Paris Peace Accords 23 Oct. 1991

Saturday, January 3, 2015

[Vietnamization] ក្រសួង​ វប្បធម៌៖ ជនជាតិ​ វៀតណាម​ ធ្វើ​ពិធី​ សាសនា ​នៅ​ភ្នំ បូកគោ​ មិន​ប៉ះពាល់ ​វប្បធម៌​ខ្មែរ | Culture Ministry: Vietnamese pilgrimages to Bokor Mountain to pay religious homage to tombstones of their ancenstors do not impact on Khmer culture

ដុំ​ថ្ម​ ជា​ច្រើន​ដុំ​ ត្រូវ ​គេ​ ដាក់​តម្រៀប​ មាន​រាង ​ដូច​ទី​កប់​សព ដែល​វៀតណាម ចាត់​ទុក​ ថា, ជា​ផ្នូរ​បុរាណ​ នៅ​ប្រវាំងកូន។
នូរ​ ដែល​វៀតណាម ​ចាត់​ទុក​ថា, ជា​ផ្នូរ​ សាកសព ​របស់ ​បុព្វបុរស ​របស់​ពួកគេ​ តាំង​ពី​យូរ​ណាស់​ មក​ហើយ នៅ​ចំណុច​ វាលស្រែ ៥០០។
ជនជាតិ ​វៀតណាម ដែល​ទៅ​ធ្វើ​ សមាធិ​ នៅ​ចំណុច ​ប្រវាំងកូន រៀបចំ ​ធ្វើ​ម្ហូប​អាហារ។

ក្រសួង​ វប្បធម៌៖ ជនជាតិ​ វៀតណាម​ ធ្វើ​ពិធី​ សាសនា ​នៅ​ភ្នំ បូកគោ​ មិន​ប៉ះពាល់ ​វប្បធម៌​ខ្មែរ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២ មករា ២០១៥

មន្ត្រី​ជំនាញ ​របស់​ ក្រសួង​វប្បធម៌ រក​មិន​ឃើញ​ ថា, ពិធី​សាសនា​ របស់​ ជនជាតិ​វៀតណាម នៅ​ភ្នំ​បូកគោ ខេត្ត​កំពត ប៉ះពាល់​ដល់​ វប្បធម៌​ខ្មែរ ​ឡើយ។  ប៉ុន្តែ ​ក្រសួង​ មាន​ការ ​ព្រួយ​បារម្ភ​ ថា, ប្រសិន​បើ ​ខ្វះ​ការ​ គ្រប់គ្រង ​ពី​សំណាក់​ អាជ្ញាធរ និង​ក្រុមហ៊ុន​ នៅ​ទីនោះ នឹង​ធ្វើ​ ឲ្យ​ប៉ះពាល់​ សណ្ដាប់ធ្នាប់, អនាម័យ, និង​សុវត្ថិភាព​ ភ្ញៀវ​ទេសចរ និង​បរិស្ថាន ​នៅ​ទីនោះ។

របាយការណ៍ ​មាន​កម្រាស់​ ជាង ៧​ទំព័រ អម​ដោយ​រូប​ថត ​ដែល​ក្រុម​ការងារ​ ក្រសួង​វប្បធម៌ ចុះ​អង្កេត​ អស់​រយៈពេល ៣​ថ្ងៃ មិន​បាន​ រក​ឃើញ​ ថា, ការ​ធ្វើ​ ពិធី​សាសនា ​របស់ ​ជនជាតិ​វៀតណាម នៅ​ភ្នំ​បូកគោ ត្រង់​ចំណុច​ ល្អាង​ភ្នំ​ស្រែ ​៥០០ និង​ប្រវាំង​កូន ប៉ះពាល់​ដល់​ វប្បធម៌​ខ្មែរ​ ទេ។  បន្ទាប់ ​ពី​រក​ឃើញ​នេះ, ក្រុម​ការងារ​ ក្រសួង នឹង​ដាក់​ឯកសារ ​ជូន​ទៅ​រដ្ឋមន្ត្រី ដើម្បី ​ផ្សព្វផ្សាយ​ ជា​សាធារណៈ​ នៅ​ក្នុង​សប្ដាហ៍​នេះ។

ថ្លែង​ ឲ្យ​វិទ្យុ​ អាស៊ី សេរី ដឹង​នៅ​ថ្ងៃ​ ទី​២ ខែ​មករា អគ្គនាយក​រង​ បេតិកភណ្ឌ ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហេង សុផាឌី ឲ្យ​ដឹង​ថា, ភ្ញៀវ​ទេសចរ ​វៀតណាម ដែល​នាំ​គ្នា​ មក​ធ្វើ​ពិធី​ សាសនា ពុំ​មាន​ លក្ខណៈ​ធំ​ដុំ ​នោះ​ទេ, ហើយ ​ពួក​គេ​ ក៏​មិន​ស្នាក់​នៅ ​ទីនោះ​ ជា​អចិន្ត្រៃយ៍ ​ដែរ។  លោក ​ថា, ក្រុម​ការងារ ​បាន​ឃើញ ​នៅ​ទីនោះ​ មាន​ផ្នូរ​ខ្មោច​ ចំនួន​៥ មែន ដែល​ជនជាតិ​ វៀតណាម អះអាង​ ថា, ជា​ផ្នូរ​ របស់​ ដូនតា​ពួក​គេ។  ប៉ុន្តែ​ លោក​ មិន​ដឹង​ថា, ផ្នូរ​នោះ​ ជា​ផ្នូរ​ របស់ ​ដូនតា ​ជនជាតិ ​វៀតណាម ឬ​ផ្នូរ​ ដូនតា​ អ្នក​ណា​ឡើយ៖ «យើង​ ឃើញ​គេ​ ដុត​ធូប, ហើយ​ ចេញ​មក​វិញ, អត់​មាន​សកម្មភាព​ គគ្រឹកគគ្រេង​ អី​ទេ។»


ការ​ចុះ​អង្កេត​ដល់​កន្លែង​របស់​ក្រុម​ការងារ​ក្រសួង​វប្បធម៌ នេះ បន្ទាប់​ពី​ការ​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ស្នើ​ឲ្យ​អ្នកស្រី​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ ចុះ​អង្កេត​នៅ​ភ្នំ​បូកគោ ទាក់ទង​ការ​ធ្វើ​ពិធី​សាសនា​របស់​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម។

ប្រធាន​គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​ថា លោក​មិន​ទាន់​ទទួល​របាយការណ៍​ទាក់ទង​ការ​ចុះ​ស្រាវជ្រាវ​នេះ​ពី​ក្រសួង​ វប្បធម៌ នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​ថា នៅ​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ក្រុម​ការងារ​នឹង​ចុះ​ស្រាវជ្រាវ​លើ​រឿង​នេះ​ដល់​ភ្នំ​បូកគោ តែ​ម្តង៖ «យើង​នឹង​ទៅ​ពិនិត្យ​ជាក់ស្តែង។»

ចំណែក លោក ហេង សុផាឌី មន្ត្រី​ក្រសួង​វប្បធម៌ យល់​ថា គេ​មិន​គួរ​ព្រួយ​បារម្ភ​នៃ​ការ​ពិធី​នេះ​ឡើយ។ ប៉ុន្តែ​លោក​បញ្ជាក់​ថា ស្ថាប័ន​នានា អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​វិនិយោគ​នៅ​ទីនោះ គួរ​ពង្រឹង​សន្តិសុខ​សុវត្ថិភាព​សណ្ដាប់ធ្នាប់ និង​ការ​គ្រប់គ្រង ព្រោះ​ភូមិសាស្ត្រ​វាល​ស្រែ​៥០០ និង​តំបន់​ប្រវាំង​កូន ឋិត​នៅ​ឆ្ងាយ​ក្នុង​ព្រៃ​ចូល​ជ្រៅ​នៃ​ជួរ​ភ្នំ​បូកគោ។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ការ​គ្រប់គ្រង​នៃ​តំបន់​នេះ​ពី​ក្រុមហ៊ុន​លោក​ ឧកញ៉ា សុខ គង់ ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​តំបន់​បូកគោ​បាន​ទេ​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ។

ប៉ុន្តែ​អភិបាល​ខេត្ត​កំពត លោក ខូយ ឃុនហួរ មាន​ប្រសាសន៍​ថា ចាប់​តាំង​ពី​តំបន់​បូកគោ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ច្រើន មិន​ដែល​កើត​ឡើង​បញ្ហា​អសន្តិសុខ​ទេ។ ដូច​នេះ អាជ្ញាធរ​ខេត្ត​មិន​ចាំបាច់​ពង្រឹង​កម្លាំង​បន្ថែម​ឡើយ។ លោក​អភិបាល​ខេត្ត​អះអាង​ថា ក្រុមហ៊ុន​នៅ​ទីនោះ​ធ្វើ​ការងារ​នេះ​បាន​ល្អ​ហើយ និង​ថែម​ទាំង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អាជ្ញាធរ​ខេត្ត៖ «ខ្ញុំ​គិត​ថា មិន​ចាំបាច់​អី​ត្រូវ​មាន​ប៉ូលិស​ទាហាន​ដើរ​យាម​អី​ទេ បញ្ហា​សំខាន់ គឺ​ការពារ​ទាំងអស់​នៅ​តំបន់​ភ្នំ​បូកគោ​ទាំង​មូល។»

លោក​អភិបាល​ខេត្ត​បន្ថែម​ទៀត​ថា នៅ​លើ​ភ្នំ​បូកគោ ក្រៅ​ពី​មាន​ការ​ធ្វើ​ពិធី​សាសនា​របស់​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម ក្រុមហ៊ុន​ក៏​មាន​វិហារ​ព្រះពុទ្ធសាសនា វិហារគ្រិស្ត និង​វិហារ​ចិន ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ។ លោក​ថា ជាក់ស្តែង​សម្រាប់​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀតណាម ដែល​ទៅ​ធ្វើ​ពិធី​នៅ​ទីនោះ គឺ​ត្រូវ​ទិញ​សំបុត្រ​ក្នុង​ម្នាក់​តម្លៃ ៥​ដុល្លារ សម្រាប់​រយៈពេល​មួយ​ថ្ងៃ និង​ត្រូវ​មាន​លិខិត​ឆ្លង​ដែន​ត្រឹមត្រូវ៕



2 comments:

  1. Quelle sorte de réactions peut-on attendre de la part du gouvernement fantoche/satellite des Viets/Yuons???

    ReplyDelete
  2. Anonymous10:04 PM

    The real issue here is not about interfering with Cambodian culture. It is about the Vietnamese people misused of Cambodian public natural resource for betterment of the whole Cambodian. Land is a limited natural resource so the stupid and lazy Ah Jun Xenical Vietnam slave government must make use of the land wisely.

    ReplyDelete