Paris Peace Accords 23 Oct. 1991

Saturday, June 13, 2015

[Vietnamization] សង្គ្រោះជាតិ​ គ្រោង​ស្នើ​ លុប​ចោល​ សន្ធិ​សញ្ញា​ ព្រំដែន ​ឆ្នាំ​២០០៥​ ខណៈ​មន្ត្រី​ រដ្ឋាភិបាល ​ថា,​ មិន​អាច​ ទៅ​រួច | CNRP will request that 2005 territorial agreement even as govt official says cannot

សង្គ្រោះជាតិ​ គ្រោង​ស្នើ​ លុប​ចោល​ សន្ធិ​សញ្ញា​ ព្រំដែន ​ឆ្នាំ​២០០៥​ ខណៈ​មន្ត្រី​ រដ្ឋាភិបាល ​ថា,​ មិន​អាច​ ទៅ​រួច

media 
លោក សម រង្ស៊ី និង លោក កឹម សុខា មេដឹកនាំ​គណបក្ស​​សង្គ្រោះ​ជាតិ​ @rfi/channa (click on image to listen to broadcast)

តំណាង​រាស្ត្រ ​គណបក្ស​ សង្គ្រោះ​ជាតិ​ គ្រោង នឹង​ស្នើ​ ឲ្យ​សភា បោះឆ្នោត​ លុប​ចោល ​នូវ​សន្ធិ​សញ្ញា​ បំពេញ​បន្ថែម ​ឆ្នាំ​២០០៥។  ប៉ុន្តែ ​គម្រោង​នេះ​ ត្រូវ​ បាន​មន្ត្រី ​រដ្ឋាភិបាល ​ទទួល​បន្ទុក​ កិច្ចការ​ ព្រំដែន​ អះអាង ​ថា,​ មិន​អាច​ ទៅ​រួច​ នោះ​ទេ, ​ព្រោះ ​នេះ​ ជា​សន្ធិ​សញ្ញា​ អន្តរជាតិ​ ដែល​មាន​ ទាំង​ការ​ ទទួល​ស្គាល់ ​ពី​អតីត​ ព្រះ​មហាក្សត្រ ​ថែម​ទៀត​ផង។

បន្ទាប់ ​ពី​បាន​ទៅ​ ពិនិត្យ​មើល​ ព្រំដែន​ កម្ពុជា-វៀតណាម នៅ​ខេត្ត​ រតនគិរី​ កាល​ពី​ដើម​ សប្តាហ៍​នេះ, ​តំណាង​រាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ​ កំពុង​រៀបចំ ​របាយការណ៍ ដាក់​ទៅ​កាន់ ​ក្រសួង​ ការ​បរទេស នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​ ជំរុញ​ ឲ្យ​មាន​ ការ​សរសេរ​ កំណត់​ទូត ទៅ​ភាគី​ វៀតណាម។   ហើយ ​ប្រសិន​បើ ​រដ្ឋាភិបាល​ កម្ពុជា នៅ​តែ ​មិន​ព្រម​ អើពើ, ​គណបក្ស ​ប្រឆាំង​ នឹង​កោះ​ហៅ​ រដ្ឋមន្ត្រី​ ដែល​ទទួល​បន្ទុក ​កិច្ច​ការ​ព្រំដែន​ ឲ្យ​ចូល​ទៅ​ ឆ្លើយ​បំភ្លឺ នៅ​រដ្ឋសភា​ ទៀត។  លើស​ពី​នេះ​ គណបក្ស​ សង្គ្រោះ​ជាតិ​ បាន​បញ្ជាក់​ ថា,​ នឹង​ស្នើ​ ឲ្យ​លុប​ចោល​ នូវ​សន្ធិ​សញ្ញា ​បំពេញ​បន្ថែម​ ដែល​ធ្វើ​ឡើង ដោយ​រដ្ឋាភិបាល ​កម្ពុជា​ និង​វៀតណាម ​កាល​ពី​ឆ្នាំ​ ២០០៥។

លោក​ អ៊ុំ សំអាន តំណាង​រាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ថ្លែង​ នៅ​ថ្ងៃ​ពុធ​នេះ​ ថា, សន្ធិ​សញ្ញា​ បំពេញ​បន្ថែម​នោះ​ បាន​ធ្វើ ​ឲ្យ​កម្ពុជា​ បាត់បង់​ទឹក​ដី ដោយ​សារ​តែ ​ការ​កំណត់​ បង្គោល​ព្រំដែន ជាមួយ​ វៀតណាម​។  លោក ​អ៊ុំ សំអាន បាន​បន្ត​ ថា,​ ដើម្បី​ លុបចោល​ សន្ធិសញ្ញា​ នោះ​បាន​ គឺ​ សភា ត្រូវ​ ការ​សម្លេង​ គាំទ្រ​ ៥០​ភាគរយ​ បូក១។  ទោះបី​ ជា​បច្ចុប្បន្ន​ គណបក្ស​ សង្គ្រោះ​ជាតិ​ មាន​សម្លេង​ តែ​ ៥៥​ ក៏​ដោយ, ​ប៉ុន្តែ ​បក្ស​ប្រឆាំង​ នឹង​គៀងគរ​ សម្លេង ​ពី​គណបក្ស​ ប្រជាជន​ កម្ពុជា ដែល​ខ្លួន​ អះអាង​ ថា,​ នៅ​មាន​ អ្នក​ស្នេហា​ជាតិ ​ខ្លះ​ដែរ មក​បង្ក្រប់​សម្លេង​ ដែល​ខ្វះ​នោះ។ នេះ ​បើ​ តាម​លោក ​អ៊ុំ សំអាន ដដែល។

តាម​តំណាង​រាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ​ ការ​លុប​ចោល​ នូវ​សន្ធិសញ្ញា​ អន្តរជាតិ​នេះ​ អាច​ធ្វើ​បាន ​ដោយ​យោង​ ទៅ​លើ​ មាត្រា ​៩០ ​នៃ​រដ្ឋធម្មនុញ្ញ ​កម្ពុជា។

ផ្ទុយ​ ពី​ការ ​លើក​ឡើង​នេះ ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ កម្ពុជា​ ទទួល​បន្ទុក ​កិច្ចការ​ ព្រំដែន បាន​អះអាង​ ដែរ​ថា,​ រឿង​លុប​ចោល​ សន្ធិ​សញ្ញា​ បំពេញ​បន្ថែម​ ឆ្នាំ​២០០៥ គឺ​ មិន​អាច ​ទៅ​រួច ​នោះ​ទេ។  លោក​ វ៉ា គឹមហុង ​បាន​បន្ថែម​ ថា, ការ​ពិត​បញ្ហា​ ព្រំដែន គឺ ​កម្ពុជា និង​វៀតណាម បាន​ធ្វើ ការ​រួមគ្នា​ ជា​រៀងរាល់​ថ្ងៃ ​រួច​ហើយ។  ហើយ ​រាល់​ការ​ ចោទ​ប្រកាន់​ របស់ ​តំណាង​រាស្ត្រ​ បក្ស​ប្រឆាំង​ គឺ​ ជា​រឿង​ ភូត​កុហក ​ទាំង​អស់។​

សូម​ បញ្ជាក់​ថា​, បញ្ហា​ព្រំដែន​ កម្ពុជា-វៀតណាម គឺ​ នៅ​តែ​ ជា​ប្រធាន​បទ​ ក្តៅ​ ក្នុង​ពេល​បច្ចុប្បន្ន។  កាល​ពី​ដើម​ សប្តាហ៍​នេះ​ តំណាង​រាស្ត្រ ​គណបក្ស ​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ នៅ​ព្រំដែន ខេត្ត រតនគិរី បាន​អះអាង​ ថា, មាន​ស្រះ​ទឹក​ យ៉ាង​ហោច​ណាស់​ ចំនួន​៧ ដែល​វៀតណាម​ បាន​លួច​ជីក​ នៅ​ក្នុង​តំបន់​ ស ដែល​ជា​តំបន់​ ហាម​ឃាត់។  តំបន់​ហាម​ឃាត់ ដែល​ភាគី​ កម្ពុជា-វៀតណាម នៅ​មិន​ទាន់​ បាន​ឯកភាព​គ្នា ​បោះ​បង្គោល​ ព្រំដែន ​នៅ​ឡើយ​ បែរ​ ជា​អាជ្ញាធរ ​វៀតណាម បាន​ជីក​ស្រះ ​ជា​ឯកតោ​ភាគី ​ដើម្បី​ យក​ទៅ​ស្រោច​ ស្រព​ ដំណាំ​ម្រេច​ និង​កៅស៊ូ​ នៅ​ក្បែរ​នោះ​ ទៅ​វិញ។  ចំពោះ​ រឿង​នេះ,​ លោក ​វ៉ា គឹមហុង បាន​និយាយ​ ថា, ​នេះ​ ជា​រឿង ​ដែល​មិន ​ខុស​ច្បាប់​ នោះ​ទេ, ហើយ​ ការ​ជីកស្រះ​ ក៏​មិន ​អាច​ធ្វើ​ ឲ្យ​បាត់បង់​ដី​ នោះ​ដែរ៕


No comments:

Post a Comment