Postcards from Berlin
២៦ មីនា ២០១៥ / 26 March 2015 - Berlin conference on competition
ខ្ញុំ កំពុងចូលរូម សន្និសីទ អន្តរជាតិមួយ ស្តីពី ការប្រកួតប្រជែង ក្នុងវិស័យ សេដ្ឋកិច្ច (economic competition) នៅទីក្រុង ប៊ែកឡាំង (Berlin) ប្រទេស អាល្លឺម៉ង់។ សូម ចូលមើល http://www.ikk2015.de/។ សន្និសីទនេះ មានសារៈសំខាន់ ណាស់ ពីព្រោះ គេ និយាយ ពីការធានា ឲ្យមាន ការប្រកួតប្រជែង យ៉ាងពិតប្រាកដ, យ៉ាងចំហ, ប្រកបដោយ សេរីភាព និងសមធម៌ ដោយគូ ប្រកួតប្រជែង ទាំងអស់, គោរពច្បាប់ ទាំងអស់គ្នា ក្នុងភាពស្មើគ្នា។ ការប្រកួតប្រជែង មែនទែន បែបនេះ ធ្វើឲ្យ សេដ្ឋកិច្ច រីកចំរើន យ៉ាងពិតប្រាកដ, ហើយ ធ្វើឲ្យ អតិថិជន គឺ ប្រជាពលរដ្ឋ ដែលជាអ្នក ប្រើប្រាស់ទំនិញ ជាទូទៅ ត្រូវ បានអាជ្ញាធរ មានសមត្ថកិច្ច ការពារ ផលប្រយោជន៍ និងសុវត្ថិភាព យ៉ាងត្រឹមត្រូវ មិនដូច នៅប្រទេស កម្ពុជា សព្វថ្ងៃទេ ដែលអំណាច ផ្តាច់ការ ទំលាប់ បក្សពួកនិយម និងអំពើពុករលួយ បណ្តាល ឲ្យមាន សិទ្ធិផ្តាច់មុខ (commercial monopolies) ក្នងអាជីវកម្ម ជាច្រើន, គឺ ផ្ទុយ ពីការប្រកួតប្រជែង ដែលជាហេតុ ធ្វើឲ្យ ខូចខាត ដល់ផលប្រយោជន៍ អតិថិជន និង ផលប្រយោជន៍ ប្រទេសជាតិ ក្នុងវិស័យ សេដ្ឋកិច្ច និងសង្គម។ I am attending an international conference on competition in Berlin. Please go to http://www.ikk2015.de/. This high-level conference is worth attending because it shows the
necessity to ensure free and fair competition and to combat commercial
monopolies in order to defend the consumers' interests and to promote a
healthy economic growth. The lesson is obvious for Cambodia where the
absence of the rule of law and government systemic corruption have led
to countless commercial monopolies very detrimental to the population
and the country.
២៦ មីនា ២០១៥ / 26 March 2015 - Berlin Wall
យប់នេះ ពេលចប់ប្រជុំ ការងារ, ខ្ញុំ បានទៅមើល កំផែង ប៊ែកឡាំង ដែលនៅសេសសល់ ក្រោយ ពីការ វាយកំទិច នៅឆ្នាំ ១៩៨៩។ Tonight, after the end of my conference, I went to see what remains of the Berlin Wall after its fall in 1989.
No comments:
Post a Comment