ស្ថានភាព ប្រជាជន, សេដ្ឋកិច្ច, និងសង្គម ធ្វើឲ្យ បក្សប្រឆាំង ស្នើបង្កើន ចំនួន អាសនៈ
ចាប់តាំង ពីមាន ការបោះឆ្នោត ដែលរៀបចំ ដោយអង្គការ សហប្រជាជាតិ កាលពីឆ្នាំ ១៩៩៣ មក, ចំនួនអាសនៈ ក្នុងរដ្ឋសភា ជាតិ ត្រូវ បានបង្កើន ម្តង កាលពីការ បោះឆ្នោត ឆ្នាំ១៩៩៨ គឺ កើន៣អាសនៈ ដោយសារ មានការបំបែក ខេត្ត។ ក៏ប៉ុន្តែ ចំនួនអាសនៈ ១២៣នេះ មិនត្រូវ បានបង្កើន បន្ថែម ទៀតទេ នៅពេលមាន ការបោះឆ្នោត អាណត្តិក្រោយ។
សម្រាប់ពេលនេះ គណបក្សប្រឆាំង បានលើកឡើង ពីការបង្កើន អាសនៈនេះ ដោយយោង ទៅលើកត្តា ចាំបាច់ មួយចំនួន។ តែ គណបក្ស ប្រជាជន នៅមិនទាន់ បង្ហាញ ពីការយល់ព្រម ច្បាស់លាស់ នៅឡើយ ទាក់ទង ទៅនៅ សំណើរនេះ។
ដោយយោង
ទៅលើស្ថានភាព ជាក់ស្តែង មួយចំនួន ទាក់ទង ទៅនឹង កំណើន ប្រជាជន,
កត្តាភូមិសាស្ត្រ, និងសេដ្ឋកិច្ច,
តំណាង ក្រុមចរចា គណបក្ស សង្គ្រោះជាតិ
បានលើកឡើង ពីការស្នើ ឲ្យមាន ការបង្កើន ចំនួនអាសនៈ តំណាងរាស្ត្រនៅ
ក្នុងរដ្ឋសភា។
លោក គួយ ប៊ុនរឿន តំណាងគណបក្សសង្គ្រោះជាតិ បានថ្លែងប្រាប់អ្នកកាសែតបន្ទាប់ពីជំនួបចរចាកាលពីថ្ងៃសុក្រ ទាក់ទងទៅនឹងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ជាមួយគណបក្សប្រជាជនថា គេគួរតែបង្កើនចំនួនអាសនៈនៅក្នុងរដ្ឋសភា ព្រោះថាចាប់តាំងពីឆ្នាំ២០០៨មកមិនឃើញមានការកើនឡើងនៃអាសនៈ ឡើយ។
សម្រាប់គណបក្សប្រជាជនកម្ពុជា ការចង់ឲ្យមានការកើនឡើងនៃចំនួនអាសនៈនៅក្នុងរដ្ឋសភាអាណត្តិ ក្រោយ គឺជាប្រធានបទដែលកំពុងស្ថិតនៅក្នុងការធ្វើច្បាប់នៅឡើយទេ។ តំណាងក្រុមចរចាគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ថ្លែងប្រាប់កាសែតដែរថា គណបក្សកាន់អំណាចនៅមិនទាន់គិតនិងជជែកគ្នានៅឡើយទេ តែនេះក៏មិនមានន័យថាជាការខ្វែងគំនិតគ្នាលើចំណុចនេះជាមួយ គណបក្សប្រឆាំងដែរ។
សូមបញ្ជាក់ថាក្រុមការងារគណបក្សទាំងពីរកែទម្រង់ច្បាប់បោះឆ្នោតបាន ឈានចូលទៅឯកភាពគ្នាស្តីពីការរក្សាទុកប្រព័ន្ធបោះឆ្នោតដដែល គឺប្រព័ន្ធសមាមាត្រ។លើសពីនេះក៏មានការលើកឡើងពីការកំណត់អាសនៈនៅ ក្នុងរដ្ឋសភានីតិកាលថ្មី ដោយគណបក្សសង្គ្រោះជាតិឲ្យដឹងថាតែងមានការកំណត់អាសនៈជារៀងរាល់ ៣ឆ្នាំ មុនឆ្នាំបោះឆ្នោត។
ជាមួយគ្នានេះតំណាងក្រុមចរចាគណបក្សសង្គ្រោះជាតិ លោក កួយ ប៊ុនរឿន ក៏បានស្នើផងដែរឲ្យមានការផ្ទេរភារកិច្ចកំណត់សមាសភាពគណៈកម្មការ កំណត់អសនៈពីគណៈរដ្ឋមន្ត្រីមកគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាវិញ ដោយសុំបញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទៅក្នុងនោះផងដែរ។ ទោះយ៉ាងនេះក្តីការស្នើសុំនេះស្ថិតនៅក្នុងការពិភាក្សាគ្នា នៅឡើយ៕

No comments:
Post a Comment