Sam Rainsy: រូបភាព មួយទៀត នៃវប្បធម៌ សន្ទនា / Another illustration of the culture of dialogue
០២
កុម្ភៈ ២០១៥ / 02 February 2015 | រូបភាព មួយទៀត នៃវប្បធម៌ សន្ទនា / Another
illustration of the culture of dialogue
គណបក្ស សង្រេ្គាះជាតិ
អបអរសាទរ ចំពោះ ខ្លឹមសារ នៃចំណុច ទី៥ នៃសេចក្តី សម្រេចចិត្ត
របស់ មហាសន្និបាត វិសាមញ្ញ នៃគណបក្ស ប្រជាជនកម្ពុជា កាលពីចុង សប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍ ចេញផ្សាយ ថ្ងៃ ០២ កុម្ភៈ ២០១៥នេះ
គណបក្ស សង្រ្គោះជាតិ សូម អបអរសាទរ ចំពោះ ខ្លឹមសារ នៃចំណុច ទី៥ នៃសេចក្តី សម្រេចចិត្ត នៃមហាសន្និបាត វិសាមញ្ញ របស់ គណបក្ស ប្រជាជនកម្ពុជា ធ្វើឡើង ពីថ្ងៃ ទី៣០ ខែមករា ដល់ថ្ងៃ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលមាន ខ្លឹមសារ ដូចតទៅ៖
“មហាសន្និបាត ជំរុញ យ៉ាងសកម្ម នូវការអនុវត្ត កិច្ចព្រមព្រៀង រវាង គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្រ្គោះជាតិ កាលពីថ្ងៃ ទី២២ ខែកក្កដា ឆ្នាំ២០១៤ ឲ្យទទួលបាន លទ្ធផលពេញលេញ គ្រប់ជ្រុងជ្រោយ ដែលឆ្លើយតប នឹងបំណងប្រាថ្នា របស់ ប្រជាជន។ ក្នុងស្មារតីនេះ គណបក្ស ប្រជាជនកម្ពុជា គាំទ្រ ចំពោះ ដំណើរការ កែទម្រង ការបោះឆ្នោត ដែលបាន និងកំពុង ប្រព្រឹត្តទៅនេះ សំដៅធានា ឲ្យការបោះឆ្នោត បន្តបន្ទាប់ទៀត មានលក្ខណៈ កាន់តែ ល្អប្រសើរឡើង ដោយខិតខំបន្ត ដោះស្រាយ រាល់បញ្ហា ដែលនៅសេសសល់ តាមរយៈការពង្រីកវប្បធម៌នៃការសន្ទនាគ្នា ដោយឈរលើ មូលដ្ឋាន គោរពឧត្តម ប្រយោជន៍ជាតិ និងប្រជាជន គោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ វប្បធម៌ នៃការសន្ទនានេះ គប្បី បានពង្រីក នៅគ្រប់កម្រិត រហូត ដល់មូលដ្ឋាន។ គណបក្ស ប្រជាជនកម្ពុជា អំពាវនាវ ដល់គ្រប់គណបក្ស នយោបាយ និងមជ្ឍដ្ឋាននានា ក្នុងសង្គម សូម ធ្វើសហប្រតិបត្តិការ និងរួមកម្លាំងគ្នាដោះស្រាយបញ្ហានានារបស់ជាតិ ហើយចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈ ឬសកម្មភាពណា ដែលពុំផ្តល់ប្រយោជន៍ដល់ការពង្រឹងសាមគ្គីភាព និងស្ថិរភាពក្នុងសង្គម។”
គណបក្សសង្រ្គោះជាតិ គោរពជានិច្ចទាំងពាក្យពេចន៍ ទាំងស្មារតីនៃ កិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលបានចុះហត្ថលេខា ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឲ្យទទួលបានលទ្ធផលពេញលេញគ្រប់ជ្រុងជ្រោយ គណបក្សសង្រ្គោះជាតិ នឹងខិតខំជានិច្ចលើកកម្ពស់វប្បធម៌សន្ទនា ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះរាល់បញ្ហាដែលប៉ះពាល់ដល់សង្គមជាតិយើង និងវាសនានៃប្រទេសកម្ពុជា។ ជាពិសេស គណបក្សសង្រ្គោះជាតិ ជឿជាក់ថា ការចរចាជាមួយគណបក្សប្រជាជនកម្ពុជា លើការកែទម្រង់ការបោះឆ្នោតនឹងទទួលបានជោគជ័យ ដូចអ្វីដែលប្រជារាស្រ្តខ្មែរចង់បាន គឺដំណើរប្រទេសកម្ពុជាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពេញលេញ៕
Substance of CNRP Statement dated 2 Feb. 2015
The CNRP welcomes and supports Point 5 of the Decisions made by the
CPP at its Extraordinary Congress held this weekend. This Point 5
reaffirms the CPP's determination to fully implement the 22 July 2014
political agreement between the CPP and the CNRP; it also shows the
CPP's sincere intention to implement the culture of dialogue, which
party echelons at the grassroots level are also encouraged to adopt; it
finally confirms the CPP's good will in continuing to negotiate with the
CNRP in order to complete electoral reforms that would make future
elections acceptable to all contesting parties.
No comments:
Post a Comment