Paris Peace Accords 23 Oct. 1991

Friday, January 30, 2015

ប្រធាន ​ក្រុម​ តំណាងរាស្រ្ត​ ជួបគ្នា​ បណ្តុះ​វប្បធម៌​ ថ្មី ​ក្នុង​នយោបាយ​ កម្ពុជា | MP leaders met to continue new culture of dialogue in Cambodian politics

ប្រធាន ​ក្រុម​ តំណាងរាស្រ្ត​ ជួបគ្នា​ បណ្តុះ​វប្បធម៌​ ថ្មី ​ក្នុង​នយោបាយ​ កម្ពុជា

ថ្នាក់​ដឹកនាំ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧបនាយរដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ និង ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ចូល​រួម​ប្រជុំ​នៅ​ក្នុង​មន្ទីរ​រដ្ឋសភា​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥។ (ហេង រស្មី/VOA)
ថ្នាក់ដឹកនាំ​ ពី​គណបក្ស​ ប្រជាជន​កម្ពុជា ដឹកនាំ​ ដោយ​លោក​ ឧបនាយរដ្ឋមន្ត្រី​ ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ និងថ្នាក់​ដឹកនាំ​ គណបក្ស​ សង្គ្រោះជាតិ​ ដែល​ដឹកនាំ​ ដោយ​លោក សម រង្ស៊ី ចូល​រួម​ប្រជុំ​ នៅ​ក្នុង​មន្ទីរ​ រដ្ឋសភា​ ក្នុង​រាជធានី ​ភ្នំពេញ​ កាល​ពី​ថ្ងៃ ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៥។ (ហេង រស្មី/VOA)

ភាគី​ ម្ខាងៗ​ មាន​គ្នា​ ចំនួន ​៣​នាក់,​ គឺ​ ខាង​គណបក្ស​ ប្រជាជន​កម្ពុជា​ ដឹក​នាំ​ដោយ ​លោក​ ស ខេង​ ប្រធាន ​ថ្នាក់​ដឹក​នាំ ​តំណាង​រាស្ត្រ,​ លោក​ គាត ឈុន,និង​លោក​ស្រី​ ម៉ែន សំអន​ អនុប្រធាន។

ចំណែក​ ខាង​គណបក្ស​ សង្គ្រោះជាតិ​ ដឹក​នាំ​ដោយ ​លោក​ សម រង្ស៊ី​ ប្រធាន​ ថ្នាក់​ដឹក​នាំ ​តំណាងរាស្ត្រ,​ លោក​ កឹម សុខា ​អនុប្រធាន​, និង​លោក​ យឹម សុវណ្ណ។​


ក្រោយ​ពីជំនួប​រយៈ​ពេល​ខ្លី​ លោក​ ស ខេង​ ប្រធាន​ថ្នាក់​ដឹក​នាំ​អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​ថា​ជំនួប​គ្នា​លើក​នេះ​មិន​ទាន់​កំណត់​របៀប​ វារៈ​ទេ​គឺ​យើង​ខិតខំ​អនុវត្ត​នូវ​កិច្ច​ព្រមព្រៀង​កាលពីថ្ងៃ​ទី​២២​ ខែកក្កដា​ឆ្នាំ​២០១៤​ និង​ កិច្ច​ព្រម​ព្រៀង​ដទៃ​ទៀត​ដែល​មាន​ជា​បន្តបន្ទាប់។​

លោក​ និយាយ​ថា៖ ​«ការ​ជួប​គ្នា​ លើក​ទីមួយ​នេះ​ គឺ ​យើង ​មិន​ទាន់​បាន​ ដាក់​ជា​របៀប​វារៈ​ ជាក់​លក្ខណ៍​ទេ,​ ហើយ​ សំខាន់​នោះ ​គឺ​ ថា, ការ​ជួប​គ្នា ​ដើម្បី​ យើង ពិភាក្សា​គ្នា​ ទៅ​លើ​របៀប​ ដែល​យើង ​នឹង​ត្រូវ​ ធ្វើ​ការ​ នៅ​ពេល​ ខាង​មុខនេះ»

លោក​ សម រង្ស៊ី​ ប្រធាន​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះជាតិ​មាន​ប្រសាសន៍ ​ថា​ជំនួប​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​នេះ​ជា​ទម្លាប់​មួយ​ដែល​យើង​កំពុង​តែ​កសាង ​ក្នុង​ការ​លើក​កម្ពស់​វប្បធម៌​សន្ទនា​ដែល​ជា​មូល​ដ្ឋាន​នៃ​លទ្ធិ​ ប្រជាធិបតេយ្យ។​

លោក ​និយាយ​ថា៖ ​«ខ្ញុំ​ ជឿថា, ​នេះ ​ជា​ទម្លាប់​ថ្មី​ ដែល​យើង ​កំពុង​បង្កើត,​ កំពុង​តែ ​កសាង ​ដែល​ឆ្លុះ​បញ្ចាំង​ផង​ លើក​កម្ពស់ ​វប្បធម៌​សន្ទនា,​ ពី​ព្រោះ​ វប្បធម៌​សន្ទនា​ គឺ​ ជាមូល​ដ្ឋាន ​នៃ​លទ្ធិ​ ប្រជាធិបតេយ្យ។ ​ ទាល់​តែ​ មាន​វប្បធម៌​ សន្ទនា​ បាន​លទ្ធិ​ ប្រជាធិបតេយ្យ ​អាច​លូត​លាស់​, អាចរឹង​មាំ,​ អាច​រស់​រវើក»

ជំនួប​រវាង​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​នៃ​គណបក្ស​គូ​ជម្លោះ​ទាំង​ពីរ​ បាន​កើត​មាន​ឡើង​ក្រោយ​ពី​លោក​ហេង សំរិន​ ប្រធាន​រដ្ឋសភា ​បាន​តែង​តាំង​កាលពី​សប្តាហ៍​មុន​នូវ​ថ្នាក់​ដឹក​នាំ​កំពូល​ដែល​មាន​សមាសភាព ​ម្ខាងៗ​ចំនួន​៣​នាក់​សម្រាប់​ជួប​ពិភាក្សា​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ ភាព​ជាប់​គាំង​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​
ក្រោយ​ពីកិច្ច​ប្រជុំ​រយៈ​ពេល​ជិត​មួយ​ម៉ោងមេដឹក​នាំ​គណបក្ស​ទាំង​ពីរ​ មិន​ទាន់​បាន​កំណត់​របៀប​វារៈ​និង​ការ​កំណត់ជួប​គ្នា​លើក​ក្រោយ​នៅ​ពេល​ ណាទេ។​

លោក​ គល់ បញ្ញា​ នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ ខុមហ្រ្វែល​មាន​ប្រសាសន៍​ថា​បើទោះ​បីជា​ជំនួប​មិន​បាន​លទ្ធផល​ក៏ដោយ​ក៏​នេះ​ បង្ហាញ​ថា​គណបក្ស​ទាំង​ពីរ​បាន​បង្កើត​នូវ​វប្បធម៌​ការ​អត់​អោន​ឱ្យ​គ្នា​ ដែល​មាន​សារៈ​សំខាន់​សម្រាប់​ប្រយោជន៍​ដល់​ប្រទេស​ជាតិ។​

លោក​មាន​ប្រសាសន៍​ថា​គណបក្ស​ទាំង​ពីរ​គួរ​តែ​កំណត់​ពេល​ឱ្យ​បាន​ច្បាស់​ថា​តើ​គួរ​ជួប​គ្នា​មួយ​សប្តាហ៍​ ឬ ​ក៏​មួយ​ខែម្តង។​
លោក​និយាយ​ថា៖​ «ការ​សន្ទនា​គួរ​តែ​មាន​ពេល​វេលា​ឱ្យ​ច្បាស់​លាស់​ហើយ​មាន​កំណត់​ហេតុ​ អញ្ចឹង​ទៅ។ កត់​ត្រា​តាម​មើល​ការ​សម្រេច​ ការ​ជជែក​គ្នា​ការ​ផ្តល់​សិទ្ធិ​ដំណោះ​ស្រាយ​ណាមួយ​សម្រាប់​ប្រទេស​ជាតិ»

គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ទី​២២​ ខែកក្កដា​ឆ្នាំ​២០១៤​បាន​ព្រមព្រៀង​គ្នា​ថា​និង​បញ្ចប់​វិបត្តិ​នយោបាយ​និង​ សន្យា​ថា​បង្កើត​ស្ថាប័ន​គជប​ថ្មី​ដោយឯក​រាជ្យ​និង​អាច​ទទួល​យក​បានពី​គ្រប់ ​ភាគី​ទាំង​អស់។​

ជា​ថ្នូរ​នឹង​កិច្ច​ព្រម​ព្រៀង​ថ្ងៃ​ទី​២២​ខែកក្កដា​នេះ​គណបក្ស​សង្គ្រោះ ​ជាតិ​បាន​សុខ​ចិត្ត​ចូល​រួម​ប្រជុំ​សភា​ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​ដល់​ រដ្ឋាភិបាល​អណត្តិ​ទី​៥​នេះ។ ​ក៏​ប៉ុន្តែ​ក្រោយ​ពី​បាន​ស្បថ​ចូល​កាន់​មុខ​តំណែង​មិន​បាន​៥​ខែផង​សង្គ្រាម ​ពាក្យ​សម្តី​គ្នា​បាន​កើត​ឡើង​សារជាថ្មី។​

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​ព្រមាន​ថា​នឹង​បញ្ចប់​រាល់​ជំនួប​ថ្នាក់​កំពូល​ទាំង​អស់​រវាង​ គណបក្ស​ទាំង​ពីរ​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ការ​រិះគន់​ពី​លោក​ កឹម សុខា ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​រិះ​គន់​ឥត​សំចៃ​ទៅ​លើ​របប​គ្រប់​ គ្រង​រយៈពេល​៣០​ឆ្នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា៕



No comments:

Post a Comment