លោក ហ៊ុន សែន និងលោក សម រង្ស៊ី ជួបពលករខ្មែរ នៅប្រទេស ម៉ាឡេស៊ី
RFA / វិទ្យុ អាស៊ី សេរី | ២៥ មេសា ២០១៥
នៅក្នុង ការជួបជុំនោះ ពលករ កម្មករ អ្នកធ្វើការតាមផ្ទះ សិស្ស និស្សិត បានលើកពីទុក្ខលំបាកជាច្រើនទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ឲ្យជួយដោះស្រាយអំពីបញ្ហាដែលពួកគាត់ជួបប្រទះនោះ។ នេះជាលើកទី១ហើយដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី បានធ្វើពិធីជួបជុំបើកឲ្យពលករកម្មករខ្មែរនៅបរទេស សម្ដែងពីទុក្ខលំបាករួមគ្នាដែលមិនធ្លាប់មានពីមុនមក។ លោក សម រង្ស៊ី អះអាងថា ការជួបពលករកម្មករខ្មែររួមគ្នានៅប្រទេសម៉ាឡេស៊ី នេះ គឺរៀបចំឡើងដោយលោកទាំងពីរ ដែលកើតចេញពីវប្បធម៌សន្ទនារវាងអ្នកនយោបាយខ្មែរ។
ការធ្វើពិធីជួបជុំគ្នានេះនៅសណ្ឋាគារ Double Tree by Hilton ចាប់ផ្ដើមពីម៉ោង ៤ និង ៣០នាទីដល់ម៉ោង ៦ និង ៣០នាទីល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។
តើពលករទាំងនោះបានលើកពីបញ្ហាអ្វីខ្លះ?
សូមអញ្ជើញស្ដាប់បទសម្ភាសន៍រវាងអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយនឹង លោក សម រង្ស៊ី ដូចតទៅ៖
No comments:
Post a Comment