ពលរដ្ឋខ្មែរ និងចាម ប៉ះទង្គិច ជាមួយ វៀតណាម នៅព្រំដែន ខេត្តត្បូងឃ្មុំ
RFA / វិទ្យុ អាស៊ី សេរី | ៣១ ឧសភា ២០១៥

សកម្មភាពមន្ត្រីបក្សសង្គ្រោះជាតិ
ជាមួយប៉ូលិសព្រំដែនវៀតណាម នៅចំណុចភូមិជើង ឃុំជា ស្រុកមេមត់
ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ឧសភា ឆ្នាំ២០១៥។ RFA/Uon Chhin
ប្រជាពលរដ្ឋ ខ្មែរ, រួម និងជនជាតិ ចាម, ប៉ះទង្គិចគ្នា ជាមួយ ប៉ូលិស ការពារ ព្រំដែន វៀតណាម និងពលរដ្ឋ វៀតណាម មួយរយៈពេលខ្លី នៅចំណុចដី មានជម្លោះ ១៦ហិកតារ នាភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ការប៉ះទង្គិចនេះកើតឡើងក្រោយពីពលរដ្ឋខ្មែរ និងចាម ប្រមាណ ៥០០នាក់ នាំគ្នាចុះពិនិត្យមើលទីតាំងដីមានជម្លោះនៅថ្ងៃទី៣១ ខែឧសភា នៅព្រំដែនខ្មែរ-វៀតណាម ក្នុងឃុំជាំ ស្រុកមេមត់ ដែលជាតំបន់មានជម្លោះដីធ្លីរវាងពលរដ្ឋខ្មែរ និងវៀតណាម ហើយខាងភាគីវៀតណាម រារាំងមិនឲ្យចូលម្ដងហើយម្ដងទៀត ប៉ុន្តែខាងភាគីខ្មែរបានព្យាយាមបុកទម្លុះរបាំងរបស់ភាគីវៀតណាម ដែលមានយោធាវៀតណាម ឈរការពារ រួមទាំងពលរដ្ឋវៀតណាម សរុបប្រមាណ ៥០០នាក់ដែរ។
ពលរដ្ឋខ្មែរនិងអាជ្ញាធរមូលដ្ឋានអះអាងថា ដីដែលខាងវៀតណាម ហាមឃាត់មិនឲ្យភាគីខ្មែរចូលនោះ គឺជាដីខ្មែរ។ ប៉ុន្តែមន្ត្រីប៉ូលិសព្រំដែនខ្មែរ មិនធ្វើអត្ថាធិប្បាយយ៉ាងណាជុំវិញដីមានជម្លោះនេះទេ។

ប៉ូលិសព្រំដែនខ្មែរ
អន្តរាគមន៍ខ្លាចពលរដ្ឋខ្មែរប៉ះទង្គិចខ្លាំងជាមួយប៉ូលិសព្រំដែន
វៀតណាម នាភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១
ឧសភា ឆ្នាំ២០១៥។ RFA/Uon Chhin
សូមស្ដាប់សេចក្ដីរាយការណ៍ផ្ទាល់របស់លោក ម៉ម មុនីរតន៍ តាមការសាកសួររបស់លោក យាង សុជាមេត្តា៖
Yes HUN SEN, where were you? is Cambodia 181,035 km2 (69,898 sq mi) area still true/correct??? Tell us KHMER, HUN SEN please!!!
ReplyDelete