អ្នកជំនាញ កំណែទម្រង់ បោះឆ្នោត អឺរ៉ុប ជួបក្រុម បច្ចេកទេស បក្សទាំងពីរ
RFA / វិទ្យុ អាស៊ី សេរី | ២៣ មករា ២០១៥
ប្រធានក្រុមចរចាគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន (ឆ្វេង)
និងប្រធានក្រុមចរចាគណបក្សប្រឆាំង លោក គួយ ប៊ុនរឿន (ស្ដាំ)
ផ្ដល់បទសម្ភាសន៍ដល់អ្នកកាសែត
បន្ទាប់ពីកិច្ចប្រជុំស្ដីពីការកែទម្រង់ច្បាប់បោះឆ្នោត
នាវិមានរដ្ឋសភា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤។ RFA/Vann Vichar
អ្នកជំនាញ ផ្នែកកំណែទម្រង់ ការបោះឆ្នោត របស់ អឺរ៉ុប (EU) ផ្ដល់ បទបង្ហាញ ក្រុមមន្ត្រី បច្ចេកទេស កំណែទម្រង់ ការបោះឆ្នោត កម្ពុជា ទាំងពីរបក្ស នៅចំណុច សំខាន់ៗ មួយចំនួន ដើម្បី ធានា ថា, ការរៀបចំ បញ្ជីបោះឆ្នោត មានលក្ខណៈ ល្អប្រសើរ។ ចំណុច សំខាន់ៗ ទាំងនោះ មាន៖ ការធ្វើ បញ្ជីឈ្មោះ អ្នកបោះឆ្នោត ដោយប្រើ សំបុត្រ កំណើត ចេញ ដោយក្រសួង មហាផ្ទៃ, ការធ្វើ បច្ចុប្បន្នភាព បញ្ជី បោះឆ្នោតចាស់ របស់ គ.ជ.ប. សព្វថ្ងៃ, ការធ្វើ បញ្ជី បោះឆ្នោត ថ្មី និងការធ្វើ បញ្ជីបោះឆ្នោត ថ្មី ដោយប្រើ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ សម្រាប់ ចុះឈ្មោះ បោះឆ្នោត និងសម្រាប់ បោះឆ្នោត។
លោក គួយ ប៊ុនរឿន មន្ត្រី ក្រុមបច្ចេកទេស មកពីគណបក្ស សង្គ្រោះជាតិ មានប្រសាសន៍ ថា, ក្រុមជំនាញ បានបង្ហាញ ពី របៀប និងប្រព័ន្ធ គ្រប់គ្រង អ្នកបោះឆ្នោត ដោយស្នាម ម្រាមដៃ និងឯកសារ មួយចំនួន ដើម្បី ធានា ថា, បញ្ជីបោះឆ្នោត ថ្មី គ្មាន ឈ្មោះស្ទួន, ឈ្មោះខ្មោច, និងឈ្មោះ អ្នកបោះឆ្នោត អាចបោះឆ្នោត បាន។ លោក បន្តថា, គណបក្ស សង្គ្រោះជាតិ គាំទ្រ មួយ១០០ ភាគរយ ចំពោះ អនុសាស្ត្រនេះ ព្រោះ បច្ចេកទេស នោះ មានប្រសិទ្ធភាព ខ្ពស់ និងចំណាយ អស់លុយតិច៖ «ខ្ញុំ គាំទ្រ នៅអ្វី ដែលជាអ្នក បច្ចេកទេស អឺរ៉ុប ផ្ដល់ជាគំនិតនេះ។ បើ កម្ពុជា អនុវត្ត ការបោះឆ្នោត លើកក្រោយៗ មិនមាន បញ្ហាទៀតទេ។»
ជំនួប រវាង ក្រុមបច្ចេកទេស អឺរ៉ុប នៅមន្ទីរ រដ្ឋសភា នៅថ្ងៃ ទី២៣ ខែមករា ជាមួយ គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ ធ្វើឡើង ដាច់ដោយឡែក ពីគ្នា។ ទាក់ទង ការធ្វើ កំណែទ្រង ការបោះឆ្នោតនេះ កន្លងមាន ប្រទេស ជឿនលឿន មួយចំនួន, អង្គការ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ បានផ្ដល់ គំនិត ក៏ដូចជា បច្ចេកទេស ជាញឹកញាប់ ដល់ក្រុម ការងារ ទាំងពីរ គណបក្សនេះ៕
No comments:
Post a Comment