Paris Peace Accords 23 Oct. 1991

Wednesday, July 22, 2015

តុលាការ ​ផ្ដន្ទាទោស​ សកម្មជន​ និង​មន្ត្រី​ បក្ស​សង្គ្រោះជាតិ ១១​នាក់​ ពី​៧​-​២០​ឆ្នាំ | Court sentenced 11 activists, CNRP officials to 7-20 years

តុលាការ ​ផ្ដន្ទាទោស​ សកម្មជន​ និង​មន្ត្រី​ បក្ស​សង្គ្រោះជាតិ ១១​នាក់​ ពី​៧​-​២០​ឆ្នាំ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២១ កក្កដា ២០១៥

សកម្មជន សង្គ្រោះ​ជាតិ ១១​នាក់ ៦២០
មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា (ឆ្វេង) និង​សកម្មជន​ដទៃ​ទៀត ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​តាម​រថយន្ត​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស នៅ​ថ្ងៃ​ទី​២១ កក្កដា ឆ្នាំ​២០១៥។
RFA/Morm Moniroth

សាលាដំបូង​ រាជធានី​ភ្នំពេញ បាន​ប្រកាស​ សាលក្រម ​ផ្ដន្ទាទោស​ សកម្មជន និង​មន្ត្រី​ គណបក្ស ​សង្រ្គោះជាតិ​ ១១នាក់ ឲ្យ​ជាប់​ ពន្ធនាគារ​ ក្នុង​ម្នាក់ៗ​ ចន្លោះ ​ពី៧ឆ្នាំ ទៅ២០ឆ្នាំ ពី​បទ​ចោទ ​ដឹកនាំ​​ ធ្វើ​កុប្បកម្ម​ នាំ​ឲ្យ​មាន ​អំពើ​ហិង្សា ​នៅ​លើ​ស្ពាននាគ ក្បែរ​ទីលាន​ ប្រជាធិបតេយ្យ។ 


សកម្មជន​ ទាំង១១​ នាក់​នោះ មាន លោក មាជ សុវណ្ណារ៉ា លោក អឿ ណារិទ្ធិ លោក អាន បឋម និង​មួយ​ចំនួន​ទៀត។

តុលាការ​បាន​ប្រកាស​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​ភ្លាមៗ បន្ទាប់​ពី​ប្រកាស​សាលក្រម​នៅ​រសៀល​ថ្ងៃ​ទី២១ កក្កដា ​នេះ ហើយ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​។

កាល​ពី​ព្រឹក​នេះ មេធាវី​ការពារ​ក្ដី​ជន​ជាប់​ចោទ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ ១០​នាក់ ក្នុង​ចំណោម ១១​នាក់ ធ្វើ​ពហិការ​មិន​ចូលរួម​សវនាការ​នា​សាលាដំបូង​រាជធានី​ភ្នំពេញ។

ក្រុម​មេធាវី​អះអាង​ថា ពួកគេ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់​ក្នុង​ការ​ចូល​រួម​ក្នុង​សវនាការ ហើយ​ការ​ដែល​ចូល​រួម​ក្នុង​សវនាការ​រាល់​ថ្ងៃ​ជាប់ៗ​គ្នា អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកគេ ដូច្នេះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ក្ដី​ទាំង​មូល។

សូម​​ ស្ដាប់​លោក ម៉ម មុនីរតន៍ រាយការណ៍​ព័ត៌មាន​ពិស្ដារ​៖

ចុច​ដើម្បី​ស្ដាប់​វេទិកា​អ្នក​ស្ដាប់​ពិភាក្សា​អំពី «របត់​នយោបាយ និង​ការ​ចាប់​ខ្លួន​សកម្មជន​គណបក្ស​ប្រឆាំង​ឡើង​វិញ»

លីកាដូ ថ្កោលទោស​សេចក្ដី​សម្រេច​របស់​តុលាការ​ផ្ដន្ទាទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់
សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) នៅ​ថ្ងៃ​ទី​២១ កក្កដា នេះ ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​សេចក្ដី​សម្រេច​របស់​តុលាការ។ ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ អង្គការ​លីកាដូ អំពាវនាវ​កុំ​ឲ្យ​មាន​ការ​យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​ឧបករណ៍​នយោបាយ និង​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ទាំង ១១​នាក់​នោះ​វិញ ដោយសារ​មាន​ភាព​មិន​ប្រក្រតី​ជុំវិញ​ដំណើរ​ការ​កាត់​ក្ដី និង​អង្គ​ហេតុ​នៃ​សំណុំ​រឿង​នេះ៕



No comments:

Post a Comment