Paris Peace Accords 23 Oct. 1991

Sunday, June 21, 2015

[Vietnamization] សមត្ថកិច្ច​ ស្រុក​កោះធំ ​រារាំង ក្រុម​តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ មិន ​ឲ្យ​ទៅ​មើល ​ព្រំដែន | Koh Thom District security blocked CNRP parliamentarians from visiting border area

សមត្ថកិច្ច​ ស្រុក​កោះធំ ​រារាំង ក្រុម​តំណាងរាស្ត្រ​ បក្ស​ប្រឆាំង​ មិន ​ឲ្យ​ទៅ​មើល ​ព្រំដែន




សមត្ថកិច្ច​ការពារ​ព្រំដែន​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល រារាំង​តំណាងរាស្ត្រ និង​ពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​មើល​ព្រំដែន នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Rann Samnang


 


អ្នក​តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ យុវជន និង​ប្រជាពលរដ្ឋ​ប្រមាណ ២០០​នាក់ នាំ​គ្នា​ទៅ​ពិនិត្យ​មើល​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ព្រែកស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​២០ មិថុនា។ ប៉ុន្តែ​មុន​នឹង​បាន​ទៅ​ដល់​តំបន់​ព្រំដែន​ដែល​កំពុង​មាន​បញ្ហា​រវាង​ អាជ្ញាធរ​វៀតណាម-​កម្ពុជា នៅ​តំបន់​នោះ ត្រូវ​សមត្ថកិច្ច​ការពារ​ព្រំដែន​រារាំង​ជា​ច្រើន​កន្លែង។

ក្រុម​តំណាងរាស្ត្រ យុវជន និង​ពលរដ្ឋ នាំ​គ្នា​ចុះ​ពិនិត្យ​តំបន់​ព្រំដែន និង​ការ​សាងសង់​ប៉ុស្តិ៍​យាម​របស់​វៀតណាម ដែល​រដ្ឋាភិបាល និង​ពលរដ្ឋ​អះអាង​ថា សាងសង់​នៅ​តំបន់​ស ឬ​តំបន់​ហាមឃាត់។

មូលហេតុ​ដែល​ក្រុម​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ក្រុម​តំណាងរាស្ត្រ យុវជន និង​ពលរដ្ឋ​ចូល​ទៅ​តំបន់​ព្រំដែន​នេះ ដោយសារ​ថា រដ្ឋាភិបាល​កំពុង​ដោះស្រាយ​បញ្ហា​នេះ​ហើយ ហើយ​មិន​ចង់​ឲ្យ​មាន​អ្នក​រំខាន​ការងារ​រដ្ឋាភិបាល។ ខាង​សមត្ថកិច្ច​ក៏​បាន​ទាមទារ​មើល​លិខិត​បញ្ជាក់​បេសកកម្ម​របស់​រដ្ឋាភិបាល ឬ​សភា​ជាតិ ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ផង​ដែរ។



No comments:

Post a Comment