[Vietnamization] Sam Rainsy: Historical and legal maps to settle border disputes | ផែនទី ជាប្រវត្តិសាស្ត្រ ដែលបារាំង បានគូសវាស
២៧ មិថុនា ២០១៥ / 27 June 2015 – Historical and legal maps to settle border disputes
មន្ត្រី គណបក្ស សង្រេ្គាះជាតិ ដែលទើបតែ បានទៅ បំពេញ បេសកកម្មម នៅប្រទេស បារាំង បាននាំមកវិញ ថ្ងៃនេះ នូវផែនទី ជាប្រវត្តិសាស្ត្រ ចំនួន ២៦ផ្ទាំង ខ្នាត ១/១០០.០០០ ដែលអាជ្ញាធរ អាណានិគមនិយម បារាំង
បានគូសវាស បែងចែកទឹកដី រវាង ប្រទេស កម្ពុជា និងប្រទេស វៀតណាម
ក្នុងចន្លោះឆ្នាំ ពី១៩៣៣ ដល់១៩៥៣។ ផែនទីទាំងនេះ
ដែលតម្កល់ទុក នៅវិទ្យាស្ថាន ជាតិភូមិសាស្ត្រ (Institut Géographique National ហៅកាត់ IGN) នៃប្រទេស បារាំង មានសារៈសំខាន់ណាស់ ពីព្រោះ ជាមូលដ្ឋាន នៃការបោះបង្គោល ក្នុងពេលថ្មីៗនេះ តាមដង ព្រំប្រទល់ដែន រវាង ប្រទេស ទាំងពីរ ដែលមាន ប្រវែង ១២២៨ គីឡូម៉ែត្រ។ ផែនទីទាំងនេះ គួបផ្សំ ជាមួយ នឹងបច្ចេកវិទ្យា ទំនើប Global Positioning System ហៅកាត់ GPS ដែលធ្វើការ វាស់វែង យ៉ាងលម្អិត បំផុត តាមផ្កាយរណប គឺ ជាឧបករណ៍ ដ៏ស័ក្តិសិទ្ធិ ដើម្បី ការពារ បូរណភាព ទឹកដី នៃប្រទេស កម្ពុជា។
រដ្ឋធម្មនុញ្ញ នៃប្រទេស កម្ពុជា មាត្រា២ បានបញ្ជាក់ ថា, “បូរណភាព ទឹកដី របស់ ព្រះរាជាណាចក្រ កម្ពុជា មិនអាច រំលោភបាន ដាច់ខាត ក្នុងព្រំដែន របស់ខ្លួន ដែលមាន កំណត់ ក្នុងផែនទី ខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ ១៩៣៣-១៩៥៣, ហើយ ដែលត្រូវ បានទទួលស្គាល់ ជាអន្តរជាតិ នៅចន្លោះឆ្នាំ ១៩៦៣-១៩៦៩។ ផែនទី ទាំងនេះហើយ ដែលយើង ទើបតែ ប្រមូលបាន ដើម្បី យកមក ផ្សព្វផ្សាយ ពេលនេះ។
ផែនទីខ្នាត ឬ មាត្រដ្ឋាន ១/១០០.០០០ មានន័យ ថា, មួយសង់ទីម៉ែត្រ (1 cm) លើផែនទី ស្មើ នឹងមួយ គីឡូម៉ែត្រ (1 km) លើផ្ទៃដី។
We have just obtained from France’s Institut Géographique National
(IGN) a series of 26 unique maps (scale 1/100,000) covering the
1228-km-long border between Cambodia and Vietnam as delineated by the
French colonial authorities from 1933 to 1953. These historical maps,
which Cambodia’s constitution refers to, combined with moden GPS
technologies, will help ensure the respect of Cambodia’s territorial
integrity in the ongoing border markers planting process.
No comments:
Post a Comment