Paris Peace Accords 23 Oct. 1991

Saturday, April 4, 2015

Sam Rainsy: Slavery on Thai fishing boats | ទាសករ



០៣ មេសា ២០១៥ / 03 April 2015 - Slavery on Thai fishing boats 

របាយការណ៍ ជាច្រើន ជាបន្តបន្ទាប់ បង្ហាញថា, មានជនជាតិ ខ្មែរ រាប់រយនាក់ អាចដល់ រាប់ពាន់នាក់ ត្រូវ បានគេ បោកបញ្ឆោត, ហើយ បង្ខំ ឲ្យធ្វើការ ជាទាសករ នៅលើកប៉ាល់ នេសាទ ដែលមាន ជនជាតិ ថៃ ជាថៅកែ។  ទាសករ មួយចំនួន ដែលភាគច្រើន ជាជនជាតិ ភូមា ត្រូវ បានថៅកែ នេសាទ ថៃ យកទៅចាក់ចោល នៅលើកោះ មួយចំនួន នៃប្រទេស ឥណ្ឌូនេស៊ីុ បន្ទាប់ ពីត្រូវ បានគេ បង្ខំ ឲ្យធ្វើការ ឲ្យគេ ជាច្រើនឆ្នាំ មកហើយ។  ថ្ងៃនេះ យើង ទើបតែ ទទួលបាន ព័ត៌មាន ថា, មានទាសករ ជាជនជាតិ ខ្មែរ ប្រមាណ ៥០ នាក់ ត្រូវ បានអាជ្ញាធរ ប្រទេស ឥណ្ឌូនេស៊ីុ រំដោះ ឲ្យបានស្គាល់ សេរីភាពវិញ។  http://tinyurl.com/o4w38vg
កាលពីថ្ងៃ ទី១៣ កុម្ភៈ ២០១២, ខ្ញុំ បានសរសេរ លិខិត មួយច្បាប់ ទៅនាយករដ្ឋមន្ត្រី ថៃ, ពេលនោះ គឺ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដើម្បី សុំអន្តរាគមន៍ ជួយរំដោះ ទាសករ ខ្មែរ រាប់រយនាក់ អាចដល់ រាប់ពាន់នាក់ ដែលគេ ចាប់បង្ខំ ឲ្យធ្វើការ លើកប៉ាល់ នេសាទថៃ។  ទាក់ទង នឹងរឿងនេះ, សូម ចូលមើល ៖ http://tinyurl.com/k9qxyeg និង
http://tinyurl.com/qhoj38l
  There are many successive reports over the last few years showing that hundreds, if not thousands, of Cambodian migrant workers have been cheated by human traffickers and forced to work as slaves on Thai fishing boats. A large number of victims of human trafficking originally taking place on Thai territory -- most of them are Burmese -- have been subsequently dumped on a number of Indonesian islands after having worked as slaves for years on Thai fishing boats. Today we learnt that some 50 Cambodian slaves have just been freed on an Indonesian island and would soon return to Cambodia. http://tinyurl.com/o4w38vg.  On 13 February 2012, as an elected representative of the Khmer people, I wrote to then Thailand's Prime Minister Yingluck Shinawatra to ask for her intervention to help rescue countless Cambodian nationals working as slaves on Thai fishing boats (see attached letter).  For more information on this topic, please go to http://tinyurl.com/k9qxyeg and http://tinyurl.com/qhoj38l

សម រង្ស៊ី / Sam Rainsy
www.facebook.com/rainsy.sam
 

No comments:

Post a Comment