Paris Peace Accords 23 Oct. 1991

Friday, December 19, 2014

លោក សម រង្ស៊ី ថា, កម្ពុជា បាន​ដើរ​ដល់ ​របត់​ នយោបាយ​ ថ្មី​មួយ​​ | Sam Rainsy: Cambodia has reached a new turning point in politics

លោក សម រង្ស៊ី ថា, កម្ពុជា បាន​ដើរ​ដល់ ​របត់​ នយោបាយ​ ថ្មី​មួយ​​

VOD / វីអូឌី | ១៩ ធ្នូ ២០១៤

ប្រធាន គណបក្ស សង្រ្គោះជាតិ លោក សម រង្ស៊ី កាលពីកន្លងទៅ

ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ​ចាត់ទុក ថា, ការទទួលស្គាល់​ ប្រធាន​ ក្រុមតំណាងរាស្ត្រ​ សំឡេង​ភាគតិច​ របស់ ​រដ្ឋសភា​ នៅថ្ងៃនេះ ជា​របត់​ នយោបាយ ​ថ្មី​មួយ ដោយ​ប្តូរ ពី​ការ​កំចាត់​គ្នា មក​ជា​ការ​ ការ​រ​ទទួល​ស្គាល់ ​និង​ជជែក​គ្នា ដើម្បី​ ដោះស្រាយ​ បញ្ហា​ជាតិ។


​ប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី មានប្រសាសន៍​ ទៅកាន់ ​អ្នកសារព័ត៌មាន​ នៅក្នុង​វិមាន​ រដ្ឋ​សភា ក្រោយ​កិច្ចប្រជុំ​ នៅ​ព្រឹក​ថ្ងៃ ទី​១៩ ខែ​ធ្នូ នេះ​ ថា, ការធ្វើ ​វិសោធនកម្ម​ ប្រការ​៤៨ ​ថ្មី នៃ​បទបញ្ជា ផ្ទៃក្នុង ​រដ្ឋសភា​នេះ គឺ​ មិនមែន​ ធ្វើឡើង​ ដើម្បី​ បម្រើ​ផលប្រយោជន៍ ​គណបក្ស ឬ​បុគ្គល​ ណាមួយ និង​មិនមែន ​សម្រាប់ ​តែ​ ស្ថានភាព​ ប្រទេស​បច្ចុប្បន្ន ​នោះ​ទេ។  លោក ​ថា, ការធ្វើ​ វិសោធនកម្ម​នេះ គឺ​ ដើម្បី​ ធានា ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ ក្នុងប្រ​ទេស ​កម្ពុជា ​មាន​ដំណើ​រការ ​ទៅមុខ​ ដោយ​រលូន ប្រកប​ ដោយ​ភាព រឹងមាំ និង​ចាស់ទុំ​ ដោយ​ឈរ លើ​ការ គោរព និង​សន្ទនា​គ្នា ។​

​លោក សម រង្ស៊ី បញ្ជាក់ថា, ការទទួលស្គាល់​នេះ​ នឹង​ផ្តល់​ នូវ​សិទ្ធិ, តួនាទី, មធ្យោបាយ, និង​សុវត្ថិភាព​ សម្រាប់ ​គណបក្ស ​ក្រៅ​រដ្ឋាភិបាល​ អាច​ធ្វើការ​ងារ និង​បំពេញ​ តួនាទី​ បាន​ពេញលេញ និង​ជា​ប្រយោជន៍​ ដល់​គណបក្ស ​នយោបាយ ​ដែល​នឹង​កើត​ ក្រោយៗ​ ប្រើប្រាស់​ ក្នុង​ការពង្រឹង​ លទ្ធិប្រជាធិបតេយ្យ​។

​លោក សម រង្ស៊ី បន្តថា៖ «​អ្វី​ ដែល​យើង​ រៀបចំ​ ជា​ស្ថាប័ន​ ចែង​ជា​ ច្បាប់​នេះ គឺ ជា​ជំហាន​មួយ​ ដ៏​សំខាន់​ ឆ្ពោះទៅ​រក​ លទ្ធិប្រជាធិបតេយ្យ, ព្រោះ​ លទ្ធិប្រជាធិបតេយ្យ ត្រូវតែ​ មាន​គណបក្ស​ ក្រៅ​រដ្ឋាភិបាល។  បើ​ មាន​តែ​ គណបក្ស​ ក្នុង​រដ្ឋាភិបាល ចាំតែ​ គាំទ្រ​ ហៃអើ​ រដ្ឋាភិបាល, មាន​រដ្ឋភា​ មួយ​ ចាំតែ​ ហៃ​អើ រដ្ឋាភិបាល, ហ្នឹង​ធ្លាក់ទឹក​ហើយ។  អ្វី​ ដែល​ធ្វើ ​តាមតែ​ អំពើ​ចិត្ត ជិះសេះ​ លែងដៃ, ធ្វើ​ភ្លៀង, ​ធ្វើ​ផ្គរ​ តែ ម្នាក់ឯង អន្តរាយៗ​ សម្រាប់​ ប្រទេសជាតិ​។​»


យ៉ាងណា លោក សម រង្សី មិន​បាន​បញ្ជាក់ថា លោក​នឹង​ក្លាយជា​ប្រធាន​តំណារាស្ត្រ​សំឡេង​ភាគតិច​ឬ​យ៉ាងណា​នោះ​ទេ ដោយ​លោក​បញ្ជាក់ថា​ត្រូវ​រងចាំ​ការធ្វើ​ច្បាប់​នេះ​ឲ្យបាន​រួចរាល់​ជា​មុន​ សិន ។ 

​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ជាមួយ​សំឡេងគាំទ្រ​១០២​លើ​១០២​នៃ​កូរ៉ុម​ដែល​ចូលរួម​ប្រជុំ រដ្ឋសភា​បាន​អនុម័ត​សេចកី្តស្នើ​វិសោធនកម្ម​ជំពូកទី ១២ ប្រការ​៤៨​ថ្មី​(​ពីរ​) និង​ប្រការ​៤៨​ថ្មី​(​បី​) នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​បើកផ្លូវ​ឲ្យមាន​ការបង្កើត​ប្រធាន​ក្រុម​ភាគតិច​នៅក្នុង​រដ្ឋសភា ។​

​ការបង្កើត​ឲ្យមាន​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា ធ្វើឡើង​តាម​កិច្ចព្រមព្រៀង​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។ ប្រធាន​ក្រុម​ភាគតិច​នេះ​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី ហើយ​ជា​ដៃគូ​សន្ទនា​ជាមួយ​នឹង​ប្រមុខ​រាជរដ្ឋាភិបាល​ទាក់ទង​ទៅនឹង​បញ្ហា​ធំៗ ​របស់​ប្រទេសជាតិ ៕


2 comments:

  1. Anonymous12:22 PM

    Ah stupid Rainsy. Hun Sen just gave you a bait to swallow. Then you will get hooked in your throat. Ah PHLEU Rainsy.

    ReplyDelete
  2. Anonymous12:24 PM

    Ah choy mray Rainsy. Why you are so stupid. Now yoo keep swallowing Huin Sen baits deeper and deeper.. Go back to France Ah Phleu.

    ReplyDelete