Paris Peace Accords 23 Oct. 1991

Wednesday, December 17, 2014

អាជ្ញាធរ​ ស្វែងរក ​គ្រូពេទ្យ​ សង្ស័យ​ថា, ​ជា​អ្នក​​ ចម្លង​មេរោគ​ អេដស៍ | Authority searching for doctor suspected of transmitting HIV

អាជ្ញាធរ​ ស្វែងរក ​គ្រូពេទ្យ​ សង្ស័យ​ថា, ​ជា​អ្នក​​ ចម្លង​មេរោគ​ អេដស៍

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៦ ធ្នូ ២០១៤

មណ្ឌល​សុខភាព រកា ៦២០
ពលរដ្ឋ​ នាំ​គ្នា​ មក​ធ្វើ តេស្ត ​ឈាម ​រក​មេរោគ ​អេដស៍ ​នៅ​មណ្ឌល​ សុខភាព រកា ស្ថិត​ក្នុង​ស្រុក ​សង្កែ, ខេត្ត ​បាត់ដំបង កាល​ពី​ថ្ងៃ ​ទី​១៥ ធ្នូ ២០១៤។  RFA/Hum Chamroeun

ព័ត៌មាន​ ចុង​ក្រោយ ​ដែល​វិទ្យុ​ អាស៊ី សេរី ទទួល​បាន​ កាល​ពី​យប់​ ថ្ងៃ​អង្គារ ទី​១៦ ធ្នូ ​ឲ្យ​ដឹង​ ថា, មន្ត្រី​ អាជ្ញាធរ ​ជាតិ​ ប្រយុទ្ធ​ នឹង​ជំងឺ​ អេដស៍ ​នៃ​ក្រសួង ​សុខាភិបាល កំពុង​ ស្វែងរក​ គ្រូពេទ្យ ​ស្ម័គ្រចិត្ត​ ក្នុង​ភូមិ​ម្នាក់ ដើម្បី​ ស៊ើបអង្កេត​ បន្ថែម​ទៀត​ ទាក់ទង​ នឹង​ការ​សង្ស័យ​ ថា, អាច​ ជា​អ្នក​ បង្ក​ ការ​ឆ្លង​ជំងឺ​ អេដស៍​ ដល់​អ្នក​ភូមិ។

អគ្គលេខាធិការ​ អាជ្ញាធរ​ ជាតិ ​ប្រយុទ្ធ​ នឹង​ជំងឺ​អេដស៍ លោក តែង គន្ធី ដែល​កំពុង​មាន ​វត្តមាន ​នៅ​ខេត្ត​ បាត់ដំបង បញ្ជាក់​ ថា, តាម​ការ ​ស៊ើប​អង្កេត ​ជាបឋម និង​ការ​សម្ភាសន៍ ​អ្នក​ជំងឺ ​ប្រមាណ ៣០​នាក់ ក្នុង​ចំណោម ៨២​នាក់ ដែល​រក​ឃើញ មាន​ជំងឺ​ អេដស៍​នោះ​ បង្ហាញ​ថា, ពួកគេ​ បាន​ទទួល​ សេវាកម្ម​ ព្យាបាល​ ជំងឺ​ ក្រៅ​ផ្លូវការ​ ពី​គ្រូពេទ្យ​ម្នាក់។

ប៉ុន្តែ​លោក​ឱ្យ​ដឹង​ថា គ្រូពេទ្យ​រូប​នោះ​បាន​គេច​បាត់​ពី​ភូមិ​អស់​រយៈពេល​ពីរ​ថ្ងៃ​មក​ហើយ៖ «យើង ​មាន​ការ​សង្ស័យ​ដោយសារ​មាន​ការ​ចម្លង​មេរោគ​ទាំង​ដុំ មេរោគ​អេដស៍ ទៅ​មេរោគ​អេដស៍។ យើង​ផ្តោត​ទៅ​លើ​បញ្ហា​ពីរ ម្ជុល​តាម​រយៈ​ប្រើប្រាស់​គ្រឿង​ញៀន និង​ទី​ពីរ​ប្រើប្រាស់​ម្ជុល​តាម​អ្នក​ផ្តល់​សេវាកម្ម​សុខភាព និង​ឧបករណ៍​នៃ​ការ​ផ្ដល់​សេវា។ តាម​ក្រុមបច្ចេកទេស​ដែល​បាន​ធ្វើ​ការ​សម្ភាសន៍​យើង​ឃើញ​ថា សុទ្ធតែ​បាន​ទទួល​សេវា​ឯកជន​ពី​អ្នក​ស្ម័គ្រ​ចិត្ត​ភូមិ​ម្នាក់។»

​លោក តែង គន្ធី បន្ថែម​ទៀត​ថា អាជ្ញាធរ​បាន​ផ្ដល់​ថ្នាំ​ប្រឆាំង​នឹង​មេរោគ​អេដស៍ ដែល​គេ​និយម​ហៅ​ថា ថ្នាំ​ពន្យារ​ជីវិត និង​ថ្នាំ​ព្យាបាល​ផ្សេង​ទៀត​ដល់​អ្នក​ជំងឺ​ចំនួន ៨២​នាក់។ អាជ្ញាធរ​ក៏​នឹង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនា​ការ​អប់រំ​ដល់​អ្នក​ជំងឺ​ទាំង​នោះ ​ដើម្បី​ការពារ​កុំ​ឲ្យ​ចម្លង​ជំងឺ​ទៅ​អ្នក​ដទៃ​បន្ត​ទៀត។

លោក​បញ្ជាក់​ថា រហូតដល់​ម៉ោង​ប្រមាណ​ប្រាំ​កន្លះ​ល្ងាច​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ មាន​មនុស្ស​ច្រើន​ជាង ៦០០​នាក់ បាន​មក​ពិនិត្យ​ឈាម។ លទ្ធផល​បង្ហាញ​ថា មាន​មនុស្ស ៩០​នាក់​មាន​ជំងឺ​អេដស៍ ប៉ុន្តែ​ក្នុង​នោះ​មនុស្ស ៨​នាក់ ក្រុម​គ្រូពេទ្យ​ជំនាញ​នឹង​ពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​ម្ដង​ទៀត៕



1 comment:

  1. Anonymous1:46 PM

    The doctors and nurses can be the suspicious Vietnamese born or living in Cambodia under CPP regime. This is my judgement. Khmer people or patients have to be very careful and make sure by asking whether the doctors and nurses are Vietnamese (CPP) or Thai because they [Vietnamese or Thai] can not be trusted when it comes to HIV Aids tests.

    So, just stay alert!!! Save your life and family lives!!!

    Thank you,

    KI Reader/KY

    ReplyDelete