Paris Peace Accords 23 Oct. 1991

Wednesday, April 1, 2015

លោក​ ហង្ស ពុទ្ធា​ នឹង​ជំនួស ​លោកស្រី ​ពុង ឈីវកេក​ សម្រាប់ ​បេក្ខជន​ សមាជិក​ គ.ជ.ប. | Hang Puthea will replace Kek Galabru as NEC candidate

លោក​ ហង្ស ពុទ្ធា​ នឹង​ជំនួស ​លោកស្រី ​ពុង ឈីវកេក​ សម្រាប់ ​បេក្ខជន​ សមាជិក​ គ.ជ.ប.

លោក​ ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​(និកហ្វិក)។
លោក​ ហង្ស ពុទ្ធា​ នាយក​ប្រតិបត្តិ ​របស់​ អង្គការ ​ឃ្លាំ​មើល​ ការ​បោះឆ្នោត​ និកហ្វិក
មេដឹកនាំ​ គណបក្ស​ សង្គ្រោះ​ ជាតិ ​និង​គណបក្ស​ ប្រជាជន​កម្ពុជា​ នឹង​សម្រេច ​ជ្រើសរើស​ លោក​ ហង្ស ពុទ្ធា​  នាយក​ប្រតិបត្តិ ​របស់ ​អង្គការ ​ឃ្លាំ​មើល ​ការ​បោះឆ្នោត ​និកហ្វិក ​ដែល​មាន​ សញ្ជាតិ​ខ្មែរ ​តែ​មួយ​គត់ ​ដើម្បី ​ជំនួស​ លោក​ស្រី​ ពុង ឈីវកេក​ ដែល​បដិសេធ​ មិន​ទទួល​ ធ្វើ​ជា​បេក្ខជន​ ទី៩ ​នៃ​គណៈកម្មាធិការ​ ជាតិ ​រៀប​ចំ ការ​បោះឆ្នោត​ (គ.ជ.ប.)។​  នេះ ​បើ​ តាមលិខិត ​របស់ ​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ទៅ​កាន់​ លោក​ សម រង្ស៊ី ​ប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ដែល​បណ្តាញ​ ផ្សព្វផ្សាយ ​ទទួល​បាន ​នៅ​ថ្ងៃ​ អង្គារ​នេះ។​


លោកស្រី ​ពុង ឈីវកេក ​ប្រធាន ​អង្គការ​ ការពារ ​សិទ្ធិមនុស្ស​ លីកាដូ ​ដែល​មាន ​សញ្ជាតិ​ខ្មែរ​ផង​ និង​បារាំង​ផង​ បាន​ដក​ខ្លួន​ចេញ​ ពី​បេក្ខភាព នៃ​បេក្ខជន ​ទី​៩ ​ដែល​ព្រម​ព្រៀង​ ដោយ​គណបក្ស​ ទាំងពីរ ​រួច​មក​ហើយ។ ​ ការ​ដក​ខ្លួន​ ដោយ​សារ​ លោក​ស្រី ​ព្រួយ​បារម្ភ​ ថា, ​គណៈកម្មាធិការ​ ជាតិ​ សម្រាប់ ​ការ​បោះឆ្នោត​ ថ្មី​ មិន​អាច​មាន ​ឯករាជ្យភាព ​របស់​ខ្លួន, ​ហើយ​ លោក​ស្រី ​មិន​អាច ​បំពេញ​កិច្ចការ​ របស់​ខ្លួន​ បាន​ជោគ​ជ័យ។

​នៅ​ក្នុង​លិខិតកាល​ពី​ថ្ងៃ​ទី​២៩​ខែ​មិនា​ទៅ​កាន់​លោកសម រង្ស៊ី ​លោកហ៊ុន សែន ​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​«គណបក្ស​យើង​ទាំងពីរបាន​ឯក​ភាព​គ្នា​ជ្រើស​រើស​ យក​លោកហង្ស ពុទ្ធា ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​អព្យាក្រិត្យ​និង​យុត្តិធម៌​ដើម្បី​ការ​ បោះ​ឆ្នោតដោយ​សេរី​និង​ត្រឹម​ត្រូវ​នៅ​កម្ពុជា​ហៅ​កាត់​ថា​និកហ្វិក​ ដើម្បី​ជា​បេក្ខភាព​ទី​៩​នៃ​គណៈកម្មាធិការជាតិ​រៀប​ចំ​ការបោះឆ្នោត»។
ក្នុង​លិខិត​ដដែល​លោកនាយក​រដ្ឋ​មន្ត្រី​បញ្ជាក់​ថាគណបក្ស​ទាំង​ពីរ​នឹង​ ត្រូវ​បញ្ជូនរួម​គ្នា​នូវបេក្ខភាព​របស់​លោក​ហង្ស ពុទ្ធា​ ទៅ​កាន់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋ​សភា ក្រោយ​ពេល​ដែល​រដ្ឋ​សភា​បញ្ចប់​ការ​ទទួល​ពាក្យ​សុំ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ គជប។​ ការបញ្ចប់​ការ​ទទួលពាក្យបេក្ខជននេះ​ត្រូវ​កំណត់​នៅថ្ងៃ​ទី​៦​ខែមេសា។​

​តាម​ច្បាប់​ស្តីពី​ការរៀបចំ​និង ការប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត សមាជិក​ គ.ជ.ប.​ ថ្មី​ត្រូវ​មាន​សមាជិក​៩រូប​ ដោយ​ចេញ​ពីការ​ជ្រើសរើស​របស់​ គណបក្ស​ដែល​មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​ និង​ គណបក្ស​កាន់​អំណាច។​ នៅ​ក្នុង​នោះ​គណបក្ស​នយោបាយ​ទាំង​ពីរ​ភាគី​ ត្រូវ​ជ្រើស​រើសម្ខាង​៤រូប​ ហើយ​បេក្ខភាពទី​៩​គឺជា​បុគ្គល​ឯករាជ្យនិង​ត្រូវ​ស្នើ​ក្រោម​ការ​ព្រម​ព្រៀង​ ឯកភាព​ដោយ​បក្ស​ទាំងពីរ។

តាមកិច្ចព្រមព្រៀង​គណបក្ស​ទាំងពីរ​បាន​ឯកភាព​ស្នើ​យក​លោក​ស្រីពុង ឈីវកេក​ ដែលជា​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​ល្បីល្បាញ​នៅ​កម្ពុជា​ធ្វើ​ជា​សមាជិក​ ឯករាជ្យ​របស់​គណៈកម្មាធិការ​នេះ។ ក៏ប៉ុន្តែ ​លោក​ស្រីពុង ឈីវកេក​ បាន​បដិសេធតំណែង​នេះ។

​អ្នក​នាំ​ពាក្យ​ គណបក្ស​ ប្រជាជន​កម្ពុជា​ លោក​ ឈឹម ផលវរុណ ​ បាន​អះអាង​ ថា, ​តាម​ការសន្ទនា ​រវាង ​លោក នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និង​លោក​ សម រង្ស៊ី​ ប្រធាន ​គណបក្ស ​សង្គ្រោះ​ជាតិ​ បាន​ឯកភាព​ លើក​យក​លោក​ ហង្ស ពុទ្ធា​ ដែល​មាន បទ​ពិសោធ ​ចំពោះ​ ការ​បោះឆ្នោត​ នៅ​កម្ពុជា​ ជា​ច្រើនឆ្នាំ​ ​ មក​ជំនួស​ ធ្វើ​ ជា​សមាជិក ទី៩​ នៃគ.ជ.ប.​។​

«សម្តេច​ នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​ឯកឧត្តម​ សម រង្ស៊ី​ បាន​សម្រេច​គ្នា ​រួចហើយ ​អំពី​ បេក្ខភាព ​លោក ហង្ស ពុទ្ធា។​  ហើយ​ នៅ​តែ​ ក្រដាស​ស្នាម​ ដែល​ត្រូវ​ ធ្វើ​សេចក្តី​ប្រាស ​រួម​ និង​បែបបទ​អ្វី​ ផ្សេងៗ​ ទៀត​ ដែល​ចាំបាច់ តែ​ប៉ុណ្ណឹង។​  ឯ ការ​ព្រមព្រៀង​គ្នា ​គឺ​ ១០០​ភាគរយ ​ហើយ»

​លោក ហង្ស ពុទ្ធា​ ជា​បណ្ឌិត​ច្បាប់​ពី​អតីត​សហភាព​សូវៀត។​លោកជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​និកហ្វិក​អស់​រយៈ​ពេល​១៧​ឆ្នាំមកហើយ។

លោក ហង្ស ពុទ្ធា​ បង្ហាញ​ជំហរ​យល់​ព្រម​តាម​សំណើ​របស់​គណបក្ស​ទាំងពីរ​ដែរ។​

«ពាក្យ​ថា ​អព្យាក្រិត​នេះ​ មិនមែន​ បានន័យ​ថា, ​យើង ​ស្រែក​ខ្លួន​ឯង​ អព្យា​ក្រិត ​នោះ​ទេ​ វា​ ទាមទារ ​ឲ្យ​គណបក្ស​ ទាំងពីរ​ ទទួល​បាន​ដែរ។   អញ្ចឹង​ហើយ ​បើ គណបក្ស​ ទាំង​ពីរ​ ជ្រើសរើស​ខ្ញុំ​, គណបក្ស​ ទាំង​ពីរ​ ទុក​ចិត្ត​ខ្ញុំ​ហើយ​, ហើយ​ បើ គាត់ ​ទុក​ចិត្ត​ខ្ញុំ​, គួរ​តែ​ ជំរុញ​ ការ​បោះឆ្នោត​នេះ ​ឲ្យ​មាន​ ការ​ប្រសើ ​នោះ​បាទ​។»

នៅ​ក្នុ​ងពេល​នេះ​គេ​បាន​ដឹង​ក្រៅ​ផ្លូវការ​ថា​លោក​ គួយ ប៉ុនរឿន​ ដែល​ជា​សហប្រធាន​ក្រុម​ការងារ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ជា​បេក្ខជន​មួយ​ រូប​ក្នុង​ចំណោម​បេក្ខជន​ដែល​ត្រូវ​ជ្រើសរើស​បួន​រូប​មកពី​ គណបក្ស​សង្គ្រោះ​ជាតិ។​ ​ហើយ ​បេក្ខភាព​សមាសភាព​គ.ជ.ប.​ថ្មីបួន​រូប​ផ្សេង ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​ទំនង​ជា​មានលោក​ប៊ិន ឈិន​ ប្រធាន​ក្រុម​ការងារ​ចរចា​ផ្នែក​កិច្ច​ការ​បោះឆ្នោត ​លោក​ កើត រិទ្ធ​ រដ្ឋ​លេខា​ធិការ​ក្រសួង​យុត្តិ​ធម៌​ លោក​ ព្រំ សុខា​ រដ្ឋ​លេខា​ធិការ​ក្រសួងមហាផ្ទៃ ​និង​លោក​ស៊ិក ប៊ុនហុក​ ​តំណាងរាស្ដ្រ៕



No comments:

Post a Comment