Paris Peace Accords 23 Oct. 1991

Thursday, December 25, 2014

Sam Rainsy: ពេទ្យ ក្លែងក្លាយ សម្លាប់មនុស្ស ជាច្រើន នៅប្រទេសកម្ពុជា ដោយសារ កង្វះខាត នៃចំណេះដឹង | Cambodia's derelict health system

២៤ ធ្នូ ២០១៤ / 24 Dec. 2014 - Cambodia's derelict health system

ពេទ្យ ក្លែងក្លាយ សម្លាប់មនុស្ស ជាច្រើន នៅប្រទេសកម្ពុជា ដោយសារ កង្វះខាត នៃចំណេះដឹង

លិខិត របស់ខ្ញុំ ចុះផ្សាយ ក្នុងកាសែត ខេមបូឌា ដេលី ចុះថ្ងៃ ២៤ ធ្នូ ២០១៤ (បកប្រែ ពីភាសាអង់គ្លេស)

ពេទ្យ ក្លែងក្លាយ ក្នុងរឿង ផ្សព្វផ្សាយ ចម្លងជម្ងឺ អេដស៍ ជាករណីមួយ បង្ហាញអំពី ភាពទ្រុឌទ្រោម បាក់បែក នៃប្រព័ន្ធ សុខាភិបាល នៅប្រទេសកម្ពុជា

ថ្មីៗនេះ មានរបាយការណ៍ ស្តីអំពី មនុស្សប្រុសម្នាក់ ឈ្មោះ យ៉ែម ជ្រិន ដែលត្រូវ បានគេ ចោទប្រកាន់ ថា, ជាគ្រូពេទ្យ ក្លែងក្លាយ ដែលបាន ផ្សព្វផ្សាយ ចម្លងមេរោគ HIV (ជម្ងឺ អេដស៍) ទៅដល់អ្នកភូមិ ជាងមួយរយនាក់ នៅក្នុងឃុំ រការ, ស្រុក សង្កែ, ខេត្ត បាត់ដំបង។  សោកនាដកម្មនេះ អាចយល់បាន យ៉ាងងាយ បន្ទាប់ ពីពេទ្យក្លែងក្លាយនេះ បានសារភាព ថា, ខ្លួន បានប្រើម្ជុល និងស៊ីរាំង តែមួយ ដដែល ទៅលើអ្នកជម្ងឺ ជាច្រើន រាប់មិនអស់ (សូម អានអត្ថបទ មានចំណងជើង “ពេទ្យ គ្មានអាជ្ញាប័ណ្ណ ត្រូវ បានគេ ចោទប្រកាន់ ពីបទសម្លាប់ មនុស្ស ក្នុងរឿងផ្សព្វផ្សា ចម្លងយមេរោគ HIV” ចុះផ្សាយ ក្នុងកាសែត ខេមបូឌា ដេលី ថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០១៤)។

បន្ទាប់ ពីសោកនាដកម្មនេះ ត្រូវ បានគេ រកឃើញ ដោយចៃដន្យមក មានសំណួរ មួយចំនួន គួរ ឲ្យបារម្ភ ក្រៃលែង ដែលយើង ត្រូវ ចោទសួរ៖ “តើ អាចមាន ករណី ច្រើនទៀត ដូចករណី ឃុំ រការ នេះ ឬទេ?”  ហើយ, “តើ អាចមាន ពេទ្យក្លែងក្លាយ ច្រើនទៀត ដូចឈ្មោះ យ៉ែម ជ្រិន នេះ ឬទេ ដែលកំពុងតែ ព្យាបាល អ្នកជម្ងឺ ដោយគ្មាន ជំនាញ ពិតប្រាកដ, ហើយ ធ្វើ ឲ្យគេ ស្លាប់ ជាបន្តបន្ទាប់ នៅទូទាំងប្រទេស កម្ពុជា?”

បើ យើង ទម្លាក់កំហុស ទៅលើតែ បុគ្គលម្នាក់ ឈ្មោះ យ៉ែម ជ្រិន នេះ ដែលគេ ទើបតែ វែកមុខនោះ យើង ច្បាស់ ជាមិន ទទួលស្គាល់ ទំហំពិតប្រាកដ នៃបញ្ហា ដែលប្រទេសយើង កំពុងប្រឈមមុខ, ហើយ យើង ក៏មិនអាច ដោះស្រាយបញ្ហា ទាំងនោះ បានឡើយ ពីព្រោះ ជាបញ្ហា ដែលឆ្លុះបញ្ចាំង ពីភាពទ្រុឌទ្រោម បាក់បែក នៃប្រព័ន្ធ អប់រំ, សង្គមកិច្ច, និងសុខាភិបាល នៅប្រទេស កម្ពុជា សព្វថ្ងៃ។

យើង ត្រូវ យល់ថា, ពេទ្យក្លែងក្លាយ ឈ្មោះ យ៉ែម ជ្រិន នេះ គ្រាន់តែ ជាករណីមួយ ក្នុងចំណោម ករណី មានចំនួនច្រើន រាប់មិនអស់ ដែលកំពុង តែ ធ្វើ ឲ្យមនុស្ស ស្លាប់ ជាបន្តបន្ទាប់ រាប់មិនអស់ដែរ នៅទូទាំង ប្រទេសកម្ពុជា។  ស្ថានការណ៍ បែបនេះ បង្ហាញ ឲ្យឃើញថា, នៅប្រទេសយើង សព្វថ្ងៃ គ្មាន នីតិរដ្ឋទេ, ហើយ ក៏គ្មាន រដ្ឋអំណាច ណាការពារ ផលប្រយោជន៍ សាធារណៈឡើយ។  ដើម្បី ស្តាស្ថានការណ៍ កុំ ឲ្យចេះតែ ដុនដាបទៅៗ ត្រូវតែ មានការអនុវត្តន៍ ជាក់ស្តែង នូវកំណែទម្រង់ ពិតប្រាកដ តាមបែបបទ ប្រជាធិបតេយ្យ ដើម្បី រៀបចំ ឡើងវិញ ជាបន្ទាន់ នូវស្ថាប័ន និងក្រសួង ទាំងអស់ ដែលពាក់ព័ន្ធ ទៅនឹងជីវភាព រស់នៅ របស់ ប្រជារាស្រ្ត, ហើយ កំណែទម្រង់ ជាចាំបាច់ ទាំងនោះ តម្រូវ ឲ្យមាន ការចូលរួម ពីសំណាក់ ប្រជាពលរដ្ឋ គ្រប់មជ្ឍដ្ឋាន និងគ្រប់និន្នាការ។

សម រង្ស៊ី
ប្រធាន គណបក្ស សង្រ្គោះជាតិ


ព័ត៌មាន ជាចំណេះដឹង, ចំណេះដឹង ជាអំណាច, អំណាច គឺ ដើម្បី ជួយរាស្រ្ត | Information is knowledge. Knowledge is power. Power is meant to help the people.


My “Opinion” as published in The Cambodia Daily, 24 December 2014 

DOCTOR IN HIV CASE A SYMPTOM OF BROKEN HEALTH CARE SYSTEM 

There have been reports that a man named Yem Chrin is accused of fraudulently posing as a medical doctor and spreading HIV to over a hundred villagers in Battambang province’s rural Roka commune. The tragedy can now be largely explained by the fake doctor reportedly admitting to medically unimaginable practices such as reusing syringes on multiple patients, “Unlicensed Doctor Charged With Murder In HIV Case” (Dec. 23).

After the somehow fortuitous discovery of this tragedy, we all now should ask these scary but very relevant questions: “Is Roka commune an isolated case?” and, “How many other fake doctors such as Yem Chrin possibly continue to operate right now all over Cambodia?”

Putting all the blame on a scapegoat will not help us responsibly and effectively address the gigantic challenges facing us, which include blatant dysfunction in the country’s education, social and health systems.

We must make sure that the case of Yem Chrin not be the tip of the iceberg of a failing state where the rule of law and the defense of the common good remain impossible goals. In order to stop the continuous deterioration of the country’s situation, unprecedented and far-reaching democratic reforms must be urgently implemented in all government departments with the participation of Cambodians from all walks of life.

Sam Rainsy
CNRP President
សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam
 



No comments:

Post a Comment