Paris Peace Accords 23 Oct. 1991

Tuesday, November 25, 2014

ចៅក្រម ​សាលាដំបូង ​ទម្លាក់​បទ​ចោទ ​លើ​ព្រះសង្ឃ លួន សុវ៉ាត ជា​បណ្ដោះអាសន្ន | Municipal court judge provisionally dropped case against Ven. Loun Sovath

ចៅក្រម ​សាលាដំបូង ​ទម្លាក់​បទ​ចោទ ​លើ​ព្រះសង្ឃ លួន សុវ៉ាត ជា​បណ្ដោះអាសន្ន

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៥ វិច្ឆិកា ២០១៤

លួន សុវ៉ាត ៦២០
ព្រះតេជព្រះគុណ លួន សុវ៉ាត ថ្លែង​ទៅ​កាន់ ​អ្នក​កាសែត នៅ​មុខ​ សាលាដំបូង ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ ​ទី២៥ វិច្ឆិកា ២០១៤។  RFA/Morm Moniroth  

ចៅក្រម​ សាលាដំបូង ​រាជធានី​ភ្នំពេញ សម្រេច​ទម្លាក់​ បទ​ចោទ​ លើ​ព្រះសង្ឃ លួន សុវ៉ាត ដោយ​សំអាង​ ថា, មិន​ទាន់ ​រក​ឃើញ​ បទល្មើស។

ការសម្រេច​នេះ​​ គឺ​ បន្ទាប់​ ពី​ព្រះតេជព្រះគុណ លួន សុវ៉ាត បាន​ចូល ​ទៅ​បំភ្លឺ​ នៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ ទី​២៥ ខែ វិច្ឆិកា ដែល​ចូល​បំភ្លឺ ​តាម​ការ​កោះហៅ ​​ពី​បទ​ញុះញង់ ​ឲ្យ​ប្រព្រឹត្ត​ បទឧក្រិដ្ឋ, បទ​ក្បត់ជាតិ, និង​ប្រឆាំង​ ការ​បោះ​ឆ្នោត។

មន្ត្រី​ អង្គការ​ សិទ្ធិមនុស្ស​ លីកាដូ លោក អំ សំអាត បាន​ឲ្យ​ដឹង​ថា ចៅក្រម​សាលាដំបូង ទម្លាក់​បទ​ចោទ​ជា​បណ្ដោះអាសន្ន ដោយ​ចៅក្រម​មិន​ទាន់​រក​ឃើញ​បទ​ល្មើស។ យ៉ាង​ណា​ក៏​ដោយ ចៅក្រម​នឹង​បន្ត​រក​បទ​ចោទ​ដទៃ​ទៀត ដែល​ពាក់​ព័ន្ធ ដើម្បី​និមន្ត​ព្រះតេជព្រះគុណ លួន សុវ៉ាត ទៅ​សាកសួរ​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​នៅ​មិន​ទាន់​កំណត់​ពេល​ជាក់​លាក់​នៅ​ឡើយ។

ក្រៅ​ពី​សវនាការ​សាកសួរ​​ព្រះតេជព្រះគុណ លួន សុវ៉ាត នៅ​មាន​សវនាការ​​​សាកសួរ លោក សួន សេរីរដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ក្រោម​បទ​ចោទ​ថា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ បទ​ក្បត់ជាតិ និង​ប្រឆាំង​ការ​បោះ​ឆ្នោត​នោះ កំពុង​បន្ត​នីតិវិធី​នៅ​ឡើយ។


No comments:

Post a Comment