Paris Peace Accords 23 Oct. 1991

Thursday, March 12, 2015

លោក គល់ បញ្ញា​៖ របៀប​ជ្រើសរើស​ អគ្គលេខាធិកា​រ គ​.ជ.ប.​​ ថ្មី​ មិន​ច្បាស់លាស់​ | Koul Panha: Process of choosing NEC Secretariat unclear

លោក គល់ បញ្ញា​៖ របៀប​ជ្រើសរើស​ អគ្គលេខាធិកា​រ គ​.ជ.ប.​​ ថ្មី​ មិន​ច្បាស់លាស់​

VOD / វីអូឌី | ១០ មិនា ២០១៥


លោក គល់ បញ្ញា (កណ្តាល) នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល ក្នុងសន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ម្សិលមិញ (រូបថត៖ ទេព សូនី)

អ្នកជំនាញ​ ខាង​កិច្ចការ​ បោះឆ្នោត​ លើកឡើង ថា, ការបំពេញ​ ការងា​រ រ​បស់ គ​.ជ.ប.​​ ថ្មី​ អាច​មិន​មាន ​ប្រសិទ្ធិភាព​ទេ ឬ ឈាន ដល់​មាន​ ជម្លោះ​ទៀត ដោយសារ​ របៀប ​នៃ​ការជ្រើសរើស​ អគ្គលេខាធិកា​រ​ មិនមាន​ភាព ច្បាស់លាស់​។ 


នាយក​ប្រតិបត្តិ​ អង្គការ​ ខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើង ថា, នីតិវិធី ​ក្នុង​ការ​ជ្រើស​ អគ្គលេខាធិការ ​មិនមាន​ ភាពច្បាស់លាស់ បើក​ទូលាយ ​ឲ្យ​សាធារណជន ​បាន​ដឹង​ទេ​។  លោក បន្តថា, ចំណុច ​ដែល​មិន ​មាន​ចែង​ ច្បាស់​លាស់​នេះ ​គឺ ជា ចំណុច​ ខ្វះ​ចន្លោះ ទុក ​ឲ្យ​គណបក្ស​ ទាំង​ពីរ​ ដណ្តើម​គ្នា បញ្ចូល​មន្ត្រី ​របស់​ខ្លួន​។  លោក​ បញ្ជាក់ថា «​រក​មនុស្ស​ ខ្លួនឯង​ ចែក​គ្នា​ទៅ។  គណបក្ស​នេះ​ ចែក​ប៉ុន្មាន, គណបក្ស​នោះ ​ចែក​ប៉ុន្មាន, ហើយ ​អ្នក​ណា​ យក​អគ្គលេខា, អ្នក​ណា​ យក​អគ្គលេខា រ​ង​អី​។  ដូច​ពីមុន​ យើង​ ធ្វើ​អញ្ចឹង, ហើយ​ ដ៏​ពេល​ទៅ ក៏​វា​ ខ្វះ​តម្លាភាព។   អញ្ចឹង ​វា​ ធ្វើ ឲ្យ​ការងា​រ អគ្គលេខាធិការដ្ឋា​ន​ ហ្នឹង វា​ អត់​រឹងមាំ, វា​ អត់​រើស​បាន ​អ្នក​ ដែល​គេ​ អាច​ធ្វើការ​បាន ការងារ​ ប្រតិបត្តិ​។ »​

​មាត្រា​៥៥​នៃ​សេចក្តី​ព្រាង​សេចក្តីស្នើច្បាប់ ស្តីពី​ការរៀបចំ និងការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចែងថា អគ្គលេខាធិការ និង អគ្គលេខាធិការរង ត្រូវ​តែង តាំង​ដោយ​ព្រះរាជក្រឹត្យ តាម​សំណើ​របស់ គ​.ជ.ប បន្ទាប់ពី​មាន​សំឡេង​ភាគច្រើន​ដាច់ខាត​នៃ គ​.ជ.ប​.។ អគ្គលេខាធិការ​ត្រូវមាន​ឋានៈ និង បុព្វសិទ្ធិ​ស្មើនឹង​រដ្ឋ​ខា​ធិ​ការនៃ​ក្រសួង​ស្ថាប័ន​នានា​។​

​លោក គល់ បញ្ញា យល់ថា អាច​នឹង​មាន​ជម្លោះ​កើត​ឡើង​ថែម​ទៀត ប្រសិនបើ​បក្ស​ទាំងពីរ មិន​មាន​ការស្រុះស្រួល​គ្នា​ការបែងចែក តួនាទី​ក្នុង​អគ្គលេខាធិការដ្ឋាន​នោះ​។ លោក បន្តថា អគ្គលេខាធិការដ្ឋាន មាន​តួនាទី​សំខាន់ ហើយ​បើ​ដំណើរការ​ក្នុង​ការជ្រើសរើស​មិនបាន​ត្រឹមត្រូវ​នោះ ការបំពេញ​ការងារ​ក៏​មិន​មាន​ប្រសិទ្ធិភាព​ដែរ​។ លោក​បញ្ជាក់ថា «​ការងារ​អគ្គលេខាធិការដ្ឋាន វា​គឺជា​ការងារ​ប្រតិបត្តិ​របស់ គ​.ជ.ប បើ​និយាយឲ្យចំ​គឺ​ចាប់ពី​អ្នក​ប្រតិបត្តិហ្មង​។ បើ​ថា​ការងារ​ចាត់តាំង​វិញ​ដូច​នាយក​ប្រតិបត្តិ មាន​នាយករង​អ៊ឹចឹងទៅ អាហ្នឹង​គេ​ហៅ​ថា​ការងារ​ប្រតិបត្តិ​ហ្មង គឺ​ប្រតិបត្តិ​ធ្វើ​ការងារ ហើយ​បើ​រើស​ការងារ​ប្រតិបត្តិ​ហ្នឹង​មិន​ប្រសិទ្ធភាព​ទេ ការងារ គ​.ជ.ប ​ហ្នឹង ក៏​អាច​ហានិភ័យ​នឹង​ធ្វើការ​ទៅ​មិន​មាន​ប្រសិទ្ធភាព មិន​បាន​លទ្ធផល​អី​ល្អ​ដែរ។​»

​មាត្រា​៥៤​ នៃ​សេចក្តី​ព្រាង ​សេចក្តីស្នើច្បាប់ ស្តីពី ​ការរៀបចំ និង ការប្រព្រឹត្តទៅ ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចែងថា អគ្គលេខាធិការ និង អគ្គលេខាធិកា​រង ត្រូវ​មាន​លក្ខណៈសម្បត្តិ​ដូចជា មាន​ស​ញ្ញាតិ​ខ្មែរ​ពី​កំណើត​និង​ស​ញ្ញាតិ​ខ្មែរ​តែ​មួយគត់  អាយុ​យ៉ាងតិច​៣០​ឆ្នាំ មាន​សិទ្ធិ​បោះឆ្នោត មាន​សញ្ញាបត្រ​ចាប់ពី​ឧត្តមសិក្សា​ឡើងទៅ មាន​បទពិសោធន៍​៥​ឆ្នាំ​យ៉ាងតិច  មិនមែន​ជា​សហព័ន្ធ ឬ​ញាតិ​លោ​ហិត ឬ ញាតិពន្ធ​រហូតដល់​ថ្នាក់​ទី​៣​របស់​ប្រធាន អនុប្រធាន​គណបក្ស​នយោបាយ ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​កិច្ចការ​បោះឆ្នោត​។​

​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រិះគន់​សេចក្តីព្រាង សេចក្តីស្នើច្បាប់ ស្តីពី​ការរៀបចំ និង ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង សេចក្តីព្រាងច្បាប់​ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ​ថា រៀបចំ​ឡើង​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​ជាតិ និង អន្តរជាតិ​។ តែ​មន្ត្រី​បក្ស​ទាំង​ពីរ​អះអាងថា ច្បាប់​នោះ​មាន​ភាពត្រឹមត្រូវ​ឆ្លង​ការសិក្សា ពី​ទម្រង់ការ​នៃ​ការបោះឆ្នោត​របស់​ប្រទេស​នានា​ក្នុង​ពិភពលោក​។​



No comments:

Post a Comment