០៦ ធ្នូ ២០១៤ / 06 Dec. 2014 - Most frequently asked questions about the to-be-formed Minority Group at the National Assembly | សំណួរ ដែលគេ សួរច្រើន ជាងគេ ស្តីពី ក្រុមភាគតិច នៅរដ្ឋសភា
1. តើ ការបង្កើត ក្រុមភាគតិច នៅរដ្ឋសភា មានប្រយោជន៍ អ្វីដែរ?
អ្វី ដែលហៅថា «ក្រុមភាគតិច» នៅរដ្ឋសភា គឺ ជាក្រុម អ្នកតំណាងរាស្ត្រ មកពីគណបក្ស ក្រៅរដ្ឋាភិបាល ដែលយើង ធ្លាប់ហៅថា គណបក្សប្រឆាំង។ ក្រុមភាគតិច នៅរដ្ឋសភានេះ គឺ ជាស្ថាប័ន ថ្មីមួយ ដែលនឹងមាន ចែងក្នុង បទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា។
ការបង្កើត ស្ថាប័នថ្មីនេះ មានន័យ និងមានប្រយោជន៍ ដូចតទៅ៖
អ្វី ដែលច្បាប់ ទទួលស្គាល់ ជាស្ថាប័ន គឺ មានសមត្ថកិច្ច និងនិរន្តរភាព ដែលបុគ្គល ម្នាក់ៗ ជាសមាជិក មិនអាច មានឡើយ។ តំណាងរាស្ត្រ ម្នាក់ៗ នៅរដ្ឋសភា គ្រាន់តែ ជាបុគ្គលទេ ដែលនឹងបាត់បង់ តួនាទី របស់ខ្លួន ពេលចប់ អាណត្តិ។ តែ ក្រុមតំណាងរាស្ត្រ នៅរដ្ឋសភា ជាស្ថាប័ន ដែលមាន សម្លេងខ្លាំង ជាងតំណាងរាស្ត្រ ម្នាក់ៗ ជាបុគ្គល, ហើយ នឹងដំណើរការ ជាស្ថាពរ។ ឧទាហរណ៍៖ ព្រះមហាក្សត្រ មិនមែន ត្រឹមតែ ជាបុគ្គល មួយរូបទេ តែ ជាស្ថាប័ន ដែលយើង ត្រូវ គោរព ជារៀង រហូត។ រដ្ឋមន្ត្រី និមួយៗ ជាបុគ្គល ដែលគេ អាចដក ឬប្តូរ យ៉ាងងាយ។ តែ គណៈរដ្ឋមន្ត្រី ជាស្ថាប័ន ដែលមាន តួនាទី ជារដ្ឋាភិបាល ដែលជាស្ថាប័ន ដែលប្រទេស ត្រូវ រក្សា ឲ្យមាន ជានិច្ច។ ក្រុមតំណាងរាស្ត្រ នៅរដ្ឋសភា ក៏ដូចគ្នាដែរ, គឺ ជាស្ថាប័ន ដែលមាន តួនាទី របស់ខ្លួន កំណត់ ដោយច្បាប់, ហើយ ដំណើរការ ជារៀងរហូត ទោះ ជាមាន សមាសភាព យ៉ាងណា ក៏ដោយ នៅពេល អនាគត។ ការរៀបចំ ស្ថាប័ន បែបនេះ គឺ ជាមរតក នយោបាយ ដែលយើង ទុកឲ្យខ្មែរ ជំនាន់ក្រោយ។
2. តើ ក្រុមភាគតិច នៅរដ្ឋសភា នឹងដណ្តើម តួនាទី ពីតំណាងរាស្ត្រ នីមួយៗ ឬទេ?
ស្ថាប័នថ្មី ដែលនឹងត្រូវ បង្កើត ដូចបញ្ជាក់ ខាងលើនេះ ដោយមានចែង ក្នុងបទបញ្ជា ផ្ទៃក្នុង នៃរដ្ឋសភា មិនមក ដណ្តើម ឬលុបបំបាត់ តួនាទី បច្ចុប្បន្ន របស់ តំណាងរាស្ត្រ ម្នាក់ៗ ជាបុគ្គល នោះទេ។ តំណាងរាស្ត្រ ម្នាក់ៗ ជាបុគ្គល នឹងបន្ត តួនាទី របស់ខ្លួន ដូចមុន ជាធម្មតា។ តែ ស្ថាប័ន ក្រុមភាគតិច ដែលប្រមូលផ្តុំ តំណាងរាស្ត្រ ទាំងអស់ មកពីគណបក្ស ក្រៅរដ្ឋាភិបាល គឺ មានតួនាទី បន្ថែម ពីលើ តួនាទី អ្នកតំណាងរាស្ត្រ ម្នាក់ៗ ជាបុគ្គល។
តំណាងរាស្ត្រ ម្នាក់ៗ មានតួនាទី ៣យ៉ាង៖ រៀបចំ ធ្វើច្បាប់, ត្រួតពិនិត្យ សកម្មភាព របស់ រាជរដ្ឋាភិបាល, និងអន្តរាគមន៍ ជួយប្រជាពលរដ្ឋ នៅក្នុងមណ្ឌល របស់ខ្លួន។
ស្ថាប័ន ក្រុមតំណាងរាស្ត្រ មកពីគណបក្ស ក្រៅរដ្ឋាភិបាល ហៅថា ក្រុមភាគតិចនេះ គឺ មានតួនាទី សម្របសម្រួល ការងារ នៃអ្នកតំណាងរាស្ត្រ ទាំងអស់ ដែលជាសមាជិក ក្រុមនេះ ដើម្បី បង្កើនប្រសិទ្ធភាព ការងាររួម នៃអ្នកតំណាងរាស្ត្រ ទាំងនោះ។ តួនាទី មួយទៀត នៃក្រុមភាគតិច នៅរដ្ឋសភា គឺ ទំនាក់ទំនង ការងារ នយោបាយរួម ជាមួយ នឹងក្រុមភាគច្រើន នៅរដ្ឋសភា ដែលប្រមូលផ្តុំ តំណាងរាស្ត្រ មកពីគណបក្ស ក្នុងរដ្ឋាភិបាល។ ជាចុងក្រោយ ប្រធាន នៃក្រុមភាគតិច នៅរដ្ឋសភា ធ្វើជាគូសន្ទនា ជាមួយ នឹងថ្នាក់ដឹកនាំ កំពូល នៃរាជរដ្ឋាភិបាល នៅពេល ដែលត្រូវ ពិភាក្សា ដោះស្រាយ បញ្ហា របស់ ប្រទេសជាតិ ទាំងមូល។
3. តើ ប្រធាន ក្រុមភាគតិច នៅរដ្ឋសភា ដែលមានឋានៈ ស្មើ នាយករដ្ឋមន្ត្រីនោះ មានអំណាច យ៉ាងណាដែរ?
ទោះ ជាមានឋានៈ ស្មើ នាយករដ្ឋមន្ត្រី ក៏ដោយ, ប្រធាន ក្រុមភាគតិច នៅរដ្ឋសភា គ្មាន អំណាចអ្វី ដែលទាក់ទងទៅ នឹងអំណាច នីតិប្រតិបត្តិ ឡើយ។ ឋានៈ ស្មើ នាយករដ្ឋមន្ត្រីនេះ គ្រាន់តែ ជាឋានៈ ជាកិត្តិយស និងជានិមិត្តរូប តែប៉ុណ្ណោះ ដែលកំណត់ឡើង ដើម្បី ឲ្យប្រធាន ក្រុមភាគតិច ធ្វើជាគូសន្ទនា ជាមួយ នឹងប្រមុខ រាជរដ្ឋាភិបាល ក្នុងឋានៈ ស្មើគ្នា គិតតាម អាសនានុក្រម និងពិធីការ ដើម្បី ធ្វើឲ្យ ការសន្ទនានោះ មានតុល្យភាព និងអត្ថន័យ ពេញលេញ។
1. What are the reasons behind the creation of the Minority Group at the National Assembly?
The Minority Group that groups National Assembly members from the
political party outside the executive branch of government, is meant to
be a perennial institution whose role, rights and privileges will be
specified in the Assembly internal rules. On the other hand, individual
Assembly members hold their positions for only a limited period of time
corresponding to legislative terms. Moreover, in a recent past,
individual opposition parliamentarians could be easily/arbitrarily
deprived of their rights or even expelled from parliament in an
authoritarian system designed to eliminate any form of dissent.
Therefore, the way the Opposition is now organized as an officially
recognized institution will make it less vulnerable and more effective
and will strengthen the checks and balances system that is inherent to
any democracy.
2. Will the Minority Group take away from individual opposition National Assembly members their current roles and functions?
Not at all, because the Minority Group, as an institution, will perform additional roles and functions that individual Assembly members are not in a position to perform.
Any individual Assembly member has a three-point duty: participate in the law making process, monitor and control the government activities, help the people in their respective constituencies. The Minority Group, as a collective body, has to coordinate the work of individual legislators who are its members; it has also to engage in a dialogue with the Majority Group made up of legislators from the political party inside the government in order to find possible political common ground for a harmonious work of the National Assembly. Finally, the Minority Leader is the dialogue partner of the Prime Minister as head of the executive branch of government, on issues of national interest.
3. While holding a rank equivalent to Prime Minister, will the Minority Leader have any executive power?
No. A "rank equivalent to Prime Minister" is a formal title that carries no executive power whatsoever. It is only an honorific and symbolic privilege designed to allow the Minority Leader, as the most prominent opposition legislator, to be a dialogue partner of the Prime Minister on issues of national interest, with the two partners being on a formally equal footing to make the dialogue meaningful.
No comments:
Post a Comment