Paris Peace Accords 23 Oct. 1991

Saturday, November 22, 2014

Sam Rainsy: Comparison of gasoline (petrol) prices


២២ វិច្ឆិកា ២០១៤ / 22 Nov. 2014 - Comparison of gasoline (petrol) prices.

សូម ប្រៀបធៀប តម្លៃប្រេងសាំង នៅប្រទេស កម្ពុជា ជាមួយ នឹងប្រទេស ជិតខាង និងសហរដ្ឋ អាមេរិក (តម្លៃ ក្នុងមួយលីត្រ គិតជាដុល្លារ អាមេរិក និងជារៀល)។

ប្រេងសាំង លក់រាយ តាមផ្លូវ នៅប្រទេស កម្ពុជា ទើបតែ ចុះថ្លៃបន្តិច ប៉ុន្មានថ្ងៃ ចុងក្រោយនេះ។  តែ នៅប្រទេស ដទៃទៀត ប្រេងសាំង បានចុះថ្លៃ យ៉ាងខ្លាំង តាំងពីដើមឆ្នាំ ២០១៤ នេះម៉្លេះ ទន្ទឹម នឹងការចុះថ្លៃ យ៉ាងខ្លាំង នៃប្រេងកាតឆៅ (crude oil) លើទីផ្សារ អន្តរជាតិ (ពីជាង ១០០ ដុល្លារ មកក្រោម ៨០ ដុល្លារ ក្នុងមួយធុង ឬ barrel ចំណុះ ១៥៩ លីត្រ)។

នៅប្រទេស កម្ពុជា, ក្រុមហ៊ុន ទុច្ចរិត លក់ប្រេងសាំង អះអាង ថា, ទោះ ជាប្រេងសាំង ដែលនាំចូល បានចុះថ្លៃ តាំងពីដើមឆ្នាំ ២០១៤ នេះមែន ក៏ដោយ ក៏ក្រុមហ៊ុន នៅស្រុកខ្មែរ មិនអាច ចុះតម្លៃសាំង បានភ្លាម មួយរំពេចទេ ពីព្រោះ ត្រូវ លក់សាំង ដែលបានទិញ ពីមុន ក្នុងតម្លៃខ្ពស់ ឲ្យអស់ ពីស្តុកសិន។  និយាយ បែបនេះ មិនត្រឹមត្រូវ ទាល់តែសោះ ពីព្រោះ នៅពេល ដែលប្រេងកាតឆៅ និងប្រេងសាំង ចាប់ផ្តើម ឡើងថ្លៃ នៅលើទីផ្សារ អន្តរជាតិ កាលពីឆ្នាំ មុនៗ, ក្រុមហ៊ុន លក់សាំង នៅប្រទេស កម្ពុជា ចាប់ផ្តើម តម្លើងថ្លៃសាំងភ្លាម មួយរំពេច។  ពេលនោះ ហេតុម្តេច មិននិយាយ ផងដែរ ថា, មិនទាន់ ឡើងថ្លៃ ភ្លាមទេ, ចាំលក់ ប្រេងសាំង ដែលបានទិញ ក្នុងតម្លៃថោក ពីមុន ឲ្យអស់ ពីស្តុកសិន!  តាមការពិត, គេ ចំណេញ ច្រើនណាស់ ពីព្រោះ ទោះបី គេ បានទិញ ក្នុងតម្លៃថោក តាំងពីដើមឆ្នាំ ២០១៤ នេះ ក៏ដោយ តែ គេ អូសបន្លាយ មិនចុះថ្លៃ ឲ្យយើង ភ្លាមទេ ទើបតែ ចុះប៉ុន្មានថ្ងៃ ចុងក្រោយនេះ។

សម្រាប់ អ្នកប្រជាធិបតេយ្យ ព័ត៌មាន ជាចំណេះដឹង, ចំណេះដឹង ជាអំណាច, អំណាច គឺ ដើម្បីជួយរាស្រ្ត, មិនមែន ដើម្បី ធ្វើបាបរាស្រ្ត ដូចអ្នកដឹកនាំ ប្រទេស សព្វថ្ងៃទេ។

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam
 

No comments:

Post a Comment