ប្រធាន ក្រុមតំណាងបក្ស ទាំងពីរ គ្រោងជួបគ្នា ដើម្បី ពង្រឹងវប្បធម៌ សន្ទនា នៅសប្ដាហ៍ក្រោយ
RFA / វិទ្យុ អាស៊ី សេរី | ២៤ មករា ២០១៥

តំណាងរាស្ត្រ នៃគណបក្ស សង្គ្រោះជាតិ
ចេញពីកិច្ចប្រជុំ វិសាមញ្ញ បោះឆ្នោត ជ្រើសតាំង សមាសភាព គណៈកម្មការ
ជំនាញ រដ្ឋសភា នៅថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០១៤។ RFA/Vann Vichar
ប្រធាន ក្រុមតំណាងរាស្ត្រ នៃគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ នឹងជួបគ្នា នៅថ្ងៃ ទី២៧ ខែមករា ដើម្បី ពង្រឹងវប្បធម៌ សន្ទនា និងជជែក ពីដំណើរការ នៃកំណែទម្រង់ ការបោះឆ្នោត។
ថ្លែងក្រោយ ពិធីចែកសញ្ញាប័ត្រ នៅបណ្ឌិត្យសភា នគរបាល កម្ពុជា កាលពីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥, លោក ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ មានប្រសាសន៍ ថា, ការជួបគ្នានោះ ទោះធ្វើឡើង មិនមែន ជាដុំកំភួន ក៏ក្ដី, ប៉ុន្តែ លោក សង្ឃឹមថា នឹងពង្រឹង វប្បធម៌សន្ទនា, ព្រមទាំង ជជែកបន្ថែម លើអ្វី ដែលក្រុម បច្ចេកទេស ការងារ បោះឆ្នោត ថ្នាក់បច្ចេកទេស នៅខ្វែងគំនិតគ្នា។
ដូចគ្នានេះដែរ លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ ឲ្យដឹង ថា, នេះ គឺ ជាជំនួប លើកទី១ បន្ទាប់ ពីបង្កើត ក្រុមតំណាងរាស្ត្រ ភាគតិច នៅក្នុងសភា។ លោក បន្តថា, ជំនួបនោះ ធ្វើនៅមន្ទីរ រដ្ឋសភា ភាគី ម្ខាងៗ មានសមាសភាព ថ្នាក់ដឹកនាំ បីរូប, ហើយ គណបក្ស សង្គ្រោះជាតិ មានលោក សម រង្ស៊ី រូបលោកផ្ទាល់ និងលោក យឹម សុវណ្ណ។
ការជួបគ្នារបស់មន្ត្រីកំពូលគណបក្សទាំងនេះ បន្ទាប់ពីថ្នាក់ដឹកនាំ ដែលមានសំឡេងក្នុងសភា បានប្រើពាក្យសំដីធ្ងន់ៗឆ្លើយឆ្លងគ្នា រហូតដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា ព្រមានលុបចោលវប្បធម៌សន្ទនា ជាមួយលោក សម រង្ស៊ី និងចំពេលដែលក្រុមការងារបច្ចេកទេសទាំងពីរ ខ្វែងគំនិតលើចំណុចមួយចំនួន ពីការធ្វើកំណែទម្រង់ការបោះឆ្នោត៕
No comments:
Post a Comment