សកម្មជន នយោបាយ និងសកម្មជនដីធ្លី ១៩នាក់ អាចនឹងត្រូវ ដោះលែង មុនចូលឆ្នាំថ្មី
RFA / វិទ្យុ អាស៊ី សេរី | ១០ មេសា ២០១៥
លោកស្រី ទេព វន្នី ស្រែកទាមទាររកយុត្តិធម៌ ក្រោយពេលសាលាឧទ្ធរណ៍សម្រេចផ្ដន្ទាទោស កាលពីព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥។ RFA/Morm Moniroth
មន្ត្រី អង្គការ សង្គមស៊ីវិល និងគណបក្ស នយោបាយ បានអះអាង ថា, មេធាវី ការពារក្តី របស់ សកម្មជន គណបក្ស នយោបាយ និងអ្នកតស៊ូមតិ ក្នុងរឿងដីធ្លី ទាំង១៩នាក់ ក្នុងនោះ ដោយរួមទាំង ព្រះសង្ឃផង កំពុងរៀបចំ នីតិវិធី រួចរាល់ហើយ ដើម្បី ស្នើសុំ ឲ្យមាន ការដោះលែង នៅមុនពិធីបុណ្យ ចូលឆ្នាំ។
ភ្លើងខៀវ នៃការដោះលែងអ្នកជាប់ឃុំនេះ កើតឡើងនៅក្រោយពេលមានកិច្ចពិភាក្សារវាងមេដឹកនាំកំពូល នៃគណបក្សនយោបាយទាំងពីរ ក៏ប៉ុន្តែមន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាភាគីតំណាងមកពីខាងរដ្ឋាភិបាលវិញ បានបដិសេធថា មិនមានការចរចាដើម្បីឲ្យមានការដោះលែងណាមួយនោះទេ។
សូម ស្ដាប់ លោក ម៉ម មុនីរតន៍ រាយការណ៍៖
No comments:
Post a Comment