Paris Peace Accords 23 Oct. 1991

Friday, December 5, 2014

លោក ហ៊ុន សែន ថា, ​អ្នក​នយោបាយ ​គួរ​តែ​ យក​វប្បធម៌​ សន្ទនា​ ជា​ជាង​ ការ​រិះគន់​គ្នា | Hun Sen: Politicians should adopt culture of dialogue rather than one of criticism

លោក ហ៊ុន សែន ថា, ​អ្នក​នយោបាយ ​គួរ​តែ​ យក​វប្បធម៌​ សន្ទនា​ ជា​ជាង​ ការ​រិះគន់​គ្នា

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ ធ្នូ ២០១៤

ហ៊ុន សែន ៦២០
លោក​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង ​ក្នុង​ថ្ងៃ​សម្ពោធ ​បើក​ការដ្ឋាន​ សាងសង់ ​ស្ពាន​អាកាស ​ស្តុប​តិចណូ រាជធានី ​ភ្នំពេញ នៅ​ថ្ងៃ ​ទី៩ ខែ​កញ្ញា ឆ្នាំ២០១៤។  RFA/Van Vichar

ការ​ឆ្លើយ​ឆ្លង ​សារ​នយោបាយ ​រិះគន់​គ្នា​ រវាង ​មេ​ដឹក​នាំ​ ជាន់​ខ្ពស់​ នៃគណបក្ស​ ទាំង​ពីរ--គឺ​ គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ--នៅ​មិន​ទាន់​បញ្ចប់​ នៅ​ឡើយ បើ ​ទោះ​បី​ ជា​គណបក្ស ​ប្រឆាំង ​ចូល​ធ្វើ​ការ ​ក្នុង​រដ្ឋសភា​ហើយ ​ក៏ដោយ ក៏​មេ​ដឹក​នាំ ​គណបក្ស​ ទាំង​ពីរ នៅ​តែ ​ផ្ញើ​សារ​ ឌឺដង និង​រិះគន់​គ្នា ​ទៅ​វិញ​ ទៅ​មក។

ទន្ទឹម​ នឹង​គ្នា​នេះ, លោក ហ៊ុន សែន ថ្លែង​ថា, អ្នក​នយោបាយ ​គួរ​បញ្ចប់ នូវ​វប្បធម៌ ​រិះគន់​នេះ ដោយ​លោក​ ចង់​ឲ្យ​មាន ​វប្បធម៌​សន្ទនា​វិញ។

លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន ​ទៅ​ថ្នាក់​ដឹក​នាំ​ គណបក្ស​ សង្គ្រោះ​ជាតិ ឲ្យ​បញ្ឈប់ ​នូវ​ការ​រិះគន់ ​រដ្ឋាភិបាល​ នៅ​ទី​សាធារណៈ ដោយ​យក​បញ្ហា​ មក​ជជែក​ នៅ​រដ្ឋសភា ក្នុង​គ្រា ​ដែល​រដ្ឋសភា​ នឹង​ធ្វើ ​វិសោធនកម្ម​ បទបញ្ជា​ផ្ទៃ​ក្នុង ដើម្បី​ បង្កើត​ប្រធាន ​ក្រុម​ភាគ​តិច ​ក្នុង​សភា​ ពេល​ខាង​មុខ។


លោក ហ៊ុន សែន បាន​ថ្លែង ​ដូច្នេះ ​នៅ​ក្នុង​ពិធី​ ចែក​សញ្ញាបត្រ​ ដល់​និស្សិត​ នៅ​ថ្ងៃ​ ទី​៤ ធ្នូ ដោយ​សំដៅ​ ទៅ​លើ លោក កឹម សុខា  ជា​អនុប្រធាន​ ទី​១ ​នៃ​រដ្ឋសភា ដែល​តែង​តែ ​ថ្លែង ​ពី​ការ​ដឹក​នាំ​ មិន​ល្អ ​របស់​ រដ្ឋាភិបាល ទៅ​កាន់ ​អ្នក​គាំទ្រ ​របស់​លោក ​នៅ​តាម​បណ្ដា​ខេត្ត នា​ពេល​ កន្លង​មក។  លោក ហ៊ុន សែន មាន​ប្រសាសន៍​ ថា, អ្នក​នយោបាយ ​គួរ​តែ ​មាន​វប្បធម៌​សន្ទនា ទោះ​តាម ​ការ​និយាយ ផ្ទាល់​មាត់​ក្ដី និង​តាម​ លិខិត​ក្ដី ដើម្បី ​កសាង​ប្រទេស​ជាតិ​ ប្រសើរ​ជាង។  លោក​ បន្ត​ថា, រដ្ឋសភា​ នឹង​ធ្វើ​ វិសោធនកម្ម​ បទបញ្ជា​ផ្ទៃ​ក្នុង នៅ​ពេល​ ខាង​មុខ ដើម្បី​ បង្កើត​ប្រធាន ​ក្រុម​ភាគ​តិច ដែល​លោក​ បាន​ព្រមព្រៀង​ ជាមួយ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ ​ទី​២៨ ខែ​វិច្ឆិកា។

លោក ហ៊ុន សែន បញ្ជាក់​ថា, ការ​បង្កើត ​ប្រធាន​ ក្រុម​ភាគ​តិច​នេះ មាន​សារ សំខាន់​ណាស់ គឺ ​ដើម្បី​ ឲ្យ​គណបក្ស​ នៅ​ក្រៅ​រដ្ឋាភិបាល ​មាន​ឱកាស​ លើក​ឡើង​ ពី​បញ្ហា​ អសកម្ម ​របស់​ រដ្ឋាភិបាល។  លោក ហ៊ុន សែន បាន​គំរាម​ ថា, អនុប្រធាន ទី​១​ រដ្ឋសភា គួរ​ប្រយ័ត្ន​ខ្លួន ព្រោះ​ សមាជិក​ សភា​ ភាគ​ច្រើន ​ជា​របស់​លោក, ហើយ​ សភា​ អាច​បុក​ទម្លាក់​ ពី​តំណែង​បាន ​ដោយ​សំឡេង ភាគ​ច្រើន។  លោក ​បន្ត​ថា, គេ​ ឲ្យ​តំណែង​ អនុប្រធាន​ សភា​ ទី​១ ដើម្បី​ សម្របសម្រួល​ កិច្ចការ​ ជាមួយ​ តំណាង​រាស្ត្រ​ ក្នុង​សភា, មិន​មែន ​សម្រាប់​ ដើរ​ជេរ​គេ​ ជេរ​ឯង ​នោះ​ទេ។  ទោះ​ យ៉ាង​ណា លោក​ ថ្លែង​ការពារ ​ថា, លោក​ និយាយ​ដូច្នេះ ​មិន​មែន​ បិទ​សិទ្ធិ​ទេ។
លោក ហ៊ុន សែន បាន​គំរាម​ ថា, អនុប្រធាន​ ទី​១ ​រដ្ឋសភា គួរ​ប្រយ័ត្ន​ខ្លួន ព្រោះ ​សមាជិក​ សភា​ ភាគ​ច្រើន​ ជា​របស់​លោក, ហើយ​ សភា​ អាច​បុក​ទម្លាក់​ ពី​តំណែង​បាន​ ដោយ​សំឡេង​ ភាគ​ច្រើន។  លោក ​បន្ត​ថា, គេ​ ឲ្យ​តំណែង​ អនុប្រធាន​ សភា​ ទី​១ ដើម្បី​ សម្របសម្រួល កិច្ចការ​ ជាមួយ​ តំណាង​រាស្ត្រ​ ក្នុង​សភា, មិន​មែន​ សម្រាប់​ ដើរ​ជេរ​គេ ​ជេរ​ឯង ​នោះ​ទេ។  ទោះ​ យ៉ាង​ណា, លោក​ ថ្លែង​ការពារ​ ថា, លោក​ និយាយ​ដូច្នេះ​ មិន​មែន​ បិទ​សិទ្ធិ​ទេ។
ឆ្លើយ​តប​ បញ្ហា​នេះ, លោក កឹម សុខា អនុប្រធាន​ ទី​១ ​រដ្ឋសភា នៃ​គណបក្ស​ សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​ ថា, ការ​ថ្លែង ​របស់ លោក ហ៊ុន សែន គឺ ជា​ការ​មិន​យល់ ​ពី​តួនាទី ​របស់​ អ្នក​តំណាង​រាស្ត្រ, មិន​យល់​ ពី​តួនាទី ប្រធាន​ ក្រុម​ភាគ​តិច​នេះ ដែល​គេ ​ជជែក​គ្នា​ តែ ​កិច្ចការ​ណា ​រាំង​ស្ទះ និង​ជាប់​គាំង ​រឿង​នយោបាយ​ ធំៗ ​នោះ​ទេ។  ប៉ុន្តែ លោក កឹម សុខា យល់​ថា, នេះ ជា​យុទ្ធសាស្ត្រ​ បំបែក​សំឡេង គណបក្ស​ ប្រឆាំង។  លោក​ ថា, យុទ្ធសាស្ត្រ​ បំបែក​នេះ ទន្ទឹម​ពេល ​ដែលលោក ហ៊ុន សែន លើកលោក សម រង្ស៊ី ឲ្យ​ខ្ពស់, ហើយ ​ទម្លាក់​រូប​លោក​ ឲ្យ​នៅ​ទាប​នោះ។

ទាក់ទង​ បញ្ហា​នេះ ប្រធាន ​ផ្នែក​ស៊ើប​អង្កេត ​នៃ​សមាគម​ អាដហុក លោក នី ចរិយា មាន​ទស្សនៈ​ ថា, ការ​បង្កើត​ ក្រុម​ភាគ​តិច ​ដែល​មាន​ឋានៈ ​ស្មើ​នាយក​រដ្ឋមន្ត្រី ដើម្បី​ ជជែក ​អំពី​ រឿង​ជាតិ​នេះ គឺ ​ជា​បរិបទ​ នយោបាយ ​ថ្មី​មួយ​ល្អ។  ប៉ុន្តែ ការ​ហាម​ប្រាម​ មិន​ឲ្យ​តំណាង​រាស្ត្រ ឬ​សមាជិក​ សភា ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ ទៅ​និយាយ​ ជាមួយ ​ប្រជាពលរដ្ឋ​ នៅ​តាម ​ទី​សាធារណៈ​នោះ គឺ ​ជា​ការ​បំបិទ​សិទ្ធិ​ សម្ដែង​មតិ។  ផ្ទុយ​ទៅ​វិញ លោក នី ចរិយា យល់​ថា, ការ​និយាយ ​របស់ ​សមាជិក​ សភា​ ណា​ម្នាក់ ​នៅ​ខាង​ក្រៅ​នោះ គឺ​ ជា​ការ​វាយ​តម្លៃ​ របស់ ​ប្រជាពលរដ្ឋ​ ដោយ​ផ្ទាល់។

រហូត​ មក​ដល់​ថ្ងៃ​នេះ អ្នក​ដែល​មាន​ ឋានៈ ស្មើ​ នាយក​រដ្ឋមន្ត្រី រួម​មាន ​ប្រធាន ​ឧត្ដម​ក្រុម​ប្រឹក្សា ​នៃ​ព្រះមហាក្សត្រ គឺ​ សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ និង​ប្រធាន ក្រុម​ភាគ​តិច ដែល​សភា ​នឹង​អនុម័ត ​នៅ​ពេល ​ខាង​មុខ គឺ ​ប្រធាន ​ក្រុម​ភាគ​តិច​ ដែល​អាច​ ជាលោក សម រង្ស៊ី

លទ្ធផល​ជំនួប​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា របស់​ថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​ទាំង​ពីរ បាន​ឯកភាព​គ្នា​ធ្វើ​វិសោធនកម្ម​ប្រការ​៤៨ នៃ​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា ដើម្បី​រៀបចំ​ឲ្យ​មាន​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​នៃ​គណបក្ស​នយោបាយ​ដែល​ មាន​អាសនៈ​ក្នុង​សភា ដោយ​រៀបចំ​ឲ្យ​មាន​ប្រធាន​ក្រុម​ភាគ​តិច​នៅ​រដ្ឋសភា ដើម្បី​ជា​គូ​សន្ទនា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល ទាក់ទង​បញ្ហា​ប្រទេស​ជាតិ៕


No comments:

Post a Comment