Paris Peace Accords 23 Oct. 1991

Tuesday, February 24, 2015

រដ្ឋាភិបាល​ កម្ពុជា ​បណ្តេញ​សកម្មជន​ ការពារ​បរិស្ថាន​ ចេញ​ពី​ប្រទេស | Cambodian govt deports environmental activist

រដ្ឋាភិបាល​ កម្ពុជា ​បណ្តេញ​សកម្មជន​ ការពារ​បរិស្ថាន​ ចេញ​ពី​ប្រទេស

នៅ​ក្នុង​រូបថត​ពី​ទំព័រ​ហ្វេសប៊ុក​របស់​អង្គការ​មាតា​ធម្មជាតិ (Mother Nature) លោក Alex Gonzalez-Davidson  សកម្មជន​ការពារ​បរិស្ថាន​ជាតិ​អេស្ប៉ាញ​ដែល​និយាយ​ភាសា​ខ្មែរ​ស្ទាត់​ជំនាញ​នោះ ត្រូវ​គេ​ឃើញ​ថ្លែង​នៅ​ក្នុង​វីដេអូ​មួយ​ដែល​បាន​ត្រូវ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ថា រូប​លោក​អាច​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ហើយ​បាន​សាកសួរ​អ្នក​តាមដាន​ថា​តើ​រូប​លោក​គួរ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ? (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក Mother Nature)
នៅក្នុង​រូបថត​ ពី​ទំព័រ​ហ្វេសប៊ុក​ របស់​ អង្គការ​ មាតា​ ធម្មជាតិ (Mother Nature), លោក Alex Gonzalez-Davidson សកម្មជន ​ការពារ​បរិស្ថាន​ ជាតិ​ អេស្ប៉ាញ​ ដែល​និយាយ​ ភាសា​ខ្មែរ ​ស្ទាត់​ជំនាញ​ នោះ ត្រូវ​ គេ ​ឃើញ​ថ្លែង​ នៅ​ក្នុង​វីដេអូ​ មួយ ​ដែល​បាន​ ត្រូវ​ ផ្សាយ​ កាល​ពី​ថ្ងៃ​ ទី​១៤ ខែ​កុម្ភៈ ថា, រូប​លោក​ អាច​ប្រឈម​ នឹង​ការ​បណ្តេញ​ចេញ,​ ហើយ ​បាន​សាកសួរ​ អ្នក​តាមដាន​ ថា​, តើ​ រូប​លោក ​គួរ​ត្រូវ​ បាន​អនុញ្ញាត ​ឲ្យ​បន្ត​ស្នាក់​នៅ​ ប្រទេស​កម្ពុជា​ ដែរ​ឬ​ ទេ?  (រូបថត​ពី​ទំព័រ​ហ្វេសប៊ុក Mother Nature)
សកម្មជន ​ការពារ​បរិស្ថាន​ តំបន់​អារ៉ែង ជនជាតិ​ អេស្ប៉ាញ ត្រូវ​ បាន​បណ្តេញ​ចេញ ​ពី​ប្រទេស​ កម្ពុជា​ នៅ​យប់​ ថ្ងៃ​ច័ន្ទ​នេះ ក្រោយ​ពី​ត្រូវ​ ចាប់​ខ្លួន ​នៅ​ក្នុងថ្ងៃ​ច័ន្ទ ​នេះ​ដែរ។  ការ​ចាប់​ខ្លួន​នេះ ​ធ្វើ​ឡើង​ ប៉ុន្មាន​ម៉ោង ក្រោយ​ពី​មាន​ បញ្ជា​ ពី​លោក​ នាយក​ រដ្ឋមន្ត្រី​ ហ៊ុន សែន


ប៉ូលីស ​ក្រសួង​ មហាផ្ទៃ​ បាន​ឃាត់​ខ្លួន ​សកម្មជន ​ការពារ​បរិស្ថាន​ តំបន់​ អារ៉ែង ​លោក​Alex Gonzalez Davidson ​នៅ​រសៀល ​ថ្ងៃ​ច័ន្ទ​នេះ ​ក្រោយ​ពី​ទិដ្ឋាការ​ របស់​លោក​ ផុត​សុពល​ភាព ​បាន​ចំនួន​ បី​ថ្ងៃ។

​លោក​ នាយ​ឧត្តម​សេនីយ៍​ ខៀវ​ សុភ័គ​ អ្នក​នាំពាក្យ ​ក្រសួង​ មហាផ្ទៃ ​មាន​ប្រសាសន៍ ​ថា, ​សកម្មជន​ បរិស្ថាន ​រូប​នេះ​ អាច ​នឹង​ត្រូវ​ បញ្ជូន​ចេញ​ ពី​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ ដដែល​នេះ។​

«យើ​ង បាន​ប្រើប្រាស់ ​វិធានការ ​រដ្ឋបាល, វិធានការ ពី​នោះ​ ច្រើន​ហើយ។  នេះ គឺ​ ជា​ការ​អនុវត្ត​ច្បាប់ ​របស់ ​ប្រទេស​មួយ​ ដែល​មាន​ អធិបតេយ្យភាព ដែល​មាន​ មោទនភាព ​ទឹក​ដី, ហើយ ដូច​បណ្តា​ប្រទេស ​ផ្សេងៗ​ ចឹង មិន​ចំពោះ ​អ្នក​ណា​ មាន​ឋានៈ ​អ្វី​ទេ​ កាល​ណា ​ផុត​ទិដ្ឋាការ​ហើយ,​ ត្រូវ​តែ ចេញ​ (ពី​ប្រទេស​ ស្នាក់​នៅ)។»

​លោក​ Alex Gonzalez Davidson ប្រធាន​អង្គការ​មាតាធម្មជាតិ​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុ​ងភោជនីយដ្ឋាន​មួយ​ ក្បែរមាត់​ទន្លេ ម្តុំ​ផ្សារចាស់ ខ័ណ្ឌ​ដូន​ពេញ។​ លោក​ត្រូវ​បញ្ជូន​ខ្លួន​ភ្លាមៗ​ទៅ​កាន់​នាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួង​ មហាផ្ទៃ​ដែល​មាន​ទីតាំង​នៅ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​ភ្នំពេញ។

​ការ​ចាប់​ខ្លួន​សកម្មជន​បរិស្ថាន​រូប​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​ ប៉ុណ្ណោះ​ក្រោយ​ពីលោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ប្រតិកម្ម​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ចំៗ​លើ​លោក​អាឡិក​និងប្រតិកម្ម​ចំពោះ​ការ​ ស្វែង​រក​អន្តរាគមរបស់​គណបក្ស​ជំទាស់​រួម​ទាំង​ប្រតិកម្ម​របស់​សង្គម​ស៊ីវិល ​ដើម្បី​គាំពារ​ឲ្យ​លោក​អាឡិក​អាច​បន្ត​ស្នាក់​នៅ​កម្ពុជា​បន្ត​ទៀត។​ការ​ បញ្ចេញ​ប្រតិកម្ម​របស់​ប្រមុខ​រដ្ឋា​ភិបាលដែល​ទំនង​ជាបង្កប់​ដោយ​ការ​ដាក់​ បញ្ជា​ផងដែរ។

«ក្រសួង​មហាផ្ទៃ​ គេ​ ទន់​ភ្លន់​ អស់​ប៉ុណ្ណឹង​ហើយ។​   ដូច្នេះ​ យើង​ ចេញ( ​ពី​ប្រទ​សកម្ពុជា) សិន​ទៅ, ​រួច​ហើយ ​ចំ​ត្រឡប់​ មក​វិញ។ ​ មាន​ទៅ​ ទាស់​ខុស​អី។​  ចាំបាច់​បង្កើត​ ឲ្យ​មាន​ ស្ថានភាព​ បែប​នេះ​ ធ្វើ​អ្វី?​  ស្ថានភាព ​បែប​នេះ ​គឺ បាន​សេចក្តី ​ថា, ​កាល​ណា ​គេ​ បណ្តេញ​ចេញ​ហើយ​ ត្រូវ​ ចូល​ ក្នុ​ង​បញ្ជី​ខ្មៅ,​ គឺ​ ចប់​ហើយ។  ឯកឧត្តម ស ខេង មុខ​ជា​ធ្វើ​ ភារកិច្ច ​របស់​ គាត់​ហើយ។ ​ តាម​ដឹង។»

លោក​Alex Gonzalez Davidson ​ជា​ជនជាតិ​អេស្ប៉ាញ ដែល​និយាយ​ភាសា​ខ្មែរ​យ៉ាង​ស្ទាត់​ជំនាញ។​ក្រសួង​មហា​ផ្ទៃ​របស់​ប្រទេស​ កម្ពុជា​បាន​បដិសេធ​ផ្តល់​ទិដ្ឋាការ​ថ្មី​ដល់​រូប​លោក​នៅ​ពេល​ដែល​ទិដ្ឋាការ ​ចាស់​របស់​លោក​ផុត​កំណត់​នៅ​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ។ ​ហើយ​ការ​បដិសេធ​នេះ​ក្រោយ​ពី​លោក​ដឹក​នាំ​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​ទល់​ នឹង​ការ​សាងសង់​ទំនប់​វារី​អគ្គិសនី​នៅ​ស្ទឹង​អារ៉ែង​ដែល​វិនិយោគ​ដោយ​ ក្រុមហ៊ុន Sinohydro របស់​ប្រទេស​ចិន។

​លោក អាឡិក បាន​មក​រស់​នៅ​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១២​ឆ្នាំហើយ។​ លោក​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ដើម្បី​ការពារ​តំបន់​អារ៉ែង​ដែល​លោក​អះអាង​ ថា​ គឺជា​ជង្រុក​ធន​ធាន​ធម្មជាតិ​និង​ជីវ​ចម្រុះ​ធំ​បំផុត​ចុង​ក្រោយ​គេ​នៅ​ តំបន់​អាស៊ី។​

​អ្នក​បរិស្ថាន​រូប​នេះ​មិន​ព្រម​ចាក​ចេញ​ពី​ប្រទេស​កម្ពុជាដោយ​បាន​ដាក់ ​ការ​ខ្លួន​ជា​ជន​ជាតិ​ខ្មែរ​និង​ដើម្បី​ការ​គាំទ្រ​ដល់​ការ​ការពារ​ធនធាន​ ធម្មជាតិ​នៅ​តំបន់​អារ៉ែង។

លោក អំ សំអាត ប្រធាន​គ្រប់​គ្រង​បច្ចេក​ទេស​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស​លីកាដូ ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​ចាប់​ខ្លួនសកម្ម​ជន​តំបន់​អារ៉េង​រូប​ នេះ។

«យើង​ មាន​ការ​សោក​ស្តាយ ​ខ្លាំង​ណាស់ ​ចំពោះ​ ការ​ចាប់​ខ្លួន​ អាឡិក​នេះ។»

​យោង​តាម​លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភគ័​ អ្នក​នាំពាក្យ​ក្រសួងមហាផ្ទៃ ​លោក​ Alex Gonzalez Davidson ប្រហែល​ជា​មិន​អាច​វិល​ត្រឡប់​មក​កាន់​ប្រទេសកម្ពុជា​វិញ​បាន​ទេ​ដោយ​សារ​តែ ​កម្ពុជា​នឹង​ដាក់​រូប​លោក​ក្នុង​បញ្ជី​ខ្មៅ។

សូម​បញ្ជាក់​ថា ​ក្នុង​ការ​ចាប់​ខ្លួន​នេះ​សហការី​ម្នាក់​របស់​លោក​អាឡិក​ក៏​ត្រូវ​នាំ​ ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​ជន​អន្តោប្រវេសន៍​ផង​ដែរ៕


No comments:

Post a Comment