លោក ហ៊ុន សែន ព្រមាន ប្រើច្បាប់ បោះឆ្នោតចាស់ បើ បក្សទាំងពីរ មិនឯកភាព លើចំណុច នៅសល់
RFA / វិទ្យុ អាស៊ី សេរី | ២៥ កុម្ភៈ ២០១៥
ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី (ឆ្វេង)
ចាប់ដៃ ជាមួយ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន
ក្រោយជំនួប ចរចា នាវិមាន ព្រឹទ្ធសភា នៅថ្ងៃ ទី២២ កក្កដា ២០១៤។ RFA/Tin Zakariya
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន ប្រើប្រាស់ ច្បាប់បោះឆ្នោតចាស់ ប្រសិនបើ ក្រុមពិភាក្សា កែទម្រង់ ការបោះឆ្នោត នៃគណបក្ស ទាំងពីរ នៅតែ មិនអាច ចុះសម្រុងគ្នា ចំពោះ ចំណុច ដែលនៅសេសសល់។ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស បែបនេះ នៅក្នុងពិធី បិទកិច្ចប្រជុំ មួយ នៅក្រសួង មហាផ្ទៃ នៅរសៀល ថ្ងៃទី២៥ ខែកុម្ភៈ។
លើសពីនេះ លោក នាយករដ្ឋមន្ត្រី បានស្នើ ឲ្យលោក ស ខេង ដាក់បញ្ចូល មាត្រា ដែលនិយាយ ពីការកំណត់ សុពលភាព សមាជិក សភា នៅក្រោយ ការបោះឆ្នោត, ពោល គឺ ល្គឹកណា សមាជិក សភា មិនចូលរួម កិច្ចប្រជុំ ដែលកោះអញ្ជើញ ដោយ ព្រះមហាក្សត្រទេ, គឺ ត្រូវ ចាត់ទុក ថា, បានបោះបង់ សមាជិកភាព។
ស្របគ្នានេះដែរ លោក ហ៊ុន សែន ក៏បានបញ្ជាក់ ថា, កងកម្លាំង ប្រដាប់អាវុធ គឺ ជាឧបករណ៍ ការពារ រដ្ឋធម្មនុញ្ញ ដែលនឹងចាត់វិធានការ ចំពោះ ការបំពាន លើរដ្ឋ។
No comments:
Post a Comment