Paris Peace Accords 23 Oct. 1991

Sunday, November 9, 2014

ពលរដ្ឋ​ ខេត្ត​កំពង់ឆ្នាំង ​ជាង​៤​ពាន់​នាក់ ​ចូល​រួម​ ប្រារព្ធ​ខួប ​បុណ្យ​ឯករាជ្យ ​ជាតិ ​លើក​ទី​៦១ | Over 4,000 Kampong Chhnang residents celebrated 61st anniversary of Independence Day

ពលរដ្ឋ​ ខេត្ត​កំពង់ឆ្នាំង ​ជាង​៤​ពាន់​នាក់ ​ចូល​រួម​ ប្រារព្ធ​ខួប ​បុណ្យ​ឯករាជ្យ ​ជាតិ ​លើក​ទី​៦១

មនុស្ស ​ជាង​៤​ពាន់​ នាក់ (៤៦៩៦) ចូល​រួម​ ប្រារព្ធ​ខួប ​អនុស្សាវរីយ៍​ លើក​ទី​៦១ នៃ​ទិវា​ បុណ្យ​ឯករាជ្យ ជាតិ និង​ទិវា​ កំណើត នៃ​កងយោធពល ខេមរភូមិន្ទ នៅ​ខេត្ត​ កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ ​ទី​៩ ខែ​វិច្ឆិកា។  ពិធី​នេះ ​មាន​ការ​ចូល​រួម​ ពី​តំណាងរាស្ត្រ​ គណបក្ស ​ប្រជា​ជន​កម្ពុជា​ និង​អភិបាល ​នៃ​គណៈ​អភិបាល​ខេត្ត ​កំពង់​ឆ្នាំង,​ ព្រម​ទាំង ​កង​កម្លាំង ​ប្រដាប់​អាវុធ, មន្ត្រី​រាជការ, និង​ប្រជា​ពលរដ្ឋ។


នៅ​ក្នុង​ពិធី​រំលឹក​ខួប​រយៈ​ពេល​ជាង​កន្លះ​ម៉ោង នៅ​វិមានឯករាជ្យ​ក្នុង​ក្រុង​កំពង់​ឆ្នាំង​លោក ឈួរ ច័ន្ទ​ឌឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពង់​ឆ្នាំង បាន​ថ្លែង​កើត​សរសើរ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​ព្រះ​បរម​រតន​កោដិ អតីត​ព្រះ​មហាក្សត្រ​សម្ដេច​ព្រះ​នរោត្ដម សីហនុ ក្នុង​ការ​ទាមទារ​ឯករាជ្យ​ភាព​ជាតិ​ពេញ​លេញ​ពី​អាណានិគមនិយម​បារាំង​ក្នុង​ ឆ្នាំ​១៩៥៣។ លោក​ក៏​បាន​រំលឹក​ដែរ​នូវ​កំណើត នៃ​កង​យោធពលខេមរភូមិន្ទ និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​ឡើង​វិញ​ក្នុង​ឆ្នាំ​១៩៩៣ ដោយ​មាន​កម្លាំង​កង​យោធពលខេមរភូមិន្ទ​ជា​ស្នូល​ក្នុង​សកម្មភាព​ថែរក្សា​ សន្តិភាព​រហូត​មក​ដល់​បច្ចុប្បន្ន។ 


ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​ប្រទេស​បារាំង ឬ​បារាំង​ធ្វើ​អាណានិគម​មក​លើ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៨៦៣ រហូត​ដល់​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៥៣ ទើប​បារាំង​បាន​ផ្ដល់​ឯករាជ្យ​ពេញលេញ​ដល់​ប្រទេស​កម្ពុជា ក្រោម​ព្រះរាជ​បូជនីយៈ​កិច្ច​ទាមទារ​ឯករាជ្យ​របស់​អតីត​ព្រះមហាក្សត្រ ព្រះ​ករុណា ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ នរោត្តម សីហនុ។ មន្ត្រី​សាលាខេត្ត​កំពង់ឆ្នាំង​អះអាង​ថា ពិធី​រំលឹក​ខួប​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ជា​រាល់​ឆ្នាំ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៤ នេះ​មាន​លក្ខណៈ​ខុសប្លែក​ដោយ​មាន​មនុស្ស​ចូលរួម​ច្រើន និង​មាន​ថ្លែង​សុន្ទរកថា រំលឹក​អំពី​ប្រវត្តិ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ៕


No comments:

Post a Comment