រដ្ឋសភា ជ្រើសរើស បានសមាជិក ម្នាក់ សម្រាប់ ឧត្តមក្រុមប្រឹក្សា អង្គចៅក្រម
RFI / វិទ្យុ បារាំង អន្តរជាតិ | ៣ វិច្ឆិកា ២០១៤
អង្គប្រជុំរដ្ឋសភាកម្ពុជា
RFI/Siv Channa
រដ្ឋសភា ជាតិ បានសម្រេច បោះឆ្នោត ជ្រើសរើស សមាជិកម្នាក់ សម្រាប់
តំណែង ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ក្នុងចំណោម
បេក្ខជន ៥នាក់ ដែលបាន ដាក់ពាក្យសុំ។
បើ ទោះជាសមាជិក សភា បក្សប្រឆាំង មួយចំនួន ធ្វើពហិកា មិនចូលប្រជុំ, ប៉ុន្តែ
លោក សម រង្ស៊ី និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
មានវត្តមាន នៅក្នុងកិច្ចប្រជុំនោះ។
ទីបំផុតទៅ
រដ្ឋសភា ជ្រើសរើស បានហើយ នូវតំណាងម្នាក់ របស់ខ្លួន សម្រាប់ សមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម។ លោក អ៊ិត រ៉ាឌី
អតីត ចៅក្រម មកពីខេត្ត ស្ទឹងត្រែង អាយុ ៦៤ឆ្នាំ
បានជាប់ឆ្នោត ក្នុងចំណោម បេក្ខជន ៥នាក់ ដែលបាន ឈរឈ្មោះ ដោយមាន សំឡេងគាំទ្រ
៦៦ ក្នុងចំណោម សមាជិក សភា ១០៨នាក់ ដែលមាន វត្តមាន
បន្ទាប់ ពីការបោះឆ្នោត ជុំទី។
សមាជិក សភា មកពីបក្សប្រឆាំង ទំនង ជាមិនបាន បោះឆ្នោត គាំទ្រ បេក្ខជន រូបនេះទេ បើ ទោះជាពួកគេ មួយចំនួន បានចូលរួម ប្រជុំសភា ក៏ដោយ។ កាលពីថ្ងៃ អាទិត្យ លោក យឹម សុវណ្ណ អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ បានប្រកាស ថា, លោក មិនចូលប្រជុំ សភា ដើម្បី បោះឆ្នោត ជ្រើសរើស សមាជិក ឧត្តម ក្រុមប្រឹក្សា នៃអង្គចៅក្រមទេ ពីព្រោះ តែ លោក មិនគាំទ្រ ច្បាប់ទាំងបី ក្នុងប្រព័ន្ធ តុលាការ ដែលរដ្ឋសភា គណបក្ស ប្រជាជន ម្នាក់ឯង បានអនុម័ត កាលពីពេល កន្លងទៅនេះ។
យ៉ាងណា ក៏ដោយ លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ និងសមាជិក សភា គណបក្សប្រឆាំង មួយចំនួនទៀត បានបង្ហាញ វត្តមាន នៅក្នុងអង្គប្រជុំ ដែលមាន វត្តមាន លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម។ បន្ទាប់ ពីបានជាប់ឆ្នោត, លោក ហេង សំរិន ប្រធាន រដ្ឋសភា បានប្រកាស ទទួលស្គាល់ សុពលភាព លោក អ៊ិត រ៉ាឌី ជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ជាផ្លូវការ។
គួរបញ្ជាក់ ថា, រដ្ឋសភា ត្រូវ ជ្រើសរើស តំណាងម្នាក់ ដើម្បី ក្លាយជាសមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ក្នុងចំណោម សមាជិក ១១រូប នៃស្ថាប័ន កំពូល មួយនេះ។ ច្បាប់ ស្តីពី ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម ត្រូវ បានរដ្ឋសភា ដែលកាលណោះ មានតែ សមាជិក មកពីគណបក្ស ប្រជាជនកម្ពុជា បានអនុម័ត រួចរាល់, រួមជាមួយ ច្បាប់ ពីរទៀត, គឺ ច្បាប់ ស្តីពី តុលាការ និងលក្ខន្តិកៈ នៃចៅក្រម និងព្រះរាជអាជ្ញា។
ប៉ុន្តែ ច្បាប់ ទាំងបីនោះ បានទទួល រងការរិះគន់ យ៉ាងខ្លាំង ថា, មិនបានជួយ ឲ្យប្រព័ន្ធយុត្តិធម៌ កម្ពុជា ឯករាជ្យ នោះទេ។ នេះ គឺ ជាហេតុផល ដែលអ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ និងតំណាងរាស្ត្រ គណបក្សនេះ មួយចំនួនទៀត មិនចូលរួម បោះឆ្នោត ជ្រើសរើស សមាជិក ឧត្តមក្រុមប្រឹក្សា នៃអង្គចៅក្រម នៅព្រឹក ថ្ងៃចន្ទនេះ៕

No comments:
Post a Comment