ព្រឹទ្ធសភា អនុម័តច្បាប់ ២ ដោយមិនមាន សំឡេងជំទាស់
RFA / វិទ្យុ អាស៊ី សេរី | ២៣ មិនា ២០១៥
ព្រឹទ្ធសភា បានអនុម័ត ច្បាប់ ចំនួនពីរ ដែលរដ្ឋសភា បញ្ជូនមក, គឺ ច្បាប់ ស្ដីពី ការជ្រើសតាំង តំណាងរាស្ត្រ និងច្បាប់ ស្ដីពី ការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះ ឆ្នោត ដែលមាន សំឡេងគាំទ្រ ៤៩សំឡេង លើ៤៩សំឡេង។
សមាជិក ព្រឹទ្ធសភា គណបក្ស ប្រជាជនកម្ពុជា និងសមាជិក ព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី មានតែ ៤៩រូបទេ បានអនុម័ត ច្បាប់ទាំងពីរនេះ គឺ ចំនួន១២ រូបទៀត អវត្តមាន។
ព្រឹទ្ធសភា បានអនុម័ត ច្បាប់ទាំងពីរ ដ៏ចម្រូងចម្រាសនេះ នៅបន្ទាប់ ពីរដ្ឋសភា បានអនុម័ត សេចក្ដីព្រាងច្បាប់ ទាំងពីរនេះ, គឺ រយៈពេល ១សប្ដាហ៍ កាលពីថ្ងៃច័ន្ទ ទី១៩ មីនា ដោយសំឡេង គាំទ្រ ១០១សំឡេង លើ១០១ ដោយគ្មាន ការសួរ ដេញដោល ពីសមាជិក រដ្ឋសភា មកពីខាង គណបក្ស ប្រជាជន កម្ពុជា ឬសមាជិក មកពីគណបក្ស សង្គ្រោះជាតិ ឡើយ។
ស្ថាប័នកំពូល ទាំងពីរ គឺ រដ្ឋសភា និងព្រឹទ្ធសភា បានអនុម័ត ច្បាប់ ទាំងពីរនេះ នៅខណៈ អង្គការ សង្គមស៊ីវិល បានស្នើ ឲ្យលុបចេញ មាត្រា មួយចំនួន នៅក្នុងច្បាប់ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ, តែ សមាជិក រដ្ឋសភា និងព្រឹទ្ធសភា មិនបានយក អនុសាសន៍ របស់ សង្គមស៊ីវិល ឡើយ។
អង្គការ ឃ្លាំមើល សិទ្ធិមនុស្ស អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុក ថា, ច្បាប់នេះ នឹងរំលោភ សិទ្ធិមនុស្ស ជាមូលដ្ឋាន, រឹតបន្តឹង សិទ្ធិសេរីភាព សម្ដែងមតិ, រឹតបន្តឹង សេរីភាព អង្គការ សមាគម និងសិទ្ធិប្រមូលផ្ដុំ, ហើយ នឹងនាំ ឲ្យការបោះឆ្នោត នៅកម្ពុជា នៅពេលអនាគត នឹងមិន មានលក្ខណៈ ប្រជាធិបតេយ្យ សេរីឡើយ៕
No comments:
Post a Comment