លោក ឈាង វុន ថា, នឹងមាន សិក្ខាសាលា ជុំវិញ សេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និងអង្គការ
RFA / វិទ្យុ អាស៊ី សេរី | ២៩ ឧសភា ២០១៥

លោក ឈាង វុន សមាជិករដ្ឋសភា ពន្យល់អ្នកសារព័ត៌មានក្នុងសន្និសីទកាសែត នៅមន្ទីររដ្ឋសភា កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៤។ RFA/Tin Zakariya
អ្នកនាំពាក្យ រដ្ឋសភា លោក ឈាង វុន បានប្រាប់ វិទ្យុ អាស៊ី សេរី នៅថ្ងៃ ទី២៩ ខែឧសភា ថា, គណៈកម្មការ ជំនាញ ទី៥ នៃរដ្ឋសភា នឹងមាន សិក្ខាសាលា ពិគ្រោះយោបល់ ជុំវិញ សេចក្តីព្រាងច្បាប់ ស្ដីពី សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល ដោយមាន ការចូលរួម ពីស្ថាប័ន ពាក់ព័ន្ធ ទាំងអស់។
អ្នកនាំពាក្យរដ្ឋសភារូបនេះ បានឲ្យដឹងទៀតថា វាជាទម្លាប់របស់សភា ប្រសិនជាបានទទួលសេចក្តីព្រាងច្បាប់ណាមួយពីរដ្ឋាភិបាល គឺនឹងមានសិក្ខាសាលាពិគ្រោះយោបល់។ លោកបន្តថា សិក្ខាសាលានេះផ្តល់ឱកាសឲ្យដៃគូពាក់ព័ន្ធ និងសង្គមស៊ីវិលចូលរួមពិគ្រោះយោបល់។
អ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន បញ្ជាក់ទៀតថា គណៈកម្មការរដ្ឋសភាអាចកំណត់កាលបរិច្ឆេទនៃសិក្ខាសាលានោះបាន នៅក្រោយពេលទទួលបានសេចក្តីព្រាងច្បាប់ពីរដ្ឋាភិបាល។ លោកក៏ស្វាគមន៍រាល់មតិយោបល់ និងការស្នើសុំណាមួយ ជុំវិញសេចក្តីព្រាងច្បាប់នេះមកកាន់សភា ដើម្បីជំរុញការអនុម័តច្បាប់មានប្រសិទ្ធភាព៕
No comments:
Post a Comment