Paris Peace Accords 23 Oct. 1991

Monday, December 15, 2014

កម្ពុជា​ និង​កូរ៉េ ​ចុះ​កិច្ច​ព្រមព្រៀង​ សហប្រតិបត្តិការ ​លើ​ការងារ ​៥វិស័យ​ ផ្សេង​គ្នា | Cambodia, S. Korea signed 5 different labor agreements

កម្ពុជា​ និង​កូរ៉េ ​ចុះ​កិច្ច​ព្រមព្រៀង​ សហប្រតិបត្តិការ ​លើ​ការងារ ​៥វិស័យ​ ផ្សេង​គ្នា

media 
នាយករដ្ឋមន្រ្តី ហ៊ុន​ សែន ​ចាប់ដៃ​ ជាមួយ ​ប្រធានាធិបតី ​កូរ៉េ ខាងត្បូង ប៉ាក់ គុនហេ នៅថ្ងៃ​សៅរ៍ ទី១៣​ ធ្នូ ក្នុង​ទីក្រុង​ សេអ៊ូល (©REUTERS/Lee Jin-man/Pool)

ថ្ងៃអាទិត្យនេះ​ ជា​ថ្ងៃ ទី២ ​នៃ​ទស្សនកិច្ច ​របស់​ គណៈប្រតិភូ​ កម្ពុជា ​នៅ​រដ្ឋធានី សេអ៊ូល ​របស់ ​កូរ៉េ ​ខាងត្បូង។ ​ កាលពី​ថ្ងៃ​ សៅរ៍ ​កិច្ចព្រមព្រៀង​ សហប្រតិបត្តិការ ​ចំនួន​ ៥ឯកសារ​ ត្រូវ ​បាន​ចុះ​ហត្ថលេខា​ នៅ​ចំពោះ​មុខ​ នាយក​រដ្ឋមន្ត្រី​ កម្ពុជា​ និង​ប្រធានាធិបតី​ កូរ៉េ​ ខាងត្បូង។ 

​ លោក ហ៊ុន សែន ​និង​អ្នកស្រី ​ប៉ាក់ ​គឿនហេ ​ដែល​យល់​ស្របគ្នា​ បង្កើន​ទំនាក់ទំនង ​នៃ​ប្រទេស ​ទាំង​ពីរ​ ឱ្យ​ឈាន​ដល់​ កម្រិត​ដៃគូ​ យុទ្ធសាស្ត្រ ​បាន​ជជែក​គ្នា​ អំពីបញ្ហា​ ជាច្រើន​ទៀត។


កិច្ចព្រមព្រៀង ​ទាំង​៥​ ឯកសារ​នោះ ​រួមមាន​៖​ អនុស្សរណៈ ​នៃ​ការ​ យោគយល់​គ្នា​ ស្តី​ពី ​កិច្ច​សហប្រតិបត្តិការ ​លើ​វិស័យ​ អប់រំ,​ អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា​ ស្តីពី​ កិច្ចសហប្រតិបត្តិការ​ ទ្វេភាគី​ ដើម្បី​ លើក​ទឹក​ចិត្ត​ ធុរជន​វ័យក្មេង​ កម្ពុជា​-សាធារណរដ្ឋ​ កូរ៉េ​, អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា ​ស្តីពី​ កិច្ចសហប្រតិបត្តិការ​ លើ​ការ​ថែទាំ​ សុខភាព​ និង​វិទ្យាសាស្ត្រ​ វេជ្ជសាស្ត្រ,​ អនុស្សរណៈ​ នៃ​ការ​យោគយល់​គ្នា​ ស្តីពី​ កិច្ច​សហប្រតិបត្តិការ​កម្មសិទ្ធិ​ បញ្ញា​ និង​អនុស្សរណៈ ​នៃ​ការ​យោគយល់​គ្នា​ ស្តី​ពី​ ការ​រៀប​ចំ ​ប្រព័ន្ធ​ទូ ទាត់​សង,​ ប្រាក់​តម្លៃ​រាយ​ ក្នុងប្រទេស ​កម្ពុជា។ ​ នាយក​រដ្ឋមន្ត្រី​ ខ្មែរ​ និង​ធានា​ធិបតី ​កូរ៉េ ​បាន​ធ្វើ​ ជា​សក្សី ​រួមគ្នា ​ក្នុង​ពិធី​ ចុះ​ហត្ថលេខា ​លើ​កិច្ច​ព្រមព្រៀង ​ទាំង​នេះ ​កាល​ពី​ថ្ងៃ​សៅរ៍។ ​ នេះ ​បើ​ យោង​តាម​ អ្នក​រាយការណ៍​ ពិសេស ​របស់ ​ទូរទស្សន៍​ ជាតិ ​កម្ពុជា។

ជំនួបកំពូល​ របស់​លោក​ ហ៊ុន សែន​ និង​អ្នកស្រី ​ប៉ាក់ ​គឿនហេ ​នៅ​រដ្ឋធានី​ សេអ៊ូល​ ទី​ដែល​គណៈប្រតិភូ​ កម្ពុជា​ កំពុង​បំពេញ​ ទស្សនកិច្ច ​ផ្លូវការ ​រយៈ​ពេល​ ២ថ្ងៃ ​ផ្តោត​លើ​បញ្ហា ​មួយ​ចំនួន​ទៀត។ ​ នេះ ​បើ​ យោង​តាម ​ប្រភព​ដដែល​ ដែល​បញ្ជាក់​ ថា, ​ក្នុង​ក្របខណ្ឌ​ នៃ​ទំនាក់ទំនង ​ទ្វេរ​ភាគី,​ នាយក​រដ្ឋមន្ត្រី​ កម្ពុជា​ និង​ប្រធានាធិបតី​ កូរ៉េ​ បាន​យល់​ស្របគ្នា​ បង្កើន​ចំណង​ការ​ ទូត ​រវាង​ ប្រទេស​ ទាំងពីរ ​ដែល​ផ្តួចផ្តើម​ឡើង​ ដោយ​លោក ហ៊ុន សែន​ នៅ​ឆ្នាំ​១៩៩៧ ​ឱ្យ​ដល់​កម្រិត​ ទំនាក់​ទំនង ​ក្នុង​ភាព​ ជា​ដៃគូ​ យុទ្ធសាស្ត្រ ​តែម្តង។  ទន្ទឹម ​នឹង​នេះ​ដែរ,​ ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ ទាំងពីរ​ ក៏បាន ​ព្រមព្រៀងគ្នា​ បង្កើត​ អនុព័ន្ធយោធា ​នៅ​ប្រទេស​ នីមួយៗ​ និង​ចង​ សម្ព័ន្ធ​មេត្រី​ភាព ​រវាង​ ខេត្ត​ និង​ខេត្ត, ​ក្រុង​ និង​ក្រុង ​នៃ​ប្រទេស​ ទាំងពីរ ​ផងដែរ។  បើ តាម​អ្នក​រាយការណ៍ ​ពិសេស ​របស់ ​ទូរទស្សន៍​ ជាតិ​ កម្ពុជា, ភាគី​ ទាំង​ពីរ​ បាន​ជម្រុញ ​ឱ្យ​ពាណិជ្ជកម្ម​ កម្ពុជា ​កូរ៉េ​ ឈាន​ដល់​ចំណុច​ កំពូល​ ថ្មី ត្បិត​ ទំហំ ​ពាណិជ្ជកម្ម​ នៃ​ប្រទេស​ ទាំងពីរ ​មាន​តម្លៃ​ ត្រឹមតែ​ ៧៥០លាន​ ដុល្លារ​ ប៉ុណ្ណោះ ​នៅ​ឆ្នាំ២០១៣។

ក្នុង​ក្របខណ្ឌ​ នៃ​កិច្ចពិភាក្សា​ កំពូល ​អំពី ​បញ្ហា​តំបន់​ និង​អន្តរជាតិ,​ កម្ពុជា​ នឹង​ធ្វើ​ ជា​ប្រទេស​ សម្របសម្រួល ​រវាង អាស៊ាន​ និង​សាធារណរដ្ឋ កូរ៉េ​ ពី​ឆ្នាំ​២០១៥​ ដល់​ឆ្នាំ​២០១៧។ ​ នេះ​ បើ តាម​ការ​ ឱ្យ​ដឹង​ របស់​ អ្នក​រាយការណ៍​ ពិសេស ​នៃ​ទូរទស្សន៍​ ជាតិ​ កម្ពុជា​ ដែល​បញ្ជាក់​ បន្ថែមថា,​ កម្ពុជា​ នឹងធ្វើ​ ឱ្យចេញ​ ជា​រូបរាង ​នូវ​វេទិកា​ ធុរកិច្ច​ មេគង្គ​ សាធារណរដ្ឋ​ កូរ៉េ ​នៅ​ឆ្នាំ​២០១៥។

លោក​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ដឹកនាំ​ គណៈប្រតិភូ​ កម្ពុជា​ ទៅ​កាន់​ សាធារណៈ​រដ្ឋ ​កូរ៉េ ​តាំង​ពី​ថ្ងៃទី​១០​ ខែ​ធ្នូ​ ដើម្បី​ ចូលរួម​ កិច្ចប្រជុំ​ កំពូល ​រម្លឹក​ខួប​ អនុស្សាវរីយ៍ ​២៥​ឆ្នាំ ​នៃ​ ទំនាក់ទំនង​ ដៃគូ​ អាស៊ាន-សាធារណៈ​រដ្ឋ​ កូរ៉េ​ នៅ​ទីក្រុង ​ប៊ូសាន​ ផង​នោះ​ គ្រោង​ត្រឡប់​មក ​កម្ពុជា​វិញ ​នៅ​ថ្ងៃ​ចន្ទ៕




No comments:

Post a Comment