Paris Peace Accords 23 Oct. 1991

Wednesday, December 24, 2014

ជនជាតិ​ព្នង ​នៅ​មណ្ឌលគិរី ​មាន​ជម្លោះ​ដី​ ជាមួយ​ ក្រុមហ៊ុន​ វៀតណាម​ រត់​មក​ភ្នំពេញ​ រក​អន្តរាគមន៍ | Ethnic minority group Phnong of Monkolkiri in land dispute with Vietnamese company flees to Phnom Penh to request intervention

ជនជាតិ​ព្នង ​នៅ​មណ្ឌលគិរី ​មាន​ជម្លោះ​ដី​ ជាមួយ​ ក្រុមហ៊ុន​ វៀតណាម​ រត់​មក​ភ្នំពេញ​ រក​អន្តរាគមន៍

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៣ ធ្នូ ២០១៤

ជម្លោះ​ដីធ្លី មណ្ឌលគិរី ៦២០
ជនជាតិ​ដើម ​ភាគ​តិច ​ព្នង ចំនួន ៥​នាក់ រស់នៅ​ ភូមិ​ ចក់ចារ, ឃុំ​ ស្រែឈូក, ខេត្ត​ មណ្ឌលគិរី ដែល​មាន​ជម្លោះ​ដី​ ជាមួយ ​ក្រុមហ៊ុន ​វៀតណាម ប៊ិន ភឿក ១ (Bin Phoeuk 1) ធ្វើ​សន្និសីទ​កាសែត ​នា​អង្គការ​វេទិកា​ នៃ​អង្គការ​ មិន​មែន​រដ្ឋាភិបាល​ ស្ដីពី​ កម្ពុជា (NGO forum) នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០១៤។  RFA/So Chivy
ជនជាតិ​ដើម ​ភាគ​តិច ​ព្នង ចំនួន ៥​នាក់ រស់នៅ ​ភូមិ​ ចក់ចារ, ឃុំ​ ស្រែឈូក, ខេត្ត​ មណ្ឌលគិរី ដែល​ទើប​ រត់​ភៀស​ខ្លួន ​មក​ដល់​ រាជធានី​ភ្នំពេញ ដោយ​ភ័យ​ខ្លាច​ ការ​គំរាម​កំហែង​ អាយុ​ជីវិត ​ក្នុង​រឿងរ៉ាវ​ ជម្លោះ​ដីធ្លី​ ជាមួយ ក្រុមហ៊ុន​ វៀតណាម ប៊ិន ភឿក ១ (Bin Phoeuk 1) អំពាវនាវ​ រក​ជំនួយ​ អន្តរាគមន៍ ​ពី​រដ្ឋាភិបាល និង​អាជ្ញាធរ​ ពាក់ព័ន្ធ។

ក្រុម​ជនជាតិ​ដើម ​ភាគ​តិច ​ព្នង បាន​ថ្លែង​ បែប​នេះ ​នៅ​ក្នុង​សន្និសីទ​ សារព័ត៌មាន នៅ​ព្រឹក​ថ្ងៃ​ ទី​២៣ ខែ​ធ្នូ នៅ​ការិយាល័យ​ អង្គការ វេទិកា ​នៃ​អង្គការ ​មិន​មែន ​រដ្ឋាភិបាល ​ស្ដីពី ​កម្ពុជា (NGO Forum)។

ជនជាតិ​ព្នង លោក យ៉ាន ម៉ៅ ថ្លែង​ថា ក្រុម​របស់​លោក​បាន​រត់​គេច​ខ្លួន​ពី​ភូមិ បន្ទាប់​ពី​មាន​ក្រុម​មនុស្ស​មិន​ស្គាល់​អត្តសញ្ញាណ​ចុះ​ទៅ​ស្វែងរក​សកម្មជន ​ជនជាតិ​ព្នង ១០​នាក់ ដែល​ចេញ​មុខ​ការពារ​ព្រៃ​ឈើ និង​រារាំង​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន កាល​ពី​យប់​ថ្ងៃ​ទី​៦ ធ្នូ។ ស្រប​គ្នា​នេះ លោក​ក៏​ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​រំលោភ​យក៖ «ពួក​ខ្ញុំ ៥​នាក់ បាន​រត់​ គេច​ខ្លួន​ មក​ភ្នំពេញ។  ចំណែក ៥​នាក់​ទៀត, ​គាត់​ បាន​រត់​ ចូល​ព្រៃ ​អស់​ហើយ។  ចឹង​ខ្ញុំ​ សូម​ សំណូមពរ​ រដ្ឋាភិបាល ក៏ដូចជា​ ក្រសួង​ពាក់ព័ន្ធ មាន​កសិកម្ម បរិស្ថាន និង​ស្ថាប័ន​ ពាក់ព័ន្ធ​ បញ្ហា​ដីធ្លី, សូម​ ឲ្យ​លោក​ ជួយ​ដោះស្រាយ​ ដល់​សកម្មជន​ របស់​ខ្ញុំ​ ចំនួន ១០​រូប ដែល​ពួក​គាត់​ តវ៉ា​ បញ្ហា​ដី​ធ្លី​ ហ្នឹង ក៏ដូចជា​ ការ​ឈូស​ឆាយ ដីធ្លី​ ជា​អនាធិបតេយ្យ ដែល​សម្ដេច​ ចក្រី ហេង សំរិន ប្រធាន ​ព្រឹទ្ធសភា​, គាត់​ បាន​អនុម័ត (អន្តរាគមន៍) កាល​ពី​ថ្ងៃ​ ទី​១៩ ខែ​កុម្ភៈ ហ្នឹង ថា​, ឲ្យ​បញ្ឈប់​ ការ​ឈូស​ឆាយ​ របស់​ ក្រុមហ៊ុន, តែ​ ក្រុមហ៊ុន ​នៅ​តែ​ មាន​ការ​ ឈូស​ឆាយ។»

ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង អះអាង​ថា ដី​ដែល​ក្រុមហ៊ុន​រុក​រាន​កាប់​ព្រៃ និង​ឈូស​ឆាយ​រំលោភ​យក​នោះ ប៉ះពាល់​ដី​ចម្ការ​វិល​ជុំ ព្រៃ​ដើម​ច្បោះ និង​ទំនៀមទម្លាប់​ពួក​គាត់​ក្នុង​ភូមិ​ចក់ចារ ចំនួន ២១១​គ្រួសារ។ ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង នឹង​វិល​ទៅ​ភូមិឋាន​របស់​គេ​វិញ បន្ទាប់​ពី​ផ្ដល់​ដំណឹង​នេះ ហើយ​ពួក​គេ​អះអាង​ថា​នឹង​បន្ត​ការពារ​ដី​ការពារ​ព្រៃ៕


No comments:

Post a Comment