ពលរដ្ឋវៀតណាម នៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ |
ពលរដ្ឋខ្មែរ និងវៀតណាម ប៉ះទង្គិចគ្នា នៅតំបន់ ព្រំដែន ខេត្តស្វាយរៀង
ក្រុមតំណាងរាស្ត្រ និងពលរដ្ឋខ្មែរ ចុះពិនិត្យព្រំដែនពិនិត្យព្រំដែននៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ |
ទាហានការពារព្រំដែនវៀតណាម ជាប់នឹងព្រំដែនខ្មែរនៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ |
ពលរដ្ឋ និងទាហានការពារព្រំដែនវៀតណាម ជាប់នឹងព្រំដែនខ្មែរនៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ |
ទាហានការពារព្រំដែនវៀតណាម ជាប់នឹងព្រំដែនខ្មែរនៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ |
ទាហានការពារព្រំដែនវៀតណាម ជាប់នឹងព្រំដែនខ្មែរនៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ |
ពលរដ្ឋខ្មែរ និងវៀតណាម ប៉ះប្រយុទ្ធគ្នា មួយប្រាវ បណ្ដាល ឲ្យរបួស រៀងខ្លួន នៅតំបន់ ព្រំដែន ខេត្ត ស្វាយរៀង នៅរសៀល ថ្ងៃទី២៨ មិថុនា។ ការប៉ះទង្គិច គ្នានេះ នៅពេល ដែលពលរដ្ឋ វៀតណាម រារាំង មិនឲ្យ ពលរដ្ឋខ្មែរ ចូលទៅពិនិត្យ ព្រំដែន។
លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម ថ្លែងថា មានមនុស្សមួយចំនួនមានពលរដ្ឋ ព្រះសង្ឃ និងតំណាងរាស្ត្របក្សប្រឆាំង គឺលោក រៀល ខេមរិន្ទ្រ រងរបួសជាដំណំនៅពេលដែលពលរដ្ឋវៀតណាម មិនឲ្យពលរដ្ឋខ្មែរចូលទៅពិនិត្យបង្គោលព្រំដែននោះ។ ការប៉ះទង្គិចគ្នានេះ នៅខណៈដែលសមាគមខ្មែរកម្ពុជាក្រោម ក្រុមយុវជន ព្រះសង្ឃ និងតំណាងរាស្ត្រ បាននាំគ្នាទៅពិនិត្យតំបន់ព្រំដែនក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៨ មិថុនា។
លោក ថាច់ សេដ្ឋា មានប្រសាសន៍ថា ពលរដ្ឋវៀតណាម ចូលមករារាំងពលរដ្ឋខ្មែរនោះ គឺនៅក្នុងទឹកដីខ្មែរប្រមាណជាង ១គីឡូម៉ែត្រ៖ «ទ័ព គេនៅការពារប្រជាជនរបស់គេ ហើយប្រជាជនគេមានព្រនង់ ដំបង មានកាំបិត គេចូលមកដីយើង ហើយយើងនៅក្នុងរបស់យើងសោះហ្នឹង គឺគេមកបង្កហិង្សាដាក់ពួកយើង ហើយវាយលោក រៀល ខេមរិន្ទ្រ ជាអ្នកតំណាងរាស្ត្រផង ហើយព្រះសង្ឃអីត្រូវរបួសធ្ងន់គួរសម។ យើងនៅលើដីរបស់យើង យើងអត់មានរុលទៅទេ ហើយយើងបានសួរបានអាជ្ញាធរនៅនេះដែរថា នៅទីនោះជាដីរបស់យើង ហើយគាត់ឲ្យដើរតាមហ្នឹង ហើយយួន នៅទីហ្នឹងក្នុងដីយើង នាំគ្នាវាយយើងតែម្ដង។»
ក្រុមអ្នកតំណាងរាស្ត្រខាងគណបក្សប្រឆាំង ឲ្យដឹងថា ពលរដ្ឋវៀតណាម បង្កដេញវាយឲ្យពលរដ្ឋខ្មែររបួសនោះ គឺនៅចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង នៅរសៀលថ្ងៃទី២៨ មិថុនា។ លោកបញ្ជាក់បន្ថែមថា ពលរដ្ឋវៀតណាម ប្រដាប់ដោយដំបង ដែលអមការពារដោយទាហានប្រដាប់អាវុធ បានចូលមកវាយក្រុមប្រតិភូក្នុងដីខ្មែរជម្រៅប្រមាណ ១គីឡូម៉ែត្រ។ នៅពេលនេះ លោកនៅមិនទាន់ដឹងចំនួនអ្នករងរបួសពិតប្រាកដនៅឡើយទេ។
ការប៉ះទង្គិចគ្នានេះ ត្រូវបានអ្នកតំណាងរាស្ត្រខាងគណបក្សប្រឆាំង លោក អ៊ុំ សំអាន បានសរសេរព័ត៌មាន និងបង្ហោះរូបថតក្នុងទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ពលរដ្ឋវៀតណាម កាន់ដំបងគ្រប់ដៃ និងយោធាវៀតណាម កាន់អាវុធ បានរារាំងតំណាងរាស្ត្រ យុវជន ព្រះសង្ឃ និងប្រជាពលរដ្ឋ មិនឲ្យទៅមើលការសង់ផ្លូវរបស់វៀតណាម លើដីខ្មែរ និងទៅមើលបង្គោលព្រំដែនលេខ២០៣។ លោកឲ្យដឹងថា ការរារាំងនោះធ្វើឲ្យមានការប៉ះទង្គិចគ្នារវាងពលរដ្ឋវៀតណាម យុវជន និងប្រជាពលរដ្ឋខ្មែរ ដែលបណ្ដាលឲ្យពលរដ្ឋខ្មែររបួសធ្ងន់ ៤នាក់ ក្នុងនោះមានព្រះសង្ឃ ១អង្គ និងរបួសស្រាលជាង ១០នាក់ ឯអ្នកតំណាងរាស្ត្រពីគណបក្សសង្គ្រោះជាតិ គឺលោក រៀល ខេមរិន្ទ្រ របួសធ្ងន់។
ព្រះសង្ឃខ្មែរកម្ពុជាក្រោមមួយអង្គ ព្រះនាម ថាច់ វណ្ណា មានថេរដីកាបញ្ជាក់ថា ពេលដែលពលរដ្ឋវៀតណាម ចូលមកវាយក្រុមប្រតិភូខ្មែរនោះ ធ្វើឲ្យប៉ះទង្គិចគ្នាមួយប្រាវ ដោយការវាយតដៃគ្នាទៅវិញទៅមក ហើយធ្វើឲ្យភាគីទាំងពីររងរបួសរៀងខ្លួន។
នៅថ្ងៃទី២៨ មិថុនា លោក ថាច់ សេដ្ឋា នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម សហការជាមួយសម្ព័ន្ធយុវជនខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ ដឹកនាំយុវជន ព្រះសង្ឃ តំណាងរាស្ត្រ និងពលរដ្ឋប្រមាណ ២០០អង្គ និងនាក់ ទៅពិនិត្យបង្គោលព្រំដែនត្រង់ចំណុចភូមិធ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ក្នុងខេត្តស្វាយរៀង ដែលគេសង្ស័យថា វៀតណាម រំកិលចូលដីខ្មែរប្រមាណ ១០គីឡូម៉ែត្រពីបង្គោលចាស់។ ចំណុចព្រំដែននេះ គឺនៅទល់មុខនឹងស្រុកម៉ុកហ័រ ខេត្តឡុងអាន (Moc Hoa district, Long An provine) ប្រទេសវៀតណាម។
ទាក់ទងនឹងបញ្ហានេះ ខាងភាគីវៀតណាម គឺមេបញ្ជាការរងអង្គភាពការពារព្រំដែនប្រចាំខេត្តឡុងអាន លោក ហ្វាម ហ៊្វូហ្វឿក (Pham Phu Phuoc) សុំមិនធ្វើអត្ថាធិប្បាយអ្វីទេ ដោយសារខាងលោកនៅមិនទាន់ទទួលព័ត៌មានពេញលេញនៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរកម្ពុជា ខេត្តស្វាយរៀង បានទេ នៅល្ងាចថ្ងៃទី២៨ មិថុនា៕
No comments:
Post a Comment