Paris Peace Accords 23 Oct. 1991

Thursday, December 4, 2014

លោក ហ៊ុន សែន គំរាម​​ដក​​តំណែង ​​អនុ​ប្រធាន​ ទី​១ ​​រដ្ឋ​សភា ជា​​លើក​​ ទី​​២ | Hun Sen threatens to strip 1st VP of NatAss for the 2nd time

លោក ហ៊ុន សែន គំរាម ​​ដក​​តំណែង ​​អនុ​ប្រធាន​ ទី​១ ​​រដ្ឋ​សភា ជា​​លើក​​ ទី​​២

RFA / ​វិទ្យុ ​អាស៊ី សេរី | ៤ ធ្នូ ២០១៤

ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ក្នុង​ថ្ងៃ​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុប​តិចណូ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៩ ខែ​កញ្ញា ឆ្នាំ២០១៤។  RFA/Van Vichar

ប្រមុខ ​រដ្ឋាភិបាល ​កម្ពុជា គំរាម​ ដក​តំណែង ​អនុប្រធាន ទី១​ រដ្ឋសភា​ ជា​លើក​ ទី​២។  លោក ហ៊ុន សែន ថ្លែង​បែប​នេះ នៅ​ថ្ងៃ​ ទី៤ ខែ​ធ្នូ ក្នុង​ពិធី​ ចែក​សញ្ញាប័ត្រ​ នៅ​វិទ្យាស្ថាន​ ជាតិ​ អប់រំ។

ការ​ថ្លែង​ គំរាម​ របស់​លោក ហ៊ុន សែន លើក​នេះ​ ក៏​ដូច​ ជា​លើក​មុន ដែល​លោក​ ចាត់​ទុក​ថា, ​នេះ ជា​ការ​បរិហារ​ ដល់​រាជរដ្ឋាភិបាល ខណៈ​ មេដឹកនាំ​ កំពូល នៃ​គណបក្ស​ នយោបាយ​ ធំ​ពីរ កំពុង​ ប្រើប្រាស់​ វប្បធម៌​សន្ទនា ដើម្បី ​ដោះស្រាយ​ បញ្ហា​នយោបាយ។

លោក ហ៊ុន សែន មាន​ប្រសាសន៍ ​ថា, អនុ​ប្រធាន​ ទី​១ រដ្ឋសភា គួរ​ ប្រយ័ត្ន​ខ្លួន ព្រោះ​ សមាជិក​ សភា​ ភាគ​ច្រើន ជា​របស់​លោក ហ៊ុន សែន, ហើយ​ សភា ​អាច​បុក ​ទម្លាក់​លោក កឹម សុខា ពី​តំណែង ​អនុប្រធាន​ សភា ​ទី១ បាន​ ដោយ​សំឡេង​ ភាគច្រើន។  លោក​ បន្ត​ថា, គេ​ ឲ្យ​តំណែង ​អនុប្រធាន ​សភា​ ទី១ ដើម្បី​ សម្របសម្រួល ​កិច្ចការ​ ជាមួយ​ តំណាង​រាស្ត្រ​ ក្នុង​សភា, មិន​មែន​ សម្រាប់​ ដើរ​ជេរ​គេ, ជេរ​ឯង​ នោះ​ទេ។

កាល​ពី​ថ្ងៃ​ទី ៩ កញ្ញា កន្លង​ទៅ លោក​ហ៊ុន សែន ធ្លាប់​គំរាម​ដក​តំណែង​អនុប្រធាន​សភា​ទី១ ពី​លោក កឹម សុខា ម្ដង​រួច​ទៅ​ហើយ បន្ទាប់​ពី​លោក កឹម សុខា ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ ថា នឹង​ប្រើប្រាស់​យន្តការ​សភា ដើម្បី​ដក​ហូត​ដំណែង​រដ្ឋមន្ត្រី​ណា​ដែល​ប្រព្រឹត្តិ​ពុក​រលួយ ក្នុង​ជួរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន៕


No comments:

Post a Comment