Saturday, April 11, 2015
Sam Rainsy: On Voice of America, newly appointed NEC member Hang Puthea vows to push for election reforms.
១០ មេសា ២០១៥ / 10 April 2015 -
VOA ៖ លោក ពុទ្ធា ហង្ស សច្ចាថានឹងព្យាយាមជួយកែទម្រង់ការបោះឆ្នោតដែលមានប្រយោជន៍ដល់ពលរដ្ឋ។ / On Voice of America, newly appointed NEC member Hang Puthea vows to push for election reforms.
អ្នកជំនាញផ្នែកបោះឆ្នោតលោកបណ្ឌិត ពុទ្ធា ហង្ស មានក្តីរំពឹងថា គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតនឹងត្រូវកែទម្រង់ប្រសើរជាងមុន ដោយលោកបានតាំងចិត្តថានឹងជួយធ្វើឲ្យការបោះឆ្នោត មានភាពសេរីនិងយុត្តិធម៌។លោកថ្លែងយ៉ាងដូច្នេះដោយយោងថា លោកនឹងអាចមានតួនាទីសម្របសម្រួលឲ្យមានការយល់គ្នាដ៏ស៊ីជម្រៅរវាងគ.ជ.ប. និងក្រុមអង្គការសង្គមស៊ីវិល។ ម៉្យាងទៀតលោកមានទំនុកចិត្តទៅលើការតាំងចិត្តរបស់មេដឹកនាំគណបក្សនយោបាយចំពោះការកែទម្រង់និងធ្វើឲ្យគ.ជ.ប. អព្យាក្រឹត។
«ខ្ញុំមិនគិតថាខ្ញុំជាមនុស្សអស្ចារ្យដែលអាចចូលទៅក្នុងគ.ជ.ប.ហើយធ្វើឲ្យគ.ជ.ប .ហ្នឹងឯករាជ្យបានទាំងស្រុងឬក៏១០០ភាគរយទេ ប៉ុន្តែយ៉ាងហោចណាស់ខ្ញុំបានចូលរួមធ្វើការងារមួយចំនួនដើម្បីឆ្លុះបញ្ចាំងឬបើនិយាយឲ្យខ្លីទៅគឺថា អាចធ្វើការបានមួយចំនួនដើម្បីឲ្យដំណើរការបោះឆ្នោតនេះមានភាពកាន់តែល្អជាងមុន»។
លោកយល់ថា ថ្ងៃក្រោយសំឡេងសង្គមស៊ីវិលអាចកើនពីមួយរូបទៅដល់៣រូបឬទាំង៩រូបក្នុងគ.ជ.ប.។ ដែលមានទំនុកចិត្តអ្វីដែលសាធារណៈមតិចង់បាន ហើយនេះក៏ជាស្តង់ដារមួយដែរ។ «ប៉ុន្តែដំណាក់កាលបច្ចុប្បន្ន យើងឃើញថា ដំណោះស្រាយនិងការចរចារវាងគណបក្សនយោបាយ ទាំងពីរគឺបានរូបមន្តប៉ុណ្ណឹងដែលយើងត្រូវតែធ្វើដំណើរដើម្បីដោះស្រាយនូវបញ្ហាកុំឲ្យមានការជាប់ គាំងបញ្ហាសេដ្ឋកិច្ច បញ្ហានយោបាយរបស់ជាតិ»។ លោក ពុទ្ធា បានយល់ថា ការសម្រេចចិត្តដាក់ពាក្យជាសមាជិកគ.ជ.ប.នេះគឺដោយសារលោកមើល ឃើញថាលោកមានជំនឿមុតមាំថាអាចធ្វើបានតាមតួនាទីរបស់លោក។ «អ្វីដែលខ្ញុំមានចំណាប់អារម្មណ៍គឺថា បច្ចុប្បន្ននេះមានកំណែទម្រង់គួរឲ្យចាប់អារម្មណ៍ត្រង់ថា គណបក្សទាំងពីរ លោកយល់ថា មានបញ្ហាមិនប្រក្រតីមួយចំនួនបានជាត្រូវតែធ្វើកំណែទម្រង់ ហើយបានរួមដៃគ្នាធ្វើកំណែទម្រង់ទៀត។ អញ្ចឹងរូបមន្តដែលដាក់ឡើងដោយគ.ជ.ប.គឺ ៤ បូក ៤ បូក ១ នេះ នេះគឺសំឡេងអ្នកឯករាជ្យមានតែមួយទេបាទ គឺថា សំឡេងភាគតិចនៅក្នុងគ.ជ.ប.ហ្នឹង។ អញ្ចឹងខ្ញុំនៅ តែមានជំនឿថា កំណែទម្រង់អាចមិនមែនម្តងឈប់ទេ»។ លោកបានជម្រះមន្ទិលសង្ស័យថា ការចូលរួមក្នុងស្ថាប័នគ.ជ.ប.នេះគឺជាការសម្រេចផ្ទាល់ខ្លួនដោយ គ្មានសម្ពាធ ដើម្បីមានឱកាសអាចនិយាយផងនឹងជួយធ្វើការកែទម្រង់ផង ដែលលោកថា វាអាចមាន ប្រយោជន៍ច្រើនសម្រាប់កំណែទម្រង់។ តែលោកសង្កត់ធ្ងន់ថា លោកពុំព្រមចូលរួមតាមរយៈគណបក្ស នយោបាយទេ។ទោះជាយ៉ាងណាក៏ដោយលោកនឹងនៅតែប្រកាន់ជំហររួម ប្រាស្រ័យនឹងសាធារណជនរួមប្រាស្រ័យ និងសង្គមស៊ីវិល អង្គការសមាគមមិនមែនរដ្ឋាភិបាល ដើម្បីទទួលយកអនុសាសន៍ទាំងឡាយ ដោយដាក់ជូនទៅកាន់គ.ជ.ប. ដោយលោកនឹងពន្យល់វែកញែកផ្ទាល់។ «អញ្ចឹងពេលខ្លះ ខ្ញុំយល់ថា រវាងគ.ជ.ប.និងសង្គមស៊ីវិលមិនបានយល់គ្នាបានស៊ីជម្រៅ យល់គ្នាបានកម្រិតណា តែវត្តមានរបស់ខ្ញុំៗគិតថា ខ្ញុំអាចជួយឲ្យសង្គមស៊ីវិលហើយនិងគណៈកម្មាធិការរៀបចំការបោះឆ្នោតហ្នឹងមានភាពយល់គ្នាកាន់តែប្រសើរឡើង។ អញ្ចឹងប្រសិនបើយើងអាចរកឃើញចំណុចរួមមួយគឺចំណុចរួម២ រួម៣ គឺអាចនឹងរកឃើញបន្តទៅទៀត។ អញ្ចឹងនេះជាការប្តេជ្ញាចិត្តរបស់ខ្ញុំដើម្បីធ្វើឲ្យមានកំណែទម្រង់បោះឆ្នោតមួយដែលមានប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស»។ ព័ត៌មានលម្អិតសូមចុច៖ http://tinyurl.com/nnvapbj
Subscribe to:
Post Comments (Atom)
No comments:
Post a Comment