Paris Peace Accords 23 Oct. 1991

Monday, May 25, 2015

បក្ស​ប្រជាជន​ កម្ពុជា​ បណ្ដុះ​ សមាជិក​ បក្ស ឲ្យ​ដឹង ​ពី​នយោបាយ​ ឈ្នះៗ | CPP trains its members on win-win politics

បក្ស​ប្រជាជន​ កម្ពុជា​ បណ្ដុះ​ សមាជិក​ បក្ស ឲ្យ​ដឹង ​ពី​នយោបាយ​ ឈ្នះៗ

RFA / ​វិទ្យុ ​អាស៊ី សេរី |  ២៤ ឧសភា ២០១៥

ហ៊ុន សែន ហេង សំរិន ៧​មករា ៦២០
ប្រធាន​កិត្តិយស​បក្ស​ប្រជាជន​កម្ពុជា លោក ហេង សំរិន (ឆ្វេង) និង​អនុ​ប្រធាន​គណបក្ស លោក ហ៊ុន សែន ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​ទី​៣៦ នៃ​ថ្ងៃ​៧ មករា (១៩៧៩-២០១៥) នា​ទីស្នាក់ការ​គណបក្ស​រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​៧ មករា ២០១៥។  RFA/Brach Chev

គណបក្ស ​ប្រជាជន ​កម្ពុជា បាន​ពង្រឹង ​ជំហរ និង​រំលឹក ​ដល់​សមាជិក សមាជិកា​បក្ស ឲ្យ​​កាន់​តែ ​ច្បាស់​ថែមទៀត​ អំពី​ នយោបាយ​ ឈ្នះៗ​ របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ ទី​២៤ ខែ​ឧសភា នា​ទីស្នាក់ការ​ គណបក្ស​ ប្រជាជន ​កម្ពុជា (គ៨៥) ក្នុង​ក្រុង ​ភ្នំពេញ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា ខ្លឹមសារ​នៃ​បាឋកថា​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ គឺ​និយាយ​អំពី​នយោបាយ​ឈ្នះៗ ដែល​ជា​នយោបាយ​គោល​មួយ​នាំ​អោយ​កម្ពុជា មាន​សន្តិភាព​ពេញលេញ ចាប់​ពី​ឆ្នាំ​១៩៩៨ មក។

​លោក​បន្ត​ថា បើ​ទោះ​បី​ជា​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ ក៏ដោយ ប៉ុន្តែ​ការ​បែកបាក់​ជាតិ សង្គ្រាម​ហែកហួរ និង​ការ​បង្កើត​តំបន់​អបគមន៍ នៅ​តែ​បន្ត​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដដែល ដូច្នេះ​ហើយ​ទើប​គណបក្ស​ប្រជាជន​កម្ពុជា ប្រើប្រាស់​នយោបាយ​ឈ្នះៗ ដើម្បី​បញ្ចប់​ជម្លោះ​រវាង​ខ្មែរ និង​ខ្មែរ​បាន​ទាំង​ស្រុង ពោល​គឺ​គ្មាន​ការ​លូកដៃ​ពី​បរទេស​ឡើយ។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា ការ​ពង្រឹង​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​អនុវត្ត​គោលនយោបាយ​ឈ្នះៗ ដើម្បី​ឲ្យ​កម្ពុជា ទទួល​បាន​សន្តិភាព​ជា​រឿង​មួយ​ល្អ ប៉ុន្តែ​ការ​បង្កើត​តំបន់​អបគមន៍​ណា​មួយ​នោះ គឺ​ជា​រឿង​រដ្ឋាភិបាល​ខ្លួន​ឯង​ទេ ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដីធ្លី​នៅ​ខែត្រ​ក្រចេះ កាល​ពី​ឆ្នាំ​២០១២។ កាល​ណោះ មាន​កងកម្លាំង​ចម្រុះ​បាន​ទៅ​ឡោម​ព័ទ្ធ​ចាប់​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ នៅ​ឃុំ​ដំរីផុង ស្រុក​ឆ្លូង ខែត្រ​ក្រចេះ។

​កន្លង​មក លោក ហ៊ុន សែន ក៏​បាន​ភ្ជាប់​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​នឹង​យុទ្ធសាស្ត្រ​ឈ្នះៗ របស់​លោក​ដែរ។ លើស​ពី​នេះ​ទៀត លោក​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ថា វប្បធម៌​សន្ទនា​នឹង​ក្លាយ​ទៅ​ជា​ជោគជ័យ​មួយ​ទៀត​នៅ​ក្នុង​សម័យកាល​របស់​លោក៕



1 comment: