លោក ស ខេង ស្តីបន្ទោស អភិបាលខេត្ត តាកែវ ដែលរារាំង ក្បួនធម្មយាត្រា
លោក ឧបនាយករដ្ឋមន្ត្រី ស ខេង
រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងជានាយករដ្ឋមន្ត្រី ស្តីទី
បានថ្លែងរិះគន់ ចំៗ ទៅលើអភិបាល ខេត្តតាកែវ ថា,
ធ្វើការ មិនដឹង ទិសតំបន់។ ការថ្លែង រិះគន់ បែបនេះ
ក្រោយពីមាន ការកត់សំគាល់ ទៅលើ ការអនុវត្ត ការងារ ចំនួន២ របស់ អភិបាល
ខេត្ត តាកែវថ្មី ដែលនាំ ឲ្យមាន ការរិះគន់ ជាទូទៅ។
រឿងរ៉ាវ បានកើតឡើង តាំងពីមុន ថ្ងៃប្រារព្ធខួប លើកទី៦៦ឆ្នាំ នៃទិវា សិទ្ធិមនុស្ស អន្តរជាតិ ១០ធ្នូ មកម្ល៉េះ, ប៉ុន្តែ ទើបតែ នៅថ្ងៃ ទី១២ ធ្នូ ម្សិលមិញនេះ លោក ឧបនាយក រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងជានាយក រដ្ឋមន្ត្រី ស្តីទីផង បានថ្លែង ស្តីបន្ទោស ចំៗ ទៅលើ អភិបាលខេត្ត តាកែវ លោក ឡាយ វណ្ណៈ ថា, ធ្វើការ ដោយមិនបាន ឆ្លងយោបល់ ថ្នាក់លើ និងគ្មាន ទិសតំបន់។ ការថ្លែង រិះគន់ បានធ្វើឡើង នៅក្នុង កិច្ចប្រជុំមួយ នៅឯក្រសួង មហាផ្ទៃ កាលពីថ្ងៃ ទី១២ ធ្នូ ម្សិលមិញ ដោយនាយករដ្ឋមន្ត្រី ស្តីទី លោក ស ខេង បានទទួលស្គាល់ ថា, ក្នុងចំណោម អភិបាលខេត្ត រាជធានី ទាំង២៤ គឺ មានតែ អភិបាលខេត្ត តាកែវ ម្នាក់ប៉ុណ្ណោះ ដែលធ្វើការ ខុសគេ។
បើតាមការកត់សំគាល់ កាលពីថ្ងៃទី៧ធ្នូកន្លងទៅ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានចេញលិខិតមួយ ដោយបានកោះហៅប្រធានតុលាការសាលាដំបូងខេត្តតាកែវ និងព្រះរាជអាជ្ញាឲ្យ ចូលខ្លួនទៅឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី១៤ខែធ្នូ ពាក់ព័ន្ធនឹងរបាយការណ៍ស្តីពីការឃុំខ្លួនជនសង្ស័យពីរនាក់ដែល ពាក់ព័ន្ធនឹងការរក្សាទុកនិងប្រើប្រាស់គ្រឿងញៀន។ បើតាមក្រុមអ្នកច្បាប់ អាជ្ញាធរ មិនមានសិទ្ធិអំណាចក្នុងការកោះហៅស្ថាប័នតុលាការឲ្យចូលខ្លួនទៅ បំភ្លឺនោះឡើយ។ ចំណែកឯរឿងមួយទៀត កាលពីថ្ងៃទី៥ធ្នូកន្លងទៅ អាជ្ញាធរខេត្តតាកែវ បានប្រើកងកម្លាំងប្រដាប់អាវុធ រួមទាំងទាហានផង បានចេញទៅរារាំង និង ដាក់បារ៉ាស់ទប់ស្កាត់ ក្បួនធម្មយាត្រា ដែលរួមមានព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋខ្មែរជាច្រើន មិនឲ្យចេញដំណើរពីស្រុកគីរីវង្ស ខេត្តតាកែវ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនោះឡើយ តែចំណាត់ការរបស់អភិបាលខេត្តតាកែវខាងលើ ត្រូវបានបរាជ័យ បន្ទាប់ពីថ្នាក់លើបានដឹង និងបានបញ្ជាឲ្យដកកម្លាំងប្រដាប់អាវុធចេញទាំងអស់ ដើម្បីបើកផ្លូវឲ្យក្បួនធម្មយាត្រាធ្វើដំណើរតាមសម្រួល ខណៈដែលបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស មិនមានខេត្តណាមួយបញ្ចេញចំណាត់ការរារាំងដូចករណីនៅខេត្តតាកែវនោះ ឡើយ។
បើតាមរបាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សផ្សេងៗទៀត មានតែក្បួនធម្មយាត្រាតាមផ្លូវជាតិលេខ២ និង ផ្លូវជាតិលេខ៣ដែលចេញពីខេត្តតាកែវប៉ុណ្ណោះ ដែលជួបការលំបាកជាងគេ។ អ្វីជាការកត់សំគាល់របស់ លោក ស ខេង ការធ្វើការដោយមិនបានឆ្លងកាត់យោបល់របស់អភិបាលខេត្តតាកែវបែបនេះ បាននាំមកនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ៕
That's just a crock of shit politics on the part of Sar Kheng!
ReplyDeleteA first -grade infant could have known that...