Paris Peace Accords 23 Oct. 1991

Monday, November 17, 2014

ពលរដ្ឋ​ ជាង​២០០នាក់ ​តវ៉ា ​នៅ​មុខ ​ពន្ធនាគារ​ ព្រៃ ស​ ទាមទារ​ ឲ្យ​ដោះលែង ​មនុស្ស​ ១៥​នាក់ | Over 200 people protest in front of Prey Sar Prison demanding release of 15

ពលរដ្ឋ​ ជាង​២០០នាក់ ​តវ៉ា ​នៅ​មុខ ​ពន្ធនាគារ​ ព្រៃ ស​ ទាមទារ​ ឲ្យ​ដោះលែង ​មនុស្ស​ ១៥​នាក់

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៥ វិច្ឆិកា ២០១៤

តវ៉ា​នៅ​គុក​ព្រៃស ៦២០
ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​ដីធ្លី​ផ្សេងៗ​គ្នា សកម្មជន​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រមាណ​២០០​នាក់ តវ៉ា​នៅ​មុខ​ពន្ធនាគារ​ព្រៃស នៅ​ព្រឹក​ថ្ងៃ​ទី១៦ វិច្ឆិកា ២០១៤។  RFA/Rann Samnang

ប្រជា​ពលរដ្ឋ​ មក​ពី​សហគមន៍ ​ដីធ្លី​ ផ្សេងៗ​គ្នា និង​សកម្មជន​ នយោបាយ ប្រមាណ ​២០០​នាក់ ប្រមូល​ផ្ដុំ​គ្នា ​តវ៉ា​ នៅ​មុខ​ ពន្ធនាគារ ​ព្រៃ ស នៅ​ព្រឹក​ថ្ងៃ ​ទី១៦ វិច្ឆិកា ដើម្បី​ ទាមទារ​ ឲ្យ​ដោះលែង ​សកម្មជន​ដីធ្លី​ ១០​នាក់, ព្រះសង្ឃ​ ៣​អង្គ, និង​សកម្មជន​ គណបក្ស​ សង្គ្រោះជាតិ ២​នាក់។

ក្នុង​ការ​តវ៉ា ​នៅ​មុខ​ ពន្ធនាគារ​ ព្រៃ ស ​នេះ, អ្នក​តវ៉ា​ មិន​អាច​ ចូល​ទៅ​ជិត​ មុខ​ទ្វារ​ ពន្ធនាគារ ​ឡើយ ដោយ​មាន ​កង​កម្លាំង​ សមត្ថកិច្ច​ នៅ​យាមកាម​ យ៉ាង​តឹងរ៉ឹង, តែ ​គ្មាន អំពើហិង្សា កើតមានទេ។


No comments:

Post a Comment