Paris Peace Accords 23 Oct. 1991

Thursday, December 11, 2014

សហភាព ​​អឺរ៉ុប ​​និង​​ជប៉ុន ​​ជំរុញ​​ ឲ្យ​​កម្ពុជា​​ ធ្វើ​កំណែ​ទម្រង់​​ ស៊ី​ជម្រៅ ​គ.ជ.ប​. | EU and Japan urge for meaningful reform of NEC

សហភាព ​​អឺរ៉ុប ​​និង​​ជប៉ុន ​​ជំរុញ​​ ឲ្យ​​កម្ពុជា​​ ធ្វើ​កំណែ​ទម្រង់​​ ស៊ី​ជម្រៅ ​គ.ជ.ប​.

media 
ក្រុមការងារ សម្រាប់ កែទម្រង់ ច្បាប់បោះឆ្នោត គណបក្ស​ ប្រជាជន​កម្ពុជា ​និងសង្រ្គោះជាតិ ​ជួប​គ្នា​ នា​ពេល ​កន្លង​មក​ RFI/Channa

នៅក្នុង​​អត្ថបទ ​​រួម​គ្នា​​មួយ ដើម្បី ​​ឧទ្ទិស ​​ដល់​​ទិវា ​​សិទ្ធិម​នុស្ស​ ​អន្តរជាតិ​ ១០​ធ្នូ​​ លើក​​ទី​៦៦ ​លោក ​ហ្ស​ង់​​ហ្វ្រ​ង់​​ស័​​រ​ កូ​តាំង ​(Jean-François CAUTAIN)​ ឯក​អគ្គរដ្ឋទូត​​ សហភាព​​ អឺរ៉ុប​ និង​​​លោក ​យូ​ជី គុ​ម៉ា​ម៉ា​រុ ​(Yuji KUMAMARU)​ ឯក​អគ្គរាជទូត​​ ជប៉ុន​​ បាន​​ជំរុញ​​ ឲ្យ​​គណបក្ស​​ ជាប់​ឆ្នោត​​ ទាំង​ពីរ​​ ធ្វើ​កំណែ​ទម្រង់​​ ស៊ី​ជម្រៅ​​ ដើម្បី​​ បង្កើត ​​ឲ្យ​​បាន​​ស្ថាប័ន ​​រៀបចំ​​ បោះ​ឆ្នោត ​​មួយ ​​ប្រកប​ ដោយ​​ទំនុក​ចិត្ត។

សហភាព ​អឺរ៉ុប ​និង​ប្រទេស ​ជប៉ុន​ ដែល​អះអាង ថា​, ជា​មិត្ត​ ជិតស្និទ្ធ​ របស់​ កម្ពុជា​ បាន​ឆ្លៀតឱកាស​ នៃ​ការ​ប្រារព្ធ​ ទិវា​ សិទ្ធមនុស្ស ​អន្តរជាតិ ១០ធ្នូ​ ជំរុញ ​ឲ្យគណបក្ស​ ទាំងពីរ​ បន្ត​ ការពិភាក្សាគ្នា ​ដើម្បី​ សម្រេច ​ឲ្យ​បាន​ នូវ​កំណែទម្រង់​ ស៊ីជម្រៅ​ មួយ ​ទៅលើ​ស្ថាប័ន​ រៀបចំ​ ការបោះឆ្នោត។

ក្នុង​អត្ថបទ ​ថ្លែងការណ៍ ​រួមគ្នា​ ដែល​ចេញផ្សាយ ​នៅ​ថ្ងៃ ទី១១ ធ្នូ​ នេះ, ឯកអគ្គរដ្ឋទូត ​សហភាព​ អឺរ៉ុប​ ប្រចាំ​កម្ពុជា​ លោក Jean-François CAUTAIN និង​ឯកអគ្គរាជទូត​ ជប៉ុន លោក Yuji KUMAMARU បាន​កោតសរសើរ​ ចំពោះ ការវិវឌ្ឍ រីកចម្រើន​ ក្នុង​រដ្ឋសភា​ កម្ពុជា ​ក្រោយពី​មាន ​កិច្ចព្រមព្រៀង ​រវាង គណ​បក្ស​ ទាំងពីរ​ កាលពី​ថ្ងៃ ទី២២ កក្កដា។

ការកោះអញ្ជើញ ​រដ្ឋមន្ត្រី​ មក​សាកសួរ និង​ការស្នើសុំ​ ព័ត៌មាន​ បន្ថែម​ អំពី សេចក្តីព្រាងច្បាប់ ថវិកាជាតិ ​ឆ្នាំ ២០១៥ ជាដើម ត្រូវ បាន​សហភាព ​អឺរ៉ុប និង​ប្រទេស​ ជប៉ុន​ ចាត់ទុក ជា​ដំណើរ ​វិវឌ្ឍន៍​ ជា​វិជ្ជមាន។  យ៉ាងណា ក៏ដោយ ដៃគូ​ អភិវឌ្ឍ​ ដ៏​ធំ​ របស់ ​កម្ពុជា​ ទាំងពីរ​នេះ ​បាន​ជំរុញ​ ឲ្យ​គណបក្ស​ ជាប់ឆ្នោត ​ទាំងពីរ ​ត្រូវ​ បន្ត​ កិច្ចពិភាក្សា​គ្នា ​រហូត​ ឈានដល់​ កិច្ចព្រមព្រៀង​ ជា​ស្ថាពរ​មួយ​ ស្តីពី​ កំណែទម្រង់​ ស៊ីជម្រៅ​ នៃ​ស្ថាប័ន ​រៀបចំ ​ការបោះឆ្នោត​ ដែល​ប្រកប ដោយ​ទំនុកចិត្ត។

ក្នុងន័យនេះ សហភាព​ អឺរ៉ុប ​បាន​រម្លឹក ​ឡើងវិញ​ អំពី​ អនុសាសន៍​ ជាច្រើន ​របស់ខ្លួន ​ក្នុងន័យ​ ធ្វើ​ ឲ្យ​ប្រសើរឡើង ​នូវ​ក្របខ័ណ្ឌ​ ការបោះឆ្នោត។  ហើយ ​អនុសាសន៍​ ទាំងនេះ ​ត្រូវ បាន​លើកឡើង​ សារជាថ្មី​ទៀត ដោយ​ជំនាញ ការ​បោះឆ្នោត​ ជប៉ុន​ ដែល​បានមក​ បំពេញ​ទស្សនកិច្ច ​នៅ​កម្ពុជា​ កាលពីពេល ថ្មីៗនេះ។   តំណាង​ ប្រទេស​ជប៉ុន​ និង​សហភាព​ អឺរ៉ុប​ ក៏បាន​បន្ត​ ផ្តល់​អនុសាសន៍ ​ឲ្យ​ កែសម្រួល​ ប្រព័ន្ធ​ចុះឈ្មោះ​ អ្នកបោះឆ្នោត​ ទាំងមូល ​ដោយ​ប្រើប្រាស់​ បច្ចេកវិទ្យា​ សមស្រប ​ដើម្បី​ ធានា ​នូវ​ចីរភាព, សុ​ក្រិត​ភាព, និង​ភាព​ ពេញលេញ​ នៃ​បញ្ជីឈ្មោះ​ អ្នកបោះឆ្នោត, ព្រមទាំង ​ឲ្យ​ពង្រឹង សមត្ថភាព ​របស់ ​មន្ត្រី​បោះឆ្នោត និង​អប់រំ​ ដល់​ម្ចាស់ឆ្នោត ​ផងដែរ។

ប្រទេស​ជប៉ុន និង​សភាព​អឺរ៉ុប បញ្ជាក់​ជំហរ​ជាថ្មី​ថា ពួកគេ​ផ្តល់នូវ​សារសំខាន់​ចំពោះ​កំណែទម្រង់​បោះឆ្នោត​ដោយ​ជោគជ័យ​និង​ ស៊ីជម្រៅ​ដែល​នឹង​ធានា​ដល់​ភាពជោគជ័យ​នៃ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា។ ប្រទេស​ផ្តល់ជំនួយ​ដ៏​ធំ​ទាំងពីរ​អះអាងថា ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ជួយ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ ការបោះឆ្នោត​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការរៀបចំ​ការបោះឆ្នោត​នា​ អាណត្តិ​ជា​បន្តបន្ទាប់​ខាងមុខនេះ៕



No comments:

Post a Comment