Sam Rainsy: Cambodia needs a real and effective public health policy (editorial in The Cambodia Daily)
០៧ កុម្ភៈ ២០១៥ - សុខាភិបាល / 07 February 2015 - Public Health
ប្រទេស កម្ពុជា ត្រូវការ ប្រព័ន្ធ សុខាភិបាល មួយ ប្រកប ដោយប្រសិទ្ធភាព
មុខជំនាញ សុខាភិបាល (Public Health) មិនមែន ជាមុខជំនាញ វេជ្ជបណ្ឌិតទេ។
ហើយ មុខជំនាញ វេជ្ជបណ្ឌិត (Medical Doctor) ដែលជាគ្រូពេទ្យ ព្យាបាលជំងឺ
និងថែទាំ សុខភាព (health) សម្រាប់ បុគ្គល ម្នាក់ៗ ក៏មិនមែន ជាមុខជំនាញ សុខាភិបាលដែរ។ មុខជំនាញ សុខាភិបាល គ្របដណ្តប់ ការគ្រប់គ្រង ប្រព័ន្ធ សុខាភិបាល ទាំងមូល តាមបច្ចេកទេស វិជ្ជាជីវៈ ដោយឡែក ដើម្បី ធានា ឲ្យប្រព័ន្ធសុខាភិបាល ក្នុងប្រទេស នីមួយៗ
មានប្រសិទ្ធភាព ខ្ពស់ ក្នុងន័យធានា សុខភាព និងសុខុមាលភាព ឲ្យបានល្អ
សម្រាប់ ប្រជាពលរដ្ឋ ទូទៅ ដោយចេះ សន្សំសំចៃ ធនធាន របស់ ប្រទេសជាតិ។
នៅប្រទេស កម្ពុជា មានវេជ្ជបណ្ឌិត ជាច្រើនហើយ, តែ មិនសូវមាន អ្នកឯកទេស ដែលមានជំនាញ ច្បាស់លាស់ ផ្នែកសុខាភិបាល។
វិស័យ សុខាភិបាល គ្របដណ្តប់ អ្វីៗ ទាំងអស់ ដែលទាក់ទង ទៅ នឹងសុខភាព ប្រជាពលរដ្ឋ គិត, ជារួម ៖ ការសម្គាល់ និងតាមដាន ជំងឺ, ការចាក់ វ៉ាក់សាំង បង្ការជំងឺ អនាម័យ សាធារណៈ, ការស៊ើបអង្កេត ពីជំងឺឆ្លង, វិធានការ សាធារណៈ ទប់ទល់ ជំងឺរ៉ាំរ៉ៃ និងកម្ចាត់ជំងឺ រាតត្បាត -ល-។ មូលដ្ឋាន នៃប្រព័ន្ធ សុខាភិបាល ត្រូវមាន ជាអាទិ៍៖ វិទ្យាស្ថាន ជាតិ សុខាភិបាល, អ្នកឯកទេស ខាងសុខាភិបាល, ហើយ ការកំណត់ នយោបាយ សុខាភិបាល មួយ យ៉ាងច្បាស់លាស់។ អ្នកឯកទេស សុខាភិបាល មានជាអាទិ៍៖ សេដ្ឋកិច្ចវិទូ សុខាភិបាល (Health Economists) ដែលមានជំនាញ ខាងការគ្រប់គ្រង មន្ទីរពេទ្យ, ការត្រួតពិនិត្យ ប្រសិទ្ធភាព ប្រៀបធៀប នឹងចំណាយ (efficiency) ចំពោះ ប្រព័ន្ធព្យាបាល ជំងឺនី មួយៗ, ហិរញ្ញាប្បទាន នៃវិធានការ ទាំងឡាយ ដើម្បី ទប់ស្កាត់ជំងឺ ដោយយក សមធម៌ ក្នុងសង្គម គិតបញ្ជូលផង។ សេដ្ឋកិច្ចវិទូ សុខាភិបាល រួមចំណែក ផងដែរ ក្នុងការរៀបចំ ឲ្យមាន ប្រព័ន្ធ សន្តិសុខសង្គម (Social Security) ដែលដំណើរការ បានល្អ គឺ ធានា ឲ្យពលរដ្ឋ គ្រប់រូប ទទួលបាន ការព្យាបាល ជំងឺ យ៉ាងពេញលេញ ដោយមិន ចាំបាច់ ចំណាយ លុយកាក់ ផ្ទាល់ខ្លួន៕
No comments:
Post a Comment