លោក សម រង្ស៊ី និងលោក ស ខេង ពិភាក្សា តាមទូរស័ព្ទ រឿងលោក មាជ សុវណ្ណារ៉ា
VOA / វីអូអេ | ១៣ វិច្ឆិកា ២០១៤
ថ្លែង
នៅក្នុងពេលការប្រមូលផ្តុំគ្នាមួយដើម្បីទាមទារឲ្យដោះលែងបាតុករដែល
ប្រឆាំងនឹងរដ្ឋាភិបាលដែលត្រូវបានចាប់ខ្លួនក្នុងពេលការបង្ក្រាប
ដោយប៉ូលិសនៅក្នុងទីក្រុងភ្នំពេញប្រទេសកម្ពុជា នៅថ្ងៃទី២០ ខែឧសភា
ឆ្នាំ២០១៤។
ភ្នំពេញ— លោក យឹម សុវណ្ណ
អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ បានបញ្ជាក់ ថា,
ពិត ជាមានជំនួប តាមទូរស័ព្ទ រវាង លោក សម រង្ស៊ី
ប្រធាន គណបក្ស សង្គ្រោះជាតិ និងលោក ឧបនាយក រដ្ឋមន្ត្រី ស ខេង
រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ ពិតប្រាកដមែន ដើម្បី ស្វះសែ្វង រកអន្តរាគមន៍
សូម ឲ្យដោះលែង លោក មាជ សុវណ្ណារ៉ា។
លោក មាជ សុវណ្ណារ៉ា ប្រធាន នាយកដ្ឋាន ព័ត៌មាន និងជាអនុប្រធាន ក្រុមការងារ គណបក្ស សង្គ្រោះជាតិ ប្រចាំខេត្ត បន្ទាយ មានជ័យ ត្រូវ បានកងកម្លាំង មានសមត្ថកិច្ច ចាប់ខ្លួន តាមបណ្តោយ ផ្លូវ ព្រះនរោត្តម ក្នុងខណៈពេល ដែលលោក កំពុងធ្វើដំណើរ តាមរថយន្ត ទៅកាន់ ទីស្នាក់ការ របស់ គណបក្ស។
លោក ត្រូវ បានតុលាការ ក្រុងភ្នំពេញ ចេញដីកា ឃុំខ្លួន ក្នុង ពន្ធនាគារ ព្រៃ ស ក្នុងថ្ងៃ តែមួយ ពីបទ «ដឹកនាំ កុប្បកម្ម, ញុះញង់ ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋ ជាអាទិ៍ និងផ្តើមគំនិត ក្នុងអំពើហិង្សា ដោយចេតនា ដោយមាន ស្ថានទម្ងន់ទោស» ដែលបាន ប្រព្រឹត្ត នៅទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃ ទី១៥ ខែកក្កដា។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា កាលពីល្ងាចថ្ងៃពុធ លោកសម រង្ស៊ីបានសន្ទនាតាមទូរស័ព្ទជាមួយលោក ស ខេងអំពីការចាប់ខ្លួនមន្ត្រីគណបក្សសង្គ្រោះជាតិ និងការចាប់ខ្លួនសកម្មជនបឹងកក់ និងព្រះសង្ឃផងដែរ។ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ខ្លឹមសារលទ្ធផលនៃជំនួបនេះទេ។
លោក រំពឹង ថា, លោក មាជ សុវណ្ណារ៉ា និងត្រូវ បានដោះលែង ដូចអ្នក នយោបាយ ឯទៀតៗ ដែលត្រូវ បានចាប់ខ្លួន លើកមុនៗដែរ។
លោក និយាយ ថា៖ «ជាការ រំពឹងទុក របស់ខ្ញុំ, ករណីនេះ មិនមានអ្វី ប្លែកទេ។ ករណី ដដែលៗ ដូចករណី ប៉ុន្មាន ដែលបាន ដោះស្រាយរួច ក្នុងពេល ថ្មីៗ ហ្នឹងឯង។»
លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ បានចាកចេញ ទៅប្រទេស បារាំង កាលពីយប់ ថ្ងៃពុធ, ហើយ វីអូអេ មិនអាច ស្នើសុំ សេចក្តី អត្ថាធិប្បាយ បំភ្លឺ អំពី លទ្ធផល នៃជំនួបនេះ បានទេ។ ចំណែក លោកនាយក ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួង មហាផ្ទៃ បាននិយាយ ថា, លោក កំពុង ជាប់រវល់ ប្រជុំ។
លោក និយាយ ថា៖ «បង កំពុង ជាប់ប្រជុំ។»
តាមការសម្របសម្រួលនយោបាយ អ្នកតំណាងរាស្ត្រ និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៧នាក់ត្រូវបានតុលាការ សម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោយពីបានបង់ប្រាក់ធានា។ ក៏ប៉ុន្តែតុលាការបានដាក់ឲ្យស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ នៅឡើយ ទាក់ទងនឹងសំណុំរឿងទីលានប្រជាធិបតេយ្យដូចគ្នានេះដែរ។ កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងទៅនេះ ក្នុងខណៈពេលដែលសកម្មជន និងអ្នកតំណាងរាស្ត្រមួយក្រុមដឹកនាំដោយលោកស្រី មួរ សុខហួរបានទាមទារឲ្យដោះលែងសួនប្រជាធិបតេយ្យឡើងវិញនោះ ក៏មានការប៉ះអង្គិចគ្នារវាងកងកម្លាំងសន្តិសុខខណ្ឌដូនពេញ និងយុវជនគណបក្សសង្គ្រោះជាតិ ដែលបានបណ្តាលឲ្យមនុស្សប្រមាណ៦០នាក់បានរងរបួស។
លោកបណ្ឌិតឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ មិនរំពឹងថា ការចាប់ខ្លួនសកម្មជនគណបក្សចុងក្រោយនេះ នឹងត្រូវតុលាការដោះលែងឆាប់ៗទេ ដោយសារតែគណបក្សសង្គ្រោះជាតិលែងមានថ្នូរសម្រាប់ដោះដូរជាមួយគណបក្ស ប្រជាជនកម្ពុជាដូចមុនទៀតហើយ។
លោក និយាយថា៖ «ខ្ញុំ ថា, មុនៗ មកវា មានជាថ្នូរ។ បើសិន ចង់បាន ឲ្យរួចខ្លួន, វា ត្រូវ ឲ្យថ្នូរ ទៅគណបក្ស កាន់អំណាច។ មានថ្នូរ សព្វថ្ងៃនេះ, វា ពាក់ព័ន្ធ ពីរឿង ការចរចាគ្នា, ពីរឿង គណៈកម្មាធិការ ជាតិ រៀបចំ បោះឆ្នោត។»
លោកបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នៅទីបំផុត អាចនឹងដើរចេញពីសភា ដោយសារតែខ្លឹមសារនៃកិច្ចព្រមព្រៀងមិនត្រូវបានគណបក្សប្រជាជន កម្ពុជាគោរព ហើយគណបក្សសង្គ្រោះជាតិនឹងវិលត្រឡប់ទៅរកការដឹកនាំធ្វើបាតុកម្ម តាមផ្លូវសារធារណៈសារជាថ្មី។
មន្ត្រីគណបក្សសង្គ្រោះជាតិធ្លាប់បាននិយាយថា កាលពីថ្ងៃទី២២ខែកក្កដាក្នុងពេលកិច្ចប្រជុំកំពូលវាងថ្នាក់ដឹក នាំនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ពេលនោះបាននិយាយប្រាប់ថា លោកមាជ សុវណ្ណារ៉ាក៏មានឈ្មោះក្នុងបញ្ជីនៃការចាប់ខ្លួនដែរ។
រហូតមកដល់ពេលនេះ ក្រោយពីកិច្ចព្រមព្រៀងរយៈពេលជាង៤ខែ លោកមាជ សុវណ្ណារ៉ាក៏ត្រូវបានចាប់ខ្លួន។
លោកបណ្ឌិតឡៅ ម៉ុងហៃបានបញ្ជាក់ថា ការចាប់ខ្លួនលោកមាជ សុវណ្ណារ៉ា នេះអាចជាការដៅទុកជាមុនពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏ប៉ុន្តែមន្រ្តីរដ្ឋាភិបាលធ្លាប់និយាយថា រឿងនេះជាកិច្ចការរបស់តុលាការតែប៉ុណ្ណោះ៕

No comments:
Post a Comment