
Okhna Sok Kong (born to Vietnamese parents in Prey Veng, left Cambodia for Vietnam in 1975, returned again in 1979, said he is proud to be Vietnamese)
សុខ គង់ ដែលជាប្រធាន ក្រុមហ៊ុន សូគីម៉ិច និងគ្រប់គ្រង ប្រាសាទ អង្គរវត្ត គឺ ជាយួន
Wiki L Stealth | ៩ វិច្ឆិកា ២០១៤
កន្លងមក មានមនុស្ស ជាច្រើន និយាយថា, សុខ គង់ ដែលជាប្រធាន ក្រុមហ៊ុន សូគីម៉ិច និងគ្រប់គ្រង ប្រាសាទ អង្គរវត្ត គឺ ជាយួន និងជាអតីត ជំនាញការយួន, ប៉ុន្តែ សុខ គង់ តែងតែ ប្រកែកថា, គាត់ មិនមែន ជាយួនឡើយ។ ប៉ុន្តែ កាលពីមួយរយៈ កន្លងទៅនេះ, អ្នកតាមដាន កាសែតយួន បានរកឃើញ ថា, សុខ គង់ បានប្រាប់ កាសែតយួន ដែលផ្សាយ តាមអ៊ីធើណិត ឈ្មោះ Viet Bao ថា, គាត់ មានមោទនភាព ណាស់ ដែលកើតមក ជាយួន។ កាសែត របស់យួន ឈ្មោះ Viet Bao ដែលផ្សាយតាម អ៊ីនធើណិតនោះ បានចេញផ្សាយ ពីសុខ គង់ តាំងពីឆ្នាំ ២០០៤ ម្ល៉េះ, ប៉ុន្តែ គ្មាន អ្នកណា ដឹងឡើយ។ ទើប តែ កាលពីពេល ថ្មីៗនេះ, អ្នកតាមដាន កាសែតយួន ដែលចេះ ភាសាយួន បានបកប្រែ ភាសាយួន ទៅជាភាសាខ្មែរ និងអង់គ្លេស, ហើយ ដាក់ផ្សព្វផ្សាយ តាមអ៊ីនធើណិត ពាសពេញ ពិភពលោក ។
សំរាប់ ជនជាតិខ្មែរ ដែលចេះភាសាយួន បើ ចង់អាន កាសែត ដែលផ្សាយថា, សុខ គង់ មានមោទនភាព កើតមក ជាយួន, សូម ចូលទៅ វិបសាយ http://vietbao.vn/The-gioi/Toi-la-nguoi-Viet-Nam/40056609/159/ (លោកអ្នក អាចប្រើ Google Translate ដើម្បី បកប្រែ ជាភាសារ អង់គ្លេស ក៏បានដែរ)។ ក៏ប៉ុន្តែ ដើម្បី ឲ្យប្រជារាស្ត្រ ខ្មែរ ដែលមិន ចេះអាន ភាសាយួន ឬមិន សូវចេះ ភាសា អង់គ្លេស អាចដឹងថា សុខ គង់ និយាយ ថា ម៉េចខ្លះ, យើង សូម លើកយក អត្ថបទកាសែត យួននោះ មកបកប្រែ ជូនដូចតទៅ៖
នេះ ជាពាក្យ សំដី របស់ សុខ គង់ ដែលកាសែត តាមអ៊ីនធើណិត របស់យួន ឈ្មោះ Viet Bao យកមកផ្សាយ៖ «ខ្ញុំ កើតនៅខេត្ត ព្រៃវែង។ ឪពុកម្ដាយ របស់ខ្ញុំ ជាជនជាតិ វៀតណាម។ ខ្ញុំ កើត នៅប្រទេស កម្ពុជា។ នៅឆ្នាំ ១៩៧៥, ខ្ញុំ បានត្រឡប់ ទៅប្រទេស វៀតណាមវិញ, ហើយ ធ្វើស្រែ នៅខេត្ត ដុង ថាប់។ កាលនោះ, ខ្ញុំ មានអាយុ ២៣ឆ្នាំ។ លុះដល់ឆ្នាំ ១៩៧៩ ខ្ញុំ ត្រឡប់ មក ប្រទេស កម្ពុជាវិញ។»
កាសែត Viet Bao របស់យួន បានផ្សាយសំដី សុខ គង់ ទៀតថា៖ «ខ្ញុំ មានកូន ច្រើននាក់, គឺ ៦នាក់៖ ប្រុស៣នាក់ ស្រី៣នាក់។ កូនប្រុសច្បង របស់ខ្ញុំ ធ្វើការ នៅទីក្រុង ហូជីមិញ; រីឯ កូនប្រុស ទីពីរ របស់ខ្ញុំ គឺ ជាអ្នកគ្រប់គ្រង សណ្ឋាគារ និងរោងចក្រ កាត់ដេរ ទី១, ហើយ កូនប្រុស ទី៣ របស់ខ្ញុំ ជាអ្នកគ្រប់គ្រង រោងចក្រ កាត់ដេរ ទី២។ ចំណែក ឯកូនស្រី ទាំងបីនាក់ របស់ខ្ញុំ កំពុងសិក្សា នៅប្រទេស អូស្ត្រាលី។»
កាសែត Viet Bao របស់យួន បានផ្សាយសំដី សុខ គង់ ទៀតថា «កាលពីមុន ដោយសារ មូលហេតុខ្លះ ខ្ញុំ មិនចង់ ឲ្យនរណាដឹង ថា, ខ្ញុំ ជាវៀតណាមឡើយ តែ ឥឡូវនេះ មិនដូច្នោះឡើយ។ ខ្ញុំ មានមោទនភាព ដែលកើតមក ជាវៀតណាម។»
នៅក្នុងប្រទេស កម្ពុជា បើ ទោះជាខ្មែរ មិនមែន ជាអ្នកប្រកាន់ ពូជសាសន៍ក្ដី, ប្រជារាស្ត្រ ខ្មែរ តែងតែ មានការ រសើប នឹង វត្តមាន ជនជាតិយួន នៅក្នុងប្រទេស កម្ពុជា។
ផ្អែកតាម ប្រវត្តិសាស្ត្រ ខ្មែរ ការបាត់បង់ ទឹកដី កម្ពុជាក្រោម ក៏ដោយសារ វត្តមាន ពួកតាំង លំនៅ យួនដែរ។ គឺ ដោយសារ មូលហេតុនេះហើយ ដែលប្រជារាស្ត្រ ខ្មែរ តែងតែ ព្រួយបារម្ភ ជានិច្ច នឹងវត្តមាន ជនជាតិយួន ដែលមាន ចំនួន កាន់តែ ច្រើន ឡើងៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ។ ម្យ៉ាងទៀត ក្រោយឆ្នាំ ១៩៧៩ បន្ទាប់ ពីកងទ័ព យួន ឈ្លានពាន លុកលុយ ចូលប្រទេស កម្ពុជា ហើយ, បន្សល់ នូវអ្នកជំនាញការ និងចារកម្ម ពាសពេញ ស្រុកខ្មែរ បន្ទាប់ ពីយួន ប្រកាស ដកទ័ពចេញ ពីស្រុកខ្មែរ; ប្រជារាស្ត្រ ខ្មែរ កាន់តែ ខ្វាយខ្វល់ ខ្លាំងឡើង។
ឥឡូវនេះ គេ សង្កេតឃើញ ថា, ជនជាតិយួន ដែលគេ ស្គាល់ថា ជាអតីត ជំនាញការ យួន និងទ័ពយួន កំពុង ជ្រៀតចូល យ៉ាងខ្លាំង ទាំងក្នុងសេដ្ឋកិច្ច និងនយោបាយ ខ្មែរ។ ជាពិសេស នៅពេល ដែលមាន ជនជាតិ យួន ដូចជា សុខ គង់ ក្លាយទៅ ជាមហាសេដ្ឋី, ហើយ បានក្លាយ ជាឧកញ៉ា, ប្រជារាស្ត្រ ខ្មែរ កាន់តែ មានការ ព្រួយបារម្ភ ខ្លាំងឡើង។ រឿងមួយ ដែលធ្វើ ឲ្យខ្មែរ កាន់តែ រសើប នឹងជនជាតិ យួននោះ គឺរឿង ដែលរដ្ឋាភិបាល ហ៊ុន សែន ប្រគល់ ប្រាសាទ អង្គរវត្ត ទៅឲ្យ ក្រុមហ៊ុន សូគីម៉ិច ដែលមាន យួន សុខ គង់ ជាប្រធាន ដើម្បី ប្រមូលលុយ ពីការលក់សំបុត្រ ឲ្យអ្នក ចូលទស្សនា។ ខ្មែរ ជាច្រើន បាននិយាយ ថា, ការ ដែលរដ្ឋាភិបាល ហ៊ុន សែន ប្រគល់ប្រាសាទ អង្គរវត្ត ទៅឲ្យយួន សុខ គង់ គ្រប់គ្រង ប្រមូលលុយ មិនខុស ពីប្រគល់ ដួងព្រលឹង ខ្មែរ ទៅឲ្យយួន ឡើយ។
សូម បញ្ជាក់ថា ក្រៅតែ ពីគ្រប់គ្រង ធ្វើអាជីវកម្ម ប្រាសាទ អង្គរវត្ត ដែលជាដួងព្រលឹង របស់ខ្មែរ, យួន សុខ គង់ នៅរកស៊ី លើមុខរបរ សំខាន់ៗ នៅស្រុកខ្មែរ ទៀត ដូចជាក្រុមហ៊ុន សូគីម៉ិច ដែលជាក្រុមហ៊ុន នាំចូលប្រេង និងចែកចាយ និងលក់ប្រេង នៅក្នុងប្រទេស កម្ពុជា, រោងចក្រ កាត់ដេរ, និងសណ្ឋាគារ នៅក្រុងព្រះសីហនុ និងសៀមរាប។ ឥឡូវនេះ យួន សុខ គង់ ក៏បានទទួល សិទ្ធិ ពីរដ្ឋាភិបាល ហ៊ុន សែន ដើម្បីធ្វើអាជីវកម្មនៅតំបន់ភ្នំបូកគោ ដែលជាតំបន់ទេសចរណ៍ទៀតផង ។ ក្រៅពីនេះ យួន សុខ គង់ នៅទទួលបានដីសម្បទានរាប់ពាន់ហិកតាពីរដ្ឋាភិបាល ហ៊ុន សែន ទៀតផង។ គេ មិនដឹង ថា, តើតទៅថ្ងៃមុខយួន សុខ គង់ នឹងបានទទួលសិទ្ធិធ្វើអាជីវកម្មលើអ្វីទៀត ពីរដ្ឋាភិបាល ហ៊ុន សែន នៃគណបក្សប្រជាជន ដែលជាកូនជឹងរបស់យួន ។
ក្រៅពីសុខ គង់ ដែលទទួលបាន សិទ្ធិ គ្រប់បែបយ៉ាង ក្នុងការធ្វើអាជីវកម្មទាញយកប្រយោជន៍ ពីធនធានរបស់ខ្មែរ ឥឡូវនេះរដ្ឋាភិបាលគណបក្សប្រជាជនដែលមាន ហ៊ុន សែន ជានាយករដ្ឋមន្ត្រី កំពុងប្រគល់ធនធានសេដ្ឋកិច្ចរបស់ខ្មែរ ទៅឲ្យប្រទេសយួនត្រង់ៗតែម្ដង ។ ដូចជាសព្វថ្ងៃ នេះរដ្ឋាភិបាល ហ៊ុន សែន បានប្រគល់ដីរាប់ម៉ឺនហិកតា នៅខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តដទៃទៀតនៅភូមិភាគឥសាន ទៅឲ្យក្រុមហ៊ុនយួន ។ ការប្រគល់ដីធ្លីរាប់ម៉ឺនហិកតានោះ បានធ្វើឲ្យមានការបណ្ដេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែង ដីធ្លីស្រែចំការ ដូចជានៅឃុំទំរីង ស្រុកសណ្ដាន់ ខេត្ត កំពង់ធំ ជាដើម។
ពួកអ្នកវិភាគឯករាជ្យ បាននិយាយ ថា, ចរន្ត ប្រគល់ដី ខ្មែរ ទៅឲ្យយួន ដោយរដ្ឋាភិបាល ហ៊ុន សែន តាមរូបភាពសម្បទានសេដ្ឋកិច្ច នឹងបន្តទៅទៀតនៅពេលដែលគណបក្សប្រជាជនឈ្នះឆ្នោតនៅ អាណត្តិទី៤ នេះ ។ កន្លងមកនាយករដ្ឋមន្ត្រីយួន ង្វៀន តិនយុង បាននិយាយថា ប្រទេសយួនត្រូវការដីចំនួន១លានហិកតា នៅកម្ពុជា និងឡាវ សំរាប់ដាំដំណាំឧស្សាហកម្ម ។ ដូចនេះ វានឹងមានចរន្ត បណ្ដេញ ប្រជាពលរដ្ឋ ចេញ ពីដីធ្លី ស្រែចំការ ជាបន្តទៀត ដើម្បី យកដី ទៅប្រគល់ ឲ្យក្រុមហ៊ុន យួន។ ដូចគ្នានេះដែរ, ពួកអ្នកវិភាគ បានសំដែង នូវការព្រួយបារម្ភ នឹងការធ្វើ សម្បទានដី ក្នុងរយៈពេល ដ៏យូរ ពី៧០ ទៅ៩០ឆ្នាំ។
ការធ្វើសម្បទានដីខ្មែរទៅឲ្យក្រុមហ៊ុនយួនក្នុងរយៈពេលរាប់សិបឆ្នាំបែបនេះ ចៀសមិនផុតពីការធ្វើឲ្យបាត់បង់ដីខ្មែរឡើយ។
No comments:
Post a Comment