Paris Peace Accords 23 Oct. 1991

Tuesday, December 9, 2014

គណបក្ស​ ទាំង​ពីរ​ ឯកភាព​គ្នា​ ទាំង​ស្រុង ​លើ​​​សេចក្ដី​ ព្រាងច្បាប់ ​គ.ជ.ប. ​ថ្មី | Both parties in complete agreement re new NEC draft law

គណបក្ស​ ទាំង​ពីរ​ ឯកភាព​គ្នា​ ទាំង​ស្រុង ​លើ​​​សេចក្ដី​ ព្រាងច្បាប់ ​គ.ជ.ប. ​ថ្មី


ក្រុម​ការងារ​ គណបក្ស​ សង្គ្រោះ​ជាតិ និង​គណបក្ស ​ប្រជាជន​កម្ពុជា បាន​ឯកភាព​គ្នា​ ទាំងស្រុង, ហើយ​ និង​ដោះស្រាយ ចំណុច​ ដែល​ខ្វែង ​គំនិត​គ្នា​ នៃ​សេចក្ដី​ស្នើ​ សេចក្ដី​ព្រាង​ច្បាប់ ​ស្ដីពី​ ការ​រៀបចំ និង​ប្រព្រឹត្តិ​ទៅ​ នៃ​គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.)

មន្ត្រី​ជាន់​ខ្ពស់​ គណបក្ស ​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន ឲ្យ​ដឹង​ នៅ​ថ្ងៃ​ ទី​៨ ធ្នូ ថា, នៅ​រសៀល ​ថ្ងៃ​នេះ តំណាង​ គណបក្ស​ ទាំង​ពីរ​ បាន​ឯកភាព ​លើ​ការ​រៀបចំ​ ក្របខ័ណ្ឌ ​នៃ​ អគ្គលេខាធិការដ្ឋាន និង​លេខាធិការដ្ឋាន តាម​ខែត្រ​ កំណត់​ ដោយ​ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ​ ចេញ​ ដោយ​រដ្ឋាភិបាល កំណត់​ អំពី ​រចនាសម្ព័ន្ធ ​នៃ​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​ គ.ជ.ប. គ្រាន់តែ​ ជាទម្រង់​ទេ, តែ ​រាល់​ខ្លឹមសារ​ ដែល​ចែង ​ក្នុង​អនុក្រឹត្យ​នោះ ​ទាល់​តែ​ មាន​សំណើ ​ពី​ប្រធាន គ.ជ.ប. ដែល​មាន ​ការ​អនុម័ត​ ពី​សមាជិក គ.ជ.ប. សំឡេង​ភាគ​ច្រើន​ ដាច់​ខាត។

លោក គួយ ប៊ុនរឿន បន្ថែម​ថា, ក្រោយ​ ពី​បញ្ចប់​ លើ​ការ​ពិភាក្សា​ សេចក្ដី​ព្រាង​ច្បាប់ ​បង្កើត គ.ជ.ប. ​ថ្មី​នេះ គឺ​ គណបក្ស ​ទាំង​ពីរ​ បាន​ពិភាក្សា​គ្នា ​លើ​ការ​ធ្វើ ​វិសោធនកម្ម ​ច្បាប់​បោះ​ឆ្នោត ​ដែល​មាន​ចំនួន ១២​ជំពូក។  លោក​ បញ្ជាក់​ថា, ការ​ពិភាក្សា​ លើ​ការ​ធ្វើ​ វិសោធនកម្ម ​ច្បាប់​បោះ​ឆ្នោត​នេះ, ក្រុម​ការងារ ​គណបក្ស​ ទាំង​ពីរ​ នឹង​ជួប​គ្នា​ ក្នុង​មួយ​សប្ដាហ៍ ​ពីរ​ថ្ងៃ, គឺ​ នៅ​រៀងរាល់​ នៅ​ថ្ងៃ​ស្រុក និង​ថ្ងៃ​ច័ន្ទ។

លោក គួយ ប៊ុនរឿន បញ្ជាក់​ថា, ការ​ធ្វើ ​វិសោធនកម្ម ​ច្បាប់​បោះ​ឆ្នោត​នេះ យោង​លើ​ស្មារតី​ ថ្នាក់ដឹកនាំ​ ជាន់​ខ្ពស់​ គណបក្ស​ ទាំង​ពីរ, គឺ​ លោក សម រង្ស៊ី និង​លោក ហ៊ុន សែន, ដែល​បាន​ជួប​គ្នា​ កាល​ពី​ថ្ងៃ​ ទី​២៨ វិច្ឆិកា, ហើយ ​ចង់​ធ្វើ ​សេចក្ដី​ ព្រាង​ច្បាប់​នេះ ​ឲ្យ​រួចរាល់​ ចប់​សព្វគ្រប់​ ជាមួយ​គ្នា​ យ៉ាង​យូរ ​នៅ​ដំណាច់ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ខាង​មុខ៕


No comments:

Post a Comment