងងឹត ​នោះ​ឡើយ។
ជន​ទាំង​នោះ ​សប្បាយ​ចិត្ត ​តែ ​នឹងប្រព្រឹត្ត ​អំពើ ​អាក្រក់,
ហើយ​ ត្រេកត្រអាល​ តែ​ នឹង​អំពើ​ ខិលខូច។
អ្វីៗ ​ដែល​គេ​ធ្វើ សុទ្ធ​តែ ​វៀចវេរ។
មាគ៌ា ​របស់​គេ ​មិន​ដែល​ត្រង់​ ទាល់​តែ​សោះ។

ធ្វើ​ដូច្នេះ ​កូន ​នឹង​មិន​ចាញ់​ពាក្យ ​ផ្អែមល្ហែម
របស់​ ស្ត្រី​ដទៃ ដែល​មិន​មែន​ ជា​ភរិយា ​របស់​កូន,
គឺ​ ស្ត្រី ​ផិត​ប្ដី ​របស់​ខ្លួន
និង​ក្បត់​ សម្ពន្ធមេត្រី​ របស់ ​ព្រះជាម្ចាស់។
អាកប្ប​កិរិយា ​របស់ ​ស្ត្រី​បែប​នេះ
រមែង​ បណ្ដាល​ ឲ្យ​គ្រួសារ ​របស់​ខ្លួន​ ស្លាប់,
និង​នាំ ​គេ​ឯង ​ឲ្យ​វិនាស ​បាត់បង់។
ជន​ណា​ ភប់ប្រសព្វ ​ជា​មួយ​ស្ត្រី​នេះ
ក៏​ត្រូវ​ អន្តរាយ ​រួម ​ជា​មួយ​នាង ​ដែរ,
គឺ ​រក​ផ្លូវ​ ទៅ​កាន់​ជីវិត​ មិន​ឃើញ​ទេ។

ដូច្នេះ ចូរ​ កូន ​រើស​យក ​មាគ៌ា ​របស់​ មនុស្ស​ល្អ
និង​យក ​តំរាប់​តាម ​មនុស្ស​ សុចរិត,
ដ្បិត​ មនុស្ស ​ទៀង​ត្រង់​ នឹង​រស់​នៅ ​ក្នុង​ស្រុក​នេះ,
ហើយ ​មនុស្ស​ ឥត​កំហុស
នឹង​នៅ​ ស្ថិតស្ថេរ​ រហូត​ ត​ទៅ។
រីឯ ​មនុស្ស​ ពាល​វិញ,
ព្រះជាម្ចាស់​ នឹង​កាត់កាល់​ ពួក​គេ ​ចេញ​ ពី​ស្រុក,

ហើយ​ ព្រះអង្គ ​ក៏​ដក​មនុស្ស ​ល្មើស​វិន័យ ចេញ​ពី​ស្រុក​ដែរ។

Wisdom will save you from the ways of wicked men,
    from men whose words are perverse,
13 who have left the straight paths
    to walk in dark ways,
14 who delight in doing wrong
    and rejoice in the perverseness of evil,
15 whose paths are crooked
    and who are devious in their ways.
16 Wisdom will save you also from the adulterous woman,
    from the wayward woman with her seductive words,
17 who has left the partner of her youth
    and ignored the covenant she made before God.[a]
18 Surely her house leads down to death
    and her paths to the spirits of the dead.
19 None who go to her return
    or attain the paths of life.

20 Thus you will walk in the ways of the good
    and keep to the paths of the righteous.
21 For the upright will live in the land,
    and the blameless will remain in it;
22 but the wicked will be cut off from the land,
    and the unfaithful will be torn from it.



Proverbs: Background Note

Authors

“sayings of the wise.... Solomon’s ability to produce proverbs is specified in 1Ki 4:32, where 3,000 proverbs are attributed to him. Coupled with statements about his unparalleled wisdom...

Date

Archaeological Information
If Solomon is granted a prominent role in the book, most of Proverbs would stem from the tenth century b.c. [before Christ] during the time of Israel’s united kingdom. The peace and prosperity that characterized that era accord well with the development of reflective wisdom and the production of literary works...

Purpose and Teaching

...According to the prologue (1:1–7), Proverbs was written to give “prudence to the simple, knowledge and discretion to the young” (1:4), and to make the wise even wiser (1:5). ...

In any event, the concluding epitomizing of wisdom in the wife of noble character forms a literary frame with the opening discourses, wherewisdom is personified as a woman.



No comments:

Post a Comment