Paris Peace Accords 23 Oct. 1991

Saturday, December 13, 2014

សាលាឧទ្ធរណ៍​ បដិសេធ​ សំណើ​សុំ ​នៅ​ក្រៅ​ឃុំ​ របស់​ សកម្មជន ​បក្ស​ប្រឆាំង | Appeals Court rejects request to release provisionally opposition officials

សាលាឧទ្ធរណ៍​ បដិសេធ​ សំណើ​សុំ ​នៅ​ក្រៅ​ឃុំ​ របស់​ សកម្មជន ​បក្ស​ប្រឆាំង

VOA / វីអូអេ | ១២ ធ្នូ ២០១៤

លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​លោក នៅ​ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០១៤។
លោក មាជ សុវណ្ណារ៉ា ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ អម​ដោយ​ប៉ូលិស ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​របស់​ លោក នៅ​ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០១៤។
សាលា​ឧទ្ធរណ៍ ​បាន​បដិសេធ ​សំណើសុំ ​នៅ​ក្រៅ​ឃុំ​ បណ្តោះ​អាសន្ន​ ចំពោះ​ សំណុំ​រឿង លោក​ មាជ សុវណ្ណារ៉ា​ និងលោក​ អ៊ុក ពេជ្រ ​សំណាង​ សកម្មជន​ គណបក្ស ​សង្គ្រោះជាតិ​ ដោយ​តុលាការ​ បាន​សំអាង ​ថា,​ តុលាការ ​ក្រុង​ភ្នំពេញ​ បាន​បញ្ជូន​ សំណុំរឿង​នេះ ​ទៅ​ជំនុំ​ជម្រះ ​ហើយ, ដូច្នេះ​ ត្រូវ​ រក្សា​រឿង​ក្តី​ នេះ ​ទុក​ឱ្យ​តុលាការ ​ក្រុង​ភ្នំពេញ ​បើក​សវនាការ ​ពេញ​ អង្គសេចក្តី។​


លោក​ មាជ សុវណ្ណារ៉ា​ អាយុ៤៧​ឆ្នាំ​ ប្រធាន​ នាយកដ្ឋាន​ ព័ត៌មាន​ នៃ​គណបក្ស​ សង្គ្រោះ​ជាតិ ​ត្រូវ​ បាន​តុលាការ​ ក្រុងភ្នំពេញ​ សម្រេច​ឃុំ​ខ្លួន ជា​បណ្តោះ​អាសន្ន​ ដើម្បី​ រង់​ចាំ ​ជំនុំ​ជម្រះ ទោស ​បន្ទាប់​ ពី​លោក ​បាន​ចូល​រួម​ ទាម​ទារ ​ឱ្យ​ដោះ​លែង ​ទីលាន​ ប្រជា​ធិបតេយ្យ ​កាលពី​ថ្ងៃ ទី​១៥​ ខែកក្កដា,​ គឺ​ មាន​រយៈ​ពេល​ ប៉ុន្មាន​ថ្ងៃ​ មុន​ពេល​ ដែល​គណបក្ស​ ប្រជាជន​កម្ពុជា ​និង​គណបក្ស​ សង្គ្រោះជាតិ ​ព្រម​ព្រៀង​គ្នា​ បញ្ចប់​ ការ​ជាប់​គាំង​ នយោបាយ។​

លោក​ មាជ សុវណ្ណារ៉ា​ ត្រូវ​ បាន​តុលាការ​ ចោទ​ប្រកាន់​ ពីបទ «ដឹក​នាំ​ កុប្បកម្ម​, ញុះញង់ ​ឲ្យ​ប្រព្រឹត្ត​ បទ​ឧក្រិដ្ឋ​ ជា​អាទិ៍, ​និង​ផ្តើម​គំនិត​ ក្នុង​អំពើ​ហិង្សា​ ដោយ​ចេតនា ​ដោយ​មាន​ ស្ថាន​ទម្ងន់​ទោស»

លោក ​ត្រូវ​ បាន​អនុរក្ស ​ពន្ធនាគារ​ បណ្តើរ​ចេញ​ ពី​រថ​យន្ត ​ដោយ​គ្រង​ សម្លៀក​បំពាក់​ ជា​អ្នក​ទោស ​និង​ដៃ ​ទាំង​ពីរ ​បាន​ជាប់​ខ្នោះ។​  ក៏ប៉ុន្តែ ​លោក ​បាន​ឆ្លៀត ​លើក​ដៃ​ ជា​សញ្ញា​ លេខ​៧​ ដែល​តំណាង​ លេខ​រៀង​ របស់​ គណបក្ស ​សង្គ្រោះ​ជាតិ​ ក្នុង​ពេល ​បោះឆ្នោត​ កាលពីឆ្នាំ​មុន។​

បន្ទាប់​ ពីតុលាការ​ បាន​សម្រេច​ បដិសេធ​ សំណើ​សុំ ឱ្យ​នៅ​ក្រៅ​ឃុំ, ​លោក​ មាជ សុវណ្ណារ៉ា​ បាន​ស្តី​បន្ទោស​ ដល់​តុលាការថា, អយុត្តិធម៌។​  លោក​ បាន​ចាត់​ទុក​ ថា, ​រឿង​ក្តី​នេះ​ ជា​រឿង​ នយោបាយ ​ដោយសារ​ លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ មាន​គំនុំ​ ជាមួយ​លោក​ កន្លង​មក។​

លោក​ និយាយ​ថា៖ «រឿង​នេះ​ ជា​រឿង​គំនុំ​ របស់​ លោក​ ហ៊ុន សែន។ ​ កាល​ពី​ថ្ងៃ ទី​២២​ ខែកក្កដា​ហ្នឹង ​គឺ​ ថា, ​គាត់ បាន​គំរាម ​ឱ្យ​ចាប់​លោក​ មាជ សុវណ្ណារ៉ា​ មួយ​ទៀត​ ដាក់​គុក។​  អញ្ចឹង​ បើ ​អ្នក​ផ្សេង​ មាន​ទោស ​ដូច​គ្នា, ​ហេតុ​អ្វី ​គេ ចេញ​អស់​ហើយ ​ខ្ញុំ ​នៅ​ជាប់​ទោស​ទៀត?  ​អញ្ចឹង ​ជាគំនុំ​ របស់​លោក​ ហ៊ុន សែន។  ​តែ​ យុត្តិធម៌ ​នឹង​កើត​មាន»

នៅ​ខាង​ក្នុង​ អគារ​ បរិវេណ​ សាលា​ឧទ្ធរណ៍​ មាន​សមាជិក,​ ក្រុមគ្រួសារ​ លោក ​មាជ ​ សុវណ្ណារ៉ា,​ និង​អ្នក​តំណាង​រាស្ត្រ​ គណបក្ស ​សង្គ្រោះ​ជាតិ ​មួយ​ចំនួន​ បាន​មក​ គាំទ្រ​លោក​ មាជ សុវណ្ណារ៉ា។  ក្នុង​ខណៈ​ពេល ​ដែល​មេដឹក​នាំ ​គណបក្ស ​គឺ​ លោក​ សម រង្ស៊ី និង​លោក​ កឹម សុខា​ មាន​វត្តមាន នៅ​ក្នុង​ខេត្ត បន្ទាយ​មានជ័យ។​

លោក ​ជួង ជូងី​ មេធាវី​ ការ​ពារក្តី លោក​ មាជ សុវណ្ណារ៉ា ​មួយ​រូប​ ក្នុង​ចំណោម ​មេធាវី​ ចំនួន​ ៥រូប​ មាន​ប្រសាសន៍​ ថា, ​ការ​សម្រេច​នេះ ​មិន​យុត្តិធម៌​ សម្រាប់ ​កូន​ក្តី ​របស់ ​លោក​ទេ, ​ហើយ​ លោក ​នឹង​ពិចារណា ​ប្តឹង​ទាស់ ​ទៅ​កាន់ ​តុលាការ​កំពូល​ បន្ត​ទៀត។

លោក​ និយាយ​ថា៖ «រឿង​នេះ ​គឺ​ ជា​រឿង​មួយ ​ដែល​អយុត្តិធម៌​ បំផុត​ សម្រាប់​ លោក​ មាជ សុវណ្ណារ៉ា​ ដែល​តាម​ ការ​ដេញ​ដោល, ​ ហើយ​ ក៏​ដូច​ ជា​ភស្តុតាង ​ស៊ើប​អង្កេត​ កន្លង​មក​ អត់​មាន,​ ភស្តុតាង ​អត់​មាន​ សាក្សី​ណា​ មក​ដាក់​បន្ទុក​ ថា, ​គាត់​ បាន​ប្រព្រឹត្ត​ ដូច​មាន ​ការ​ចោទ​ប្រកាន់ ​របស់ ​តុលាការ​ទេ»

អ្នក​ស្រី​ មូរ សុខហួរ​ អ្នក​តំណាង​រាស្ត្រ​ គណបក្ស សង្គ្រោះ​ជាតិ​ មាន​ប្រសាសន៍​ ថា, ​លោក​ស្រី មាន​ការ​ សោក​ស្តាយ​ ចំពោះ​ សេចក្តី​សម្រេច​នេះ ​ដោយ​មិន ពឹង​ផ្អែក ​ទៅ​លើ ​មូលដ្ឋាន​ច្បាប់។  អ្នក​ស្រី​ បាន​បញ្ជាក់​ ថា, ​គណបក្ស​ និង​បន្ត​ ការ​តស៊ូ​ត ទៅ​ទៀត។​

លោក​ស្រី ​និយាយ​ថា៖ «ការ​តស៊ូ របស់​យើង​ ដើម្បី រក​យុត្តិធម៌​ ជូន​អ្នក​ ស្នេហាជាតិ​ ដូច​លោក​ មាជ សុវណ្ណារ៉ា​, យើង​ នឹង​បន្ត​ ទៅ​ទៀត,​ ហើយ ​ការ​ ដែល​ធ្វើ​ ពង្រឹង​ ឱ្យ​មាន​ លទ្ធិ​ប្រជាធិបតេយ្យ​ លុះ​ត្រា​តែ មាន​សិទ្ធិ​ សេរីភាព​ហើយ ​នឹងមាន ​តុលាការ​ ដែល​អព្យាក្រិត្យ​ ពិត​ប្រាកដ»

លោក​ អ៊ុក ពេជ្រ សំណាង​ សកម្មជន ​គណបក្ស សង្គ្រោះ​ជាតិ​ ម្នាក់​ផ្សេង​ទៀត​ បាន​ស្រែក ​យ៉ាង​ខ្លាំងៗ ​នៅ​សាលាឧទ្ធរណ៍​ ថា​៖​ «អ្នក​ឯង​ ទាំង​អស់​គ្នា​ ជា​សមត្ថកិច្ច។ ​ មិន​ថ្វីទេ ​ប្រពន្ធ​ មិន​បាច់​ភ័យ​ទេ។​  បង​ ជាប់​គុក​, បង​ អត់​មាន​ បញ្ហាអ្វី ​កើត​ឡើង​ទេ។  ពួកអ្នក​ឯង​ យក​យើង មក​ដាក់​ទោស​ ទារុណ​កម្ម ​ធ្វើ​ ជា​របៀប​ ថោក​ទាប»

ក្នុង​ពេល​ សាលាឧទ្ធរណ៍​ សម្រេច​បដិសេធ​ រឿង​ក្តី​ លោក​ មាជ សុវណ្ណារ៉ា​ និង​លោក អ៊ុក ពេជ្រ​ សំណាង,​ អ្នកស្រី​ សាម សុគន្ធា​ មេធាវី​ ការ​ពារ​ក្តី​ សកម្មជន​ ដីធ្លី ​នៅ​តំបន់ ​បឹងកក់​ បាន​មក​ជំរុញ​ សាលា​ឧទ្ធរណ៍ ​ឱ្យ​ពន្លឿន ​រឿង​ក្តី​នេះ​ ដោយ​សារ​តែ​ អ្នក​ស្រី ​ព្រួយ​បារម្ភ ​ពី​សុវត្ថិភាព ​របស់ ​ពួកគេ បន្ទាប់ ពី​បាន​ ធ្វើ​កូដកម្ម​ អត់​អាហារ ​អស់​រយៈ​ពេល​ បីថ្ងៃ​ មក​ហើយ៕


No comments:

Post a Comment