លោក សម រង្ស៊ី៖ ស្ថានភាព រវាង បក្សប្រជាជន និងសង្គ្រោះជាតិ មិនតាន តឹងនោះទេ
RFI / វិទ្យុ បារាំង អន្តរជាតិ | ២៥ វិច្ឆិកា ២០១៤
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី នៅថ្ងៃអង្គារ ទី២៥ វិច្ឆិកានេះ បានលើកឡើង ថា, ស្ថានភាព នៃការចរចា មិនត្រូវគ្នា រវាង គណបក្ស ជាប់ឆ្នោត ទាំងពីរ ស្តីពី គ.ជ.ប. និងការចាប់ខ្លួន សកម្មជន គណបក្ស សង្គ្រោះជាតិនោះ មិនមាន ជាបញ្ហា ធំដុំ អ្វីនោះទេ, ប៉ុន្តែ ត្រូវ ការពិភាក្សា។
លោក សម រង្ស៊ី បានវាយតម្លៃ ស្ថានការ នយោបាយ រវាង គណបក្សប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ នាពេលបច្ចុប្បន្ន ថា, មិនតឹងតែង នោះទេ, ហើយ មេដឹកនាំ គណបក្ស ទាំងពីរ នឹងត្រូវតែ ជួបគ្នា ដើម្បី បិទបញ្ជប់ភាព តានតឹង ដែលនៅ សេសសល់នេះ។ ការអះអាង របស់ ប្រធាន បក្សប្រឆាំង បែបនេះ ខណៈ ដែលការចាប់ខ្លួន បេក្ខជន តំណាងរាស្ត្រ គណបក្ស ប្រឆាំង លោក មាជ សុវណ្ណរ៉ា មិនទាន់ ដោះស្រាយបាន នៅឡើយ, ហើយ លទ្ធផល នៃការចរចា រវាង គណបក្ស ទាំងពីរ ស្តីពី ការបោះឆ្នោត នៅតែ គ្មាន លទ្ធផល សម្រេចនោះ។
លោក សម រង្ស៊ី បានឱ្យដឹង ថា, ករណី ទាំងពីរ ដែលនៅ ជាប់គាំងនោះ គឺ ក្លាយជា របៀបវារៈ នៃការចរចា ថ្នាក់កំពូល នយោបាយ រវាងលោក និងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នាពេល ខាងមុខ។ ប៉ុន្តែ លោក សម រង្ស៊ី មិនទាន់ បានបញ្ជាក់ ពីពេលវេលា ជំនួបកំពូល រវាង មេដឹកនាំ ទាំងពីរ នោះទេ។ លោក បានសង្កត់ធ្ងន់ ថា, លោក មិនអាចកំណត់ ជំនួប បាននោះទេ, ពោល គឺ ត្រូវការ យល់ព្រម ពីភាគី ខាងគណបក្ស ប្រជាជនកម្ពុជា។
សូម រំលឹកថា, ស្ថានភាព នយោបាយ នៅកម្ពុជា ត្រូវ បានគេ មើលឃើញ ថា, មានភាព តានតឹង ឡើងវិញ ព្រោះថា, បេក្ខជន តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ត្រូវ បានចាប់ ដាក់ពន្ធនាគា ជាប់ពាក់ព័ន្ធ នឹងបាតុកម្ម កាលពីខែ កក្កដា។ ចំណែក ឯក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ នៅមិនទាន់ សម្រេច ដាច់ស្រាច់ ជាមួយ នៅឡើយ នោះទេ។ ករណីនេះ ចំពោះ លោក សម រង្ស៊ី វប្បធម៌ នៃការជួប ពិភាក្សាគ្នា ត្រូវតែ បន្តពង្រឹង។
ជាការ កត់សំគាល់ ថា, ខុស ពីលោក សម រង្ស៊ី ដែលបាន លើកឡើង ថា, ស្ថានការណ៍ នយោបាយ រវាង គណបក្ស ទាំងពីរ មិនតានតឹង នោះ, លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ និងជាអនុប្រធាន សភា បានប្រកាស ដើរចេញ ពីសភា ប្រសិនបើ មិនអាចដូរ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត នោះទេ៕
The leaders of the CNRP must realise and remember they are not dealing with a bonafide POLITICAL party.
ReplyDeleteLike the Laos's Pathet Lao, Ho Chin Mighn created the Cambodian Communist Party ( CCP ).
The CCP was a Viet military wing trained and supervised by General Giap.
The CCP is now known as the CPP.
Therefore dealing with the CPP /Hun Sen is only dealing with the proxy of Hanoi.