ក្រុមតំណាងរាស្ត្រ បក្សប្រឆាំង ស្នើដោះស្រាយ បញ្ហាវៀតណាម រំលោភ ចូលដីស្រែ នៅស្វាយរៀង
RFA / វិទ្យុ អាស៊ី សេរី | ១៣ មិថុនា ២០១៥

ក្រុមតំណាងរាស្ត្របក្សប្រឆាំង ដឹកនាំយុវជន និងព្រះសង្ឃ
ដើរពិនិត្យមើលចម្ការចន្ទី
៣០ហិកតារដែលពលរដ្ឋខ្មែរដាំតាំងពីឆ្នាំ១៩៧៩ ហើយពេលថ្មីៗនេះ
អាជ្ញាធរវៀតណាម ហាមឃាត់មិនឲ្យប្រជាពលរដ្ឋខ្មែរម្ចាស់ដីប្រមូលផល
នៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១៣
ខែមិថុនា ឆ្នាំ២០១៥។ RFA/Tha Kitya
តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ជាច្រើនរូប នឹងដាក់លិខិត ទាមទារ ឲ្យលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយបញ្ហា វៀតណាម រំលោភ ចូលដីស្រែចម្ការ ពលរដ្ឋខ្មែរ ជាង ៣០ហិកតារ នៅឃុំ ថ្នាធ្នង់, ស្រុក រំដួល, ខេត្ត ស្វាយរៀង។
ការទាមទារនេះ បន្ទាប់ពីក្រុមតំណាងរាស្ត្របក្សប្រឆាំង នៅថ្ងៃទី១៣ មិថុនា ដឹកនាំយុវជនជាច្រើន រួមទាំងព្រះសង្ឃផង ដើរពិនិត្យមើលចម្ការចន្ទី ៣០ហិកតារ ដែលពលរដ្ឋខ្មែរដាំតាំងពីឆ្នាំ១៩៧៩ ហើយពេលថ្មីៗនេះ អាជ្ញាធរវៀតណាម ហាមឃាត់មិនឲ្យប្រជាពលរដ្ឋខ្មែរម្ចាស់ដីប្រមូលផលឡើយ។ ទាក់ទិនបញ្ហានេះ មន្ត្រីប៉ូលិសព្រំដែនខ្មែរ មិនធ្វើអត្ថាធិប្បាយយ៉ាងណានោះទេ ដោយនិយាយថា ពួកគាត់មិនដឹងអ្វីទាំងអស់។

ក្រុមតំណាងរាស្ត្រ
បក្សប្រឆាំង ដឹកនាំយុវជន និងព្រះសង្ឃ
ពិនិត្យមើលបង្គោលឡាក់ព្រំដែនកម្ពុជា-វៀតណាម លេខ១៤៨
ស្ថិតនៅឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង
កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៥។ RFA/Tha Kitya
No comments:
Post a Comment