អគ្គលេខាធិការដ្ឋាន រដ្ឋសភា ប្រកាសជ្រើសរើស សមាជិក គ.ជ.ប. ថ្មី
RFA / វិទ្យុ អាស៊ី សេរី | ២៧ មិនា ២០១៥
អគ្គលេខាធិការដ្ឋាន រដ្ឋសភា ប្រកាសជ្រើសរើស សមាជិក គណៈកម្មការ ជាតិ រៀបចំ ការបោះឆ្នោត តាមការកំណត់ របស់ ច្បាប់ស្ដីពី គ.ជ.ប. ថ្មី។
សេចក្ដីជូនដំណឹង របស់ អគ្គលេខាធិការ រដ្ឋសភា ចេញថ្ងៃ ទី២៧ ខែមីនា បញ្ជាក់ថា, ឥស្សរជន ដែលមានបំណង ឈរឈ្មោះ ជាបេក្ខជន ចូលរួម ក្នុងការជ្រើសរើស អាចទៅដាក់ពាក្យ ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃប្រកាសនេះ រហូត ដល់ថ្ងៃ ទី៦ ខែមេសា។
ក្នុងសេចក្ដី ជូនដំណឹងនោះ ក៏បានបង្ហាញ ពីលក្ខណៈសម្បត្តិ របស់ បេក្ខជន ក្នុងនោះ ត្រូវ មាន កម្រិតវប្បធម៌ ចាប់ពីឧត្ដមសិក្សា ឡើងទៅ, សញ្ជាតិខ្មែរ, អាយុ យ៉ាងតិច ៣៥ឆ្នាំ, សិទ្ធិបោះឆ្នោត, បទពិសោធន៍ ការងារ យ៉ាងតិច ១០ឆ្នាំ។ ប្រសិនបើ មានសញ្ជាតិផ្សេង ក្រៅពីសញ្ជាតិខ្មែរ ត្រូវ ប្រកាស ពីការបោះបង់ សញ្ជាតិបរទេសនោះ។
លក្ខណៈសម្បត្តិ និងរបៀប នៃការជ្រើសរើស ត្រូវ គោរព តាមមាត្រា៥ និងមាត្រា៦ នៃច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត។
No comments:
Post a Comment