Paris Peace Accords 23 Oct. 1991

Friday, December 5, 2014

លោក​ ហ៊ុន សែន​ ថា កម្ពុជា​ មាន​នាយករដ្ឋ​មន្ត្រី​ តែ១ | Hun Sen: Cambodia has only one PM

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) និង​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ឈរ​ថត​រួម​គ្នា​នៅ​ក្នុង​ព្រឹទ្ធ​សភាជាតិ បន្ទាប់​ពី​បញ្ចប់​ការ​ចរចា​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​កាល​ពី​ខែ​កក្កដា។
លោក ​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ស្តាំ) និង​ប្រធាន ​គណបក្ស​ ប្រឆាំង ​លោក សម រង្ស៊ី ឈរ​ថត​រួម​គ្នា ​នៅ​ក្នុង​ព្រឹទ្ធ​សភា ជាតិ បន្ទាប់​ ពី​បញ្ចប់​ ការ​ចរចា​ ដោះ​ស្រាយ ​វិបត្តិ​នយោបាយ​ កាល​ពី​ខែ​កក្កដា។ ហេង ជីរ័ន

លោក​ ហ៊ុន សែន​ ថា កម្ពុជា​ មាន​នាយករដ្ឋ​មន្ត្រី​ តែ១​

ភ្នំពេញៈ លោក​ នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន​ កាល​ពី​ម្សិល​មិញ​ បាន​ស្វែង​​រក ​មធ្យោបាយ​ ដើម្បី​ បញ្ជាក់​ថា, ទោះបី​​ នៅ​ពេល​ ឆាប់​ៗ​ នឹង​មាន​ មនុស្ស​ពីរ​នាក់​ ផ្សេង​ទៀត ​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ មាន​ឋានៈ​ «ស្មើ» នឹង​​លោក​​ ក៏​ដោយ ក៏​លោក​​ ថា ​នឹង​សម្រេច​ចិត្ត​ យក​តែ​​ មនុស្ស​ម្នាក់​គត់ ​​នៅ​កម្ពុជា។

កាល​ពី​ថ្ងៃ​សុក្រ ​លោក​ ហ៊ុន ​សែន​ និង​មេដឹកនាំ​ គណបក្ស​ ប្រឆាំង ​លោក​ សម​ រង្ស៊ី បាន​យល់​ស្រប​ ថា, ​វិធាន​ផ្ទៃ​ក្នុង ​របស់​ សភា​ អាច​នឹង​ត្រូវ​ បាន​ធ្វើ​ វិសោធនកម្ម ​ឆាប់ៗ ​ក្នុង​ការ​ទទួល​ស្គាល់ ​ជា​ផ្លូវ​ការ​ គណបក្ស​ ភាគតិច ​នៅ​ក្នុង​រដ្ឋស​ភា ជាតិ​ និង​ជាពិសេស ​មេដឹក​នាំ​ ភាគ​តិច​ ដែល​គេ​ យក​ស្ទីល ​តាម​អាមេរិក​ ដែល​មាន​ឋានៈ ​ស្មើ​ នឹង​នាយក​រដ្ឋ​មន្ដ្រី។


នៅ​ពេល​ ដែល​វិសោធនកម្ម កើត​មាន ​លោក សម រង្ស៊ី នឹង​កាន់​តំណែង​នេះ ​ជា​ផ្លូវការ; លោក​ នឹង​ចូល​រួម​ ជា​មួយ ​ព្រះ​អង្គ​ម្ចាស់​ នរោត្តម រណប្ញទ្ធិ ក្នុង​តំណែង​កំពូល ​ដែល​ជា​ងារ​ នៃ​និមិត្ត​រូប។

ទ្រង់ ​រណប្ញទ្ធិ ដែល​ជា​ប្រធាន​ ក្រុម​ប្រឹក្សា​ផ្ទាល់ ​ព្រះ​មហាក្សត្រ ក៏​នឹង​មាន​ ឋានៈមួយ​ ដែល​មាន​តែ​ នៅ​លើ​ក្រដាស ​ដែល​ស្មើ​ នឹង​ឋានៈ​ របស់លោក​ នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន

ប៉ុន្តែ នៅ​ពេល​ថ្លែង​ ទៅ​កាន់​និស្សិត ​បញ្ចប់​ការ​​សិក្សា​ ជាង​១,០០០ ​នាក់​ នៅ​វិទ្យា​ស្ថាន​ ជាតិ​ អប់រំ ​ក្នុង​រាជធានី ​ភ្នំពេញ​ កាល​ពី​ម្សិលមិញ, ​លោក ​ហ៊ុន សែន ​បាន​ខំ​បញ្ជាក់​ ឲ្យ​បាន​ច្បាស់ ​ថា, ឋានៈ «ស្មើ» នេះ​ មិន​មាន​​អំណាច ​ពិត​ប្រាកដ​ទេ។

សំដៅ​ ទៅ​ទ្រង់ ​រណឫទ្ធិ, លោក ​នាយក​​រដ្ឋមន្រ្តី​ បាន​និយាយ ​ថា, ទោះបី​ មាន​ឋានៈ ​ផ្លូវ​ការ​ ស្មើ​ នឹង​ខ្លួន​លោក​ ក៏​ដោយ កង​កម្លាំង​ ប្រដាប់​អាវុធ ​ឬ​រដ្ឋាភិបាល ​មិន​គោរព ​បញ្ជា​ពី​ទ្រង់​ ឬ​ក៏​ សម្រាប់​ បញ្ហា​ ដែល​​លោក បាន​លើក​ឡើង​ ថា, ​ទោះ​ ជា​យ៉ាង​នេះ​ក្តី ក៏​លោក ​មិន​បាន​និយាយ ​ពី​ឈ្មោះ​លោក សម រង្ស៊ី ទេ។

លោក​ ហ៊ុន សែន បាន​ថ្លែង​ថា៖ «នេះ គឺ ការ​រៀប​ចំ ពិធី​ការ ​ដែល [មន្រ្តី​នោះ] មិន​ធ្វើ​ កិច្ចការ​ របស់​ នាយក​រដ្ឋ​មន្រ្តី​បាន»

លោក បាន​​បញ្ជាក់ ​ថា​៖ «​​អ្នក​ខ្លះ អាច​និយាយ ថា, ​នៅក្នុង​ប្រទេស​ កម្ពុជា មានពីរ​ នាយក​រដ្ឋមន្រ្តី, [ប៉ុន្តែ] ខ្ញុំ គ្រាន់​តែ ​និយាយ​ពាក្យ​ មួយ​មាត់​ ថា​...គ្មាន​ទេ​។  ចាប់ពី​ពេលនេះ​ រហូត ដល់​ឆ្នាំ ២០១៨ នាយក​រដ្ឋមន្រ្តី ត្រូវ​ គេ ​ហៅ​ថា, ហ៊ុន សែន។»

ទោះ ​ជាយ៉ាង​នេះ ​ក៏​ដោយ ក៏​គោល​បំណង ​នៃការ​ទទួល​ស្គាល់​ ជា​ផ្លូវ​ការ​ មេដឹកនាំ ​ភាគ​តិច​ ក្នុង​សភា គឺ ​ដើម្បី ​ផ្តល់​ដៃ​គូ​ចរចា​ ជាមួយ ​នឹង​គណបក្ស ​កាន់​អំណាច ​ដើម្បី​ និយាយ ​អំពីបញ្ហា ​នៅ​ក្នុង​ប្រទេស​នេះ។

លោក​ បាន​ថ្លែងបន្ត​ ថា៖ «ប្រទេស ​របស់​យើង​ កំពុង​បង្កើត ​វប្បធម៌​ចរចា​ [និង​របៀប​ បង្កើត​នេះ] បាន​​ក្លាយ ​ជា​ប្រធាន​បទ នៃ​ការ​ពិភាក្សា​គ្នា ​រវាង ​គណបក្ស ​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ជាពិសេស​រវាង​ខ្ញុំ​និង​ឯក​ឧត្តម សម រង្ស៊ី។»

លោកបានអះ​អាង​បន្ត​ថា នៅ​ពេល​អនាគត​ប្រសិន​ បើ​មាន​គណបក្ស​ច្រើន​ទៀត​ឈ្នះ​អាសនៈ​នៅ​ក្នុង​សភា គណបក្ស​ណា​មួយ​មាន​អាសនៈ​លើស​ ៥០ ​ភាគរយ ក៏​អាច​បង្កើត​ក្រុម​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ហើយ​តែង​តាំង​មេដឹក​នាំ​ម្នាក់ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ដ៏​សំខាន់ៗ។

នៅ​ក្នុង​សារ​អេឡិច​ត្រូនិក​មួយ​កាល​ពីម្សិល​មិញ​លោក​ សម រង្ស៊ី បាន​បញ្ជាក់​ច្បាស់​ថា លោក​មិន​មាន​ការ​ភាន់​ច្រឡំ​អំពី​តំណែង​ថ្មី​របស់​លោក ដែល​​ប្រជាជន​កម្ពុជា​មួយ​ចំនួន​បាន​ចាប់​ផ្តើម​មាន​ប្រតិកម្ម ដោយ​ប្រៀប​ធៀប​ទៅនឹង​តំណែង​នាយក​រដ្ឋ​មន្រ្តី ទី១ និង២ ដែល​គេ​បាន​បង្កើត​ឡើង​បន្ទាប់​ពីការ​បោះ​ឆ្នោត​ត្រួត​ពិនិត្យ​របស់​អង្គ​ ការ​សហ​ប្រជាជាតិ​ក្នុង​ឆ្នាំ ១៩៩៣ ដើម្បី​សម្រួល​​ដល់​ប្រធាន​គណបក្ស​ ហ៊្វុន​ស៊ិន​ប៉ិក ដឹក​នាំ​ដោយ​ទ្រង់​រណឫទ្ធិ​ និង លោក ហ៊ុន សែន។

លោក​សម​រង្ស៊ី​បាន​ថ្លែង​ថា​៖ «​ឋានៈ​ស្មើ​ទៅនឹង​នាយក​រដ្ឋមន្រ្តី «គឺ​ជាងារ​ផ្លូវ​ការ​​ដែល​មិន​មាន​អំណាច​ខាង​នីតិ​ប្រតិបត្តិ​ទាល់​តែ​សោះ។»

លោកបាន​បញ្ជាក់​ថា​៖ «​វាគឺគ្រាន់​តែ​ជា​ឯកសិទ្ធិ​និមិត្តរូប​មួយ​ដែល​អនុញ្ញាត​ឱ្យមេ​ដឹក​នាំ​ សំឡេង​ភាគតិច ព្រោះ​សមា​ជិក​សភា​ឆ្នើម​ជា​ដៃគូ​ចរចា​របស់​នាយក​រដ្ឋ​មន្រ្តី​ស្តីពី​ ប្រយោជន៍​ជាតិ​ ដោយ​ដៃ​គូពីរ​នាក់​ត្រូវ​ស្ថិត​ក្នុង​គោល​ជំហរ​ស្មើ​គ្នា​ដើម្បី​ធ្វើ​ ឲ្យកិច្ច​​ចរចា​មាន​ន័យ។»

នៅ​ពេល​សួរ​ថា​តើ​គំនិត​នោះ​ជា​របស់​នរណា​សម្រាប់​តំណែង​ថ្មី​ដែលមាន​ ឋានៈ​បែប​នេះ ​លោក ​សម រង្ស៊ី​ បាន​អះអាង​ថា លោក​​មិន​​បាន​ជំរុញ​រឿង​នេះ​ទេ​។

លោ​កមាន​ប្រសាសន៍​ថា៖ «វា​ជា​គំនិត​រួម​របស់​យើង​ជាមួយ​នឹង​ការ​យោគយល់​គ្នា។»

ខណៈ​ពេល​ដែល​លោក​ហ៊ុន​សែន​​និង​​លោក​ សម​ ​រង្ស៊ី​បាន​ដាក់​ការ​ខ្វែង​គំនិត​គ្នា​មួយ​អន្លើ​ដើម្បី​សម្រេច​ការ​ងារ​ នេះនិង​កិច្ច​ព្រម​ព្រៀង​ថ្មី​ផ្សេង​ទៀត ដែល​រួម​បញ្ចូល​ទាំងការ​ផ្តល់​អាជ្ញាប័ណ្ណ​ទូរទស្សន៍​និង​វិទ្យុ​សម្រាប់​ បក្ស​ប្រឆាំង លោក នាយក​រដ្ឋម​ន្រ្តីកាល​ពី​ម្សិលមិញ បាន​រិះ​គន់​លោក កឹម សុខា អនុ​ប្រធាន​បក្ស​ប្រឆាំង​​ដែល​លោក ហ៊ុន សែន​ ថា ​ជា​ជន​ប្រកាន់​តឹង។

ប៉ុន្មាន​ថ្ងៃក្រោយ​មក​ទៀត កិច្ច​ព្រម​ព្រៀង​រវាង​លោក សម រង្ស៊ី និង លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ លោក កឹម សុខា ដែល​ជា​​អនុ​ប្រធាន​សភា​ទី​១ បាន​និយាយ​ខ្លាំង​ៗ​​អំពីរដ្ឋាភិបា​ល​នៅ​ក្នុង​វេទិកា​សាធារណៈ​មួយ ដោយ​មាន​ការ​​ចោទ​ប្រកាន់​ជា​ច្រើន​ចាប់​ពីអំពើ​ពុក​រលួយ​រហូត​ដល់​ទៅ​ ឃាតកម្ម។

កាល​ពីម្សិល​មិញ​លោក ហ៊ុន សែន បាន​បង្ហាញ​ថា ​ឥរិយាប​ថបែប​នេះ​អាច​ត្រូវ​គេ​បោះឆ្នោត​ទម្លាក់​​ពី​តំណែង​សភា​ដែល​គេ ​ផ្តល់​ឲ្យ​បន្ទាប់​ពី​កិច្ច​ព្រម​ព្រៀង​ផ្នែក​នយោបាយ​ ២២ ខែ​កក្កដា​ ដែល​គេ​ឃើញ​គណបក្ស​សង្គ្រោះ​ជាតិ ​បញ្ចប់​ការធ្វើ​ពហិការ​សភា​ដែល​មាន​រយៈពេល​ ១០​ខែ​។

លោក ហ៊ុន សែន បាន​បន្តថា៖ «​នៅ​ប៉ុន្មា​នថ្ងៃ​នេះ ​ខ្ញុំឮ​សំឡេង​គេ​​ស្រែក​ពីក​ន្លែងមួយ។ ធ្វើវា​ទៅ ​ប៉ុន្តែ​ប្រសិន​បើ​ធ្វើ​ខុស​សំឡេង​ភាគ​ច្រើន​ក្នុង​សភា​អាច​ដក​បាន។»

លោក​ថ្លែង​ថា​៖ «កុំ​ភ្លេច​តួនាទី​របស់អ្នក។ អ្នក​ត្រូវ​បាន​តែង​តាំង​ជា​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ជាតិ​ តួនាទី​របស់​អ្នក​គឺ​ដើម្បី​ជួយ​​សម្រួល​ដល់​តំណាង​រាស្រ្ត តួនាទី​របស់​អ្នក​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ហើ​យ​ប្រមាថ​អ្នក​ដទៃ​ទេ»

No comments:

Post a Comment