កម្ពុជា ជាប់លេខរៀង ទី១៥៤ ក្នុងចំណោម ប្រទេស ដែលគ្មាន សេរីភាព
RFA / វិទ្យុ អាស៊ី សេរី | ៣០ មេសា ២០១៥
ការរឹតត្បិត របស់ រដ្ឋាភិបាល...ទៅលើ ការផ្សព្វផ្សាយ តាមប្រព័ន្ធ អ៊ីនធឺណិត (Internet) ដូចជាហ្វេសប៊ុក (Facebook) ឬ ប្លុក Ki-Media ជាដើម ដែលក្រុមហ៊ុន ផ្ដល់សេវា អ៊ីនធឺណិតខ្លះ មិនបានបើក ឲ្យប្រើប្រាស់៕
អង្គការ ឃ្លាំមើល សេរីភាព ពិភពលោក ហ្វ្រីដឹម ហៅស៍ (Freedom House) ដែលមាន មូលដ្ឋាន ក្នុងសហរដ្ឋ អាមេរិក នៅឆ្នាំ២០១៥ នេះ បានឲ្យពិន្ទុ កម្ពុជា ៦៩ ក្នុងចំណោមពិន្ទុ ១០០, គឺ មានន័យ ថា, កម្ពុជា ឈរក្នុងលំដាប់ លេខរៀង ១៥៤ ក្នុងចំណោម ជាប្រទេស ដែលគ្មាន សេរីភាព ទាំង ១៩៩ ដែលអង្គការនេះ បានស្រាវជ្រាវ។
ការវាយតម្លៃនេះផ្អែកលើកកត្តាមួយចំនួន ដូចជាការនៅតែបន្តការគំរាមកំហែង និងការប្រើអំពើហិង្សាទៅលើក្រុមអ្នកកាសែតចាប់តាំងពីឆ្នាំ២០១៣ មកជាដើម។
អង្គការអន្តរជាតិមួយនេះឲ្យដឹងថា កាលពីខែកញ្ញា ឆ្នាំ២០១៣ យ៉ាងហោចណាស់មានអ្នកសារព័ត៌មាន ៧នាក់ ត្រូវបានសមត្ថកិច្ចវាយធ្វើបាបនៅពេលពួកគេចុះយកព័ត៌មានអំពីការ តវ៉ាដីធ្លីដោយសន្តិវិធីក្នុងទីក្រុងភ្នំពេញ។ អង្គការនេះចាត់ទុកថា និទ្ទណ្ឌភាព ឬភាពគ្មានទោសពៃរ៍ដែលបានប្រព្រឹត្តទៅលើអ្នកកាសែតនៅកម្ពុជា គឺជារឿងដែលកើតមានជាធម្មតា។ រីឯករណីអ្នកយកព័ត៌មានជាង ១០នាក់ផ្សេងទៀត ដែលត្រូវបានគេសម្លាប់ចាប់តាំងពីឆ្នាំ១៩៩៣ មកនោះ នៅមិនទាន់ដោះស្រាយរកយុត្តិធម៌នៅឡើយ។
ម្យ៉ាងទៀតរាល់ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ទាំងអស់ គឺតម្រូវឲ្យមានអាជ្ញាប័ណ្ណពីរដ្ឋាភិបាល ប៉ុន្តែអាជ្ញាប័ណ្ណទាំងនោះតែងបដិសេធទៅលើស្ថាប័នផ្សព្វផ្សាយមួយ ចំនួនដែលមាននិន្នាការខុសពីរដ្ឋាភិបាល ដូចជាវិទ្យុអាស៊ីសេរី វិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុសំឡេងប្រជាធិបតេយ្យ និងវិទ្យុសំបុកឃ្មុំ ជាដើម។
អង្គការ ឃ្លាំមើល សេរីភាព ពិភពលោក ក៏បានបង្ហាញ ការព្រួយបារម្ភ ផងដែរ ចំពោះ ការរឹតត្បិត របស់ រដ្ឋាភិបាល ទីក្រុងភ្នំពេញ ទៅលើ ការផ្សព្វផ្សាយ តាមប្រព័ន្ធ អ៊ីនធឺណិត (Internet) ដូចជាហ្វេសប៊ុក (Facebook) ឬ ប្លុក Ki-Media ជាដើម ដែលក្រុមហ៊ុន ផ្ដល់សេវា អ៊ីនធឺណិតខ្លះ មិនបានបើក ឲ្យប្រើប្រាស់៕
No comments:
Post a Comment